លោក​យាយ​អាយុ​១០០​ឆ្នាំ​​ ទទួល​បាន​សញ្ញាប័ត្រ​​លើក​ដំបូង

  • 2015-07-16 18:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​ម្នាក់​​​មក​ពី​ខេត្ត ​Zhejiang ប្រទេស​​ចិន​ ដែល​មាន​វ័យ​ដល់​១០០ឆ្នាំ​ទៅ​ហើយ​នោះ បាន​ជម្នះ​​​ភាព​មិន​ចេះ​អក្សរ ដោយ​ចូល​រៀន​រហូត​​​​ប្រលង​ជាប់​ទទួល​​សញ្ញាប័ត្រ​​លើក​ដំបូង​របស់​ខ្លួន​។

 

តាម​រយៈ​ការ​ចូល​រៀន​​ថ្នាក់​បង្រៀន​​​អក្សរ​សាស្ត្រ​​ក្នុង​សហគមន៍ ​Sanbao លោក​យាយ​ដែល​មាន​ឈ្មោះ​ ​Zhao Shun ​​​​​​រូប​នេះ អាច​ចេះ​ចាំ​​ជាង​១០០​តួ​អក្សរ មាន​សមត្ថភាព​អាច​ប្រលង​ជាប់​ ទទួល​សញ្ញាប័ត្រ។

 

 

ក្នុង​​​​កម្មវិធី​សិក្សាដែល​មាន​រយៈ​ពេល​១០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​១​ថ្ងៃ​មាន​រយៈ​ពេល​២​ម៉ោង​នេះ​ លោក​យាយ​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រៀន​សូត្រ​​រហូត​បាន​ប្រលង​ជាប់។

 

កាល​ពី​នៅ​កុមារ លោក​យាយ​មិន​​ដែល​​បាន​ចូល​រៀន​ឡើយ​​ ដោយ​សារ​ត្រូវ​​លក់​​បន្លែ​ដើម្បី​ជីវភាព​​​គ្រួសារ។ កូន​ប្រុស​ច្បង​របស់​លោក​យាយ​ដែល​បាន​បញ្ចប់​ថ្នាក់​កម្រិត​បរិញ្ញាបត្រ​​បាន​​​និយាយ​ថា៖ "ម្ដាយ​របស់​ខ្ញុំ​ដឹង​អំពី​ភាព​លំបាក​នៃ​​ភាព​មិន​ចេះ​អក្សរ​នេះ ហេតុ​នេះ​ហើយ​គាត់​បាន​​ផ្ចុងផ្ដើម​ឲ្យ​ពួក​យើង​ជា​កូន អាច​​រៀន​​​បាន​ទាំង​អស់​គ្នា​​ដើម្បី​គេច​ចេញ​ពី​ភាព​ល្ងង់​ខ្លៅ"។

 

ចុច​អាន៖ ស្នេហ៍​ស្មោះ​កម្រ​ជួប! លោកតា​ទំពា​អាហារ​​១១​ឆ្នាំ​បញ្ចុក​លោកយាយ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist

អត្ថបទពេញនិយម
អត្ថបទថ្មី