Lexus ES ស៊េរី ០១៦ រាង​កាន់​តែ​ប្លែក​ និង​​​ប្រព័ន្ធ​សុវត្ថិភាព​​រឹត​​តែ​ទំនើប​

  • 2015-07-18 19:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ESស៊េរី ២០១៦ ត្រូវ​បាន​បាន​រចនា​រាង​ប្លែក​ និង​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​ កាន់​តែ​ប្រសើរ​ជាង​ស៊េរី Lexus ស៊េរី​មុនៗ។

 

កាង​​ និង​ចង្កៀង​ LED ​​នៅ​ផ្នែក​ខាង​មុខ​រថយន្ត​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ស្រស់​ស្អាត​ប្លែក​ជាង​មុន ដែល​ធ្វើ​ឱ្យ​ Lexus ES នេះ​កាន់​តែ​មាន​ភាព​ទាក់ទាញ។ ដៃ​ប្រអប់​លេខ ​និង​ចង្កូត​គឺ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ និង​មាន​បន្ថែម​ពណ៌​ជា​ច្រើន​សម្រាប់​ជ្រើស​រើស​ទៀត​ផង។ ចំណែក​ឯ​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​បំពាក់​បន្ថែម​ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​ក្នុង​រថយន្ត មាន​ដូចជា Pre-collision system, Lane departure alert, Intelligent high-beam control និង Adaptive cruise control។

 

 

បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត​ដែល​បំពាក់​លើ Lexus ស៊េរី ០១៦នេះ គឺ​មុខងារ Lexus Enform Service Connect ដែល​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​ប្រើ​កម្មវិធី​មួយ​សម្រាប់ iOS សម្រាប់​ផ្តល់​ដំណឹង​អំពី​ដំណើរ​ការ​ម៉ាស៊ីន​រថយន្ត។

 

Lexus ESស៊េរី ០១៦​នេះ​មាន​ពីរ​ប្រភេទ​គឺ Lexus ES 350 ជា​ប្រភេទ​រថយន្ត​ធម្មតា​ ប្រើ​ម៉ាស៊ីន​ប្រភេទ V6 ទំហំ 3.5លីត្រ និង​មាន​កម្លាំង​ម៉ាស៊ីន ២៦៨សេះ​ និង​មាន​តម្លៃ​ប្រហែល​ជាង ៣ម៉ឺន​ដុល្លារ (៣៨ ៩៤០ដុល្លារ)។ ចំណែក​ឯ​មួយ​ម៉ូដែល​ទៀត​គឺ Lexus ES 300h ជា​ប្រភេទ​រថយន្ត​ Hybrid ប្រើ​ម៉ាស៊ីន V4 ទំហំ 2.5លីត្រ​ និង​មាន​កម្លាំង​ម៉ាស៊ីន ២០០សេះ និង​មាន​តម្លៃ​ប្រហែល​ជាង ៤ម៉ឺន​ដុល្លារ (៤១ ៨៦០ដុល្លារ)។

 

ចំពោះ​កាល​បរិច្ឆេទ​ដាក់​លក់​ប្រភព​ពុំ​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ៕ ​​

 

 

 

 

 

 

 

 

 

 

 

 

 

 

អាន៖ បែក​ធ្លាយ​​ព័ត៌មាន​​​ Prius សេរី​ ២០១៦ ​រាង​ស្អាត​និង​ស៊ីសាំង​តិច​ជាង​មុន

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ autonews