ស្រី​ស្អាត​បង្ហាញ​វិធី​ស្ទីម​មុខ​ប្រសិទ្ធភាព​បំផុត​រក្សា​ស្បែក​មុខ​ស្រស់​ថ្លា​តាម​បែប​ធម្មជាតិ

  • 2015-07-16 16:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថែរក្សា​សម្រស់​ឲ្យ​ស្អាត​ស្រស់​ថ្លា មាន​វិធី​ច្រើន​ខុសៗ​គ្នា ដោយ​ខ្លះ​ជ្រើស​រើស​វិធី​ផ្លូវ​កាត់​ប្រើ​ឡេ​គីមី ឯ​ខ្លះ​ទៀត​មិន​លេង​ផ្លូវ​កាត់​ដោយ​ប្រើ​វិធី​ធម្មជាតិ​ងាយៗ បើ​ទោះ​បី​រាង​ស៊ី​ពេល​បន្តិច​ក៏​ដោយ។ ហានិភ័យ​ត្រង់​ថា ប្រើ​ឡេ​គីមី ស្អាត​បាន​តែ​មួយ​រយៈពេល គ្រោះថ្នាក់​ស្បែក​នា​ពេល​អនាគត!

 

ទំព័រ​សុខភាព និង​សម្រស់​នេះ Sabay សូម​ណែនាំ​ប្រិយមិត្ត​នារីៗ​គ្នា​យើង​ពី​វិធី​ស្ទីម​មុខ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​តាម​បែប​ធម្មជាតិ ដែល​វិធី​នេះ​ជា​ក្បួន​របស់​អឺរ៉ុប​មាន​ប្រសិទ្ធភាព​បំផុត និង​បង្ហាញ​ជូន​ដោយ​ស្រី​ស្អាត​ម្ចាស់​សាឡន​វ័យ​ក្មេង Mini Angel។

 

 

 

អត្ថប្រយោជន៍៖

  • ស្បែក​មុខ​ភ្លឺ​ស្រស់​ថ្លា​ គ្មាន​ខ្លាញ់

  • ស្បែក​មុខ​គ្មាន​ឡើង​មុន

  • ចេញ​ជាតិ​ពុល​ជាប់​លើ​ស្បែក​មុខ​ ព្រោះ​ពេល​ស្ទីម​រន្ធ​ញើស​ស្បែក​មុខ​នឹង​បើក​ធំ ហើយ​ចេញ​ជាតិ​ពុល​ និង​ធូលី

  • បំបាត់​ស្ត្រេស

  • សម្រួល​ចលនា​ដង្ហើម​ដល់​អ្នក​មាន​តឹង​ច្រមុះ។

 

សម្ភារៈ៖

  • ចាន​គោម​មួយ

  • ក្រូច​ឆ្មា​រហាន់​ជា​ចំណិត​ស្ដើងៗ (១​ចំហៀង​ក្រូច)

  • ទឹក​ក្ដៅ​ដាំ​ពុះ

  • កូន​កន្សែង​ពោះ​គោ​

 

វិធី​ស្ទីម៖

  • លុប​លាង​មុខ​ជាមួយ​ទឹក​ស្អាត​ធម្មតា

  • ដាក់​ទឹក​ក្ដៅ​ដាំ​ពុះ​ក្នុង​ចាន​គោម

  • ច្របាច់​ក្រូច​ក្នុង​ទឹក​ក្ដៅ​ក្នុង​ចាន​គោម និង​ដាក់​សម្បក​ក្រូច​ត្រាំ​ចោល

  • ចាប់​ផ្ដើម​ស្ទីម​មុខ ដោយ​ឈ្ងោក​មុខ​បន្តិច​ពី​លើ​ចាន​គោម​កំពុង​ក្ដៅ​ហុយៗ​កម្ពស់​ពី​៥ ទៅ​៧ សង់​ទីម៉ែត្រ និង​ប្រើ​កន្សែង​ពោះ​គោ​ទូល​លើ​ក្បាល​បន្តិច ដើម្បី​រក្សា​កម្ដៅ​ចេញ​ពី​ទឹក។

  • ស្ទីម​រយៈពេល ៥​នាទី សម្រាប់​អ្នក​មាន​ស្បែក​មុខ​ស្ដើង និង​រយៈពេល ៨​នាទី សម្រាប់​អ្នក​មាន​ស្បែក​មុខ​ធម្មតា។

  • ក្រោយ​ស្ទីម រង់ចាំ​រយៈពេល​ពី ១៥ ទៅ​២០​នាទី​ដើម្បី​ឲ្យ​ស្បែក​មុខ​ឈប់​ក្រហម​រាង​ត្រជាក់​វិញ សឹម​ទៅ​លុប​លាង​មុខ​ដោយ​ទឹក​ស្អាត​ធម្មតា។

  • ធ្វើ​បែប​នេះ ២​ដង​ក្នុង​មួយ​សប្ដាហ៍ ស្បែក​មុខ​អ្នក​នឹង​គ្មាន​ជាតិ​ពុល ឡើង​មុន ហើយ​ធានា​ថា​ភ្លឺ​ស្រស់​ថ្លា​តាម​បែប​ធម្មជាតិ​ទៀត​ផង

  • អ្នក​អាច​អនុវត្ត​ពេល​ព្រឹក ឬ​ពេល​ល្ងាច អាស្រ័យ​លើ​ពេលវេលា​ទំនេរ​របស់​អ្នក។

 

ចំណាំ៖ ចំពោះ​អ្នក​មាន​មុន​ខ្សាច់​លើ​មុខ ត្រូវ​ប្រើ​អំបិល​មួយ​ស្លាប​ព្រា​កាហ្វេ ជំនួស​ក្រូច​ឆ្មា​រវិញ។ អ្នក​អាច​ប្រើ​ផ្កា​ផ្សេងៗ (កូឡាប...) ដើម្បី​យក​ក្លិន​ក៏​បាន។

 

កុំ​ភ្លេច​សាកល្បង​ណា​មិត្ត​នារីៗ! ធានា​ថា មាន​ប្រសិទ្ធភាព​តែ​ម្ដង! អូ! សម្រាប់​បុរសៗ​វិញ ក៏​អាច​អនុវត្ត​វិធី​ដូច​គ្នា​នេះ​បាន​ដែរ៕

 

ដោយ៖ សុផាត

រូបភាព៖ ផ្ដល់​ឲ្យ

អត្ថបទពេញនិយម