បែក​ធ្លាយ​​ព័ត៌មាន​​​ Prius សេរី​ ២០១៦ ​រាង​ស្អាត​និង​ស៊ីសាំង​តិច​ជាង​មុន

  • 2015-07-17 13:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ថ្មីៗ​​នេះ​មាន​ព័ត៌មាន​បែក​ធ្លាយ​​​នៅ​លើ​គេទំព័​របស់​តៃវ៉ាន់ (mobile.autonet.com.tw) ពី​រថយន្ត​ម៉ូដែល​ថ្មី​របស់​ក្រុមហ៊ុន​ Toyota ​គឺ​ Toyota Prius ស៊េរី​ឆ្នាំ ២០១៦។

 

 

 

​តាម​រូប​ភាព​ដែល​បាន​បែក​ធ្លាយ​នោះ​​គឺ​បាន​បង្ហាញ​ថា​ រូប​រាង​របស់​វា​គឺ​​ត្រូវ​បាន​រចនា​ដោយ​មាន​មាន​រូប​រាង​ស្រដៀង​ទៅ​នឹង​រូប​រាង​ដើម​របស់​ Prius ជំនាន់​មុន​ និង​មាន​​ចំណុច​​មួយ​ចំនួន​គឺ​ដូច​ទៅ​នឹង​​ម៉ូដែល​ Toyota Mirai ដែរ។

 

​ព័ត៌មាន​បែក​ធ្លាយ​នោះ​បាន​ឲ្យ​ដឹង​ Prius សេរី ២០១៦ នេះ​​គឺ​មាន​ពីរ​ស៊េរី ​​មួយ​ពណ៌​បៃ​តង ជា​ប្រភេទ Hybrid Prius ​ ​និង​មួយ​ទៀត​គឺ​ពណ៌​ខៀវ​ ​​ជា​ប្រភេទ​​ Plug-in Variant ​ហើយ​ទាំង​ពីរ​ប្រភេទ​នេះគឺ​មាន​ការ​រចនា​ខុស​គ្នា​នៅ​ផ្នែក​ខាង​មុខ។

 

 

 

លក្ខណៈ​ពិសេស​មួយ​​ទៀត​នោះ​គឺ​ Prius សេរី​ថ្មី​នេះ​គឺ​អាច​សន្សំ​សំចៃ​ប្រេង​បាន​ដល់​ទៅ​ ៨ % ដោយ​ក្នុង​មួយលីត្រ​​អាចបើក​​បានចម្ងាយ​​ប្រហែល​ជា ២៣ គ.ម។ ​ចំពោះ​កម្លាំង​ម៉ាស៊ីន​វិញ​ Prius សេរីថ្មី​នេះ​​មាន​កម្លាំង​ម៉ាស៊ីន​ប្រហែល​ជា​​ ១៤៥ ​សេស​ ដោយ​សេរី​មុន​ត្រឹម​តែ​ ១៣៤​ សេស​តែ​ប៉ុណ្ណោះ។

 

 

 

​​រីឯ​រូប​រាង​របស់​វា​វិញ​ក៏​ប្រហែល​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ​ ដោយ​ Prius ឆ្នាំ ២០១៦ ​គឺ​ប្រហែល​ជា​ធំ​ជាង​មូដែល​មុន​ ​​តែ​ទម្ងន់​គឺ​ស្រាល​ជាង​ ដោយ​ម៉ូដែល​​ឆ្នាំ ២០១៥ មាន​ទម្ងន់ ១៣៧៩ ​គ.ក ចំណែក​ ​ម៉ូដែល​ឆ្នាំ ២០១៦ ​ប្រហែល​ជា​​មាន​ទម្ងន់​ត្រឹម​តែ​ ១២៨៩ គ.ក ​តែ​ប៉ុណ្ណោះ។ ​ប្រភព​បាន​បញ្ជាក់​ថា​ Prius ​សេរី​ថ្មី​នេះ​នឹង​បង្ហាញ​​ក្នុង​កម្មវិធី​​ពិព័ណ៌​ Tokyo Motor Show ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខនេះ៕

 

 

​អាន​បន្ត៖ Toyota Mirai ២០១៦​​​ គ្មាន​​​បំពង់​ស៊ីមុាំង​ ដោយសារ​​រំផាយ​​ទឹក​​ មិន​មែន​ផ្សែង​ទេ

 

 

​ប្រែ​សម្រួល៖ សំនៀង ប្រភព៖ gas2, autoguide