ហ៊ាន​ញ៉ាំ​អត់! ដាំ​បន្លែ​លើ​ចាន​បង្គន់​ ​និង​ប្រើ​លាមក​​មនុស្ស​​ធ្វើ​ជី

  • 2015-07-19 18:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ចិន​ម្នាក់ រស់​នៅ​ខេត្ត​ Shandong ​បាន​ដាំ​បន្លែ​ប្លែក​ខុស​គេ ​ដោយ​​លោក​ដាំ​​ដំណាំ​​ជា​ច្រើន​នៅ​លើ​ដំបូល​ផ្ទះ​ ​លើ​ចាន​​បង្គន់​ចាស់ៗ ​និង​ប្រើ​ប្រាស់​លាមក​មនុស្ស​​ ដើម្បី​ធ្វើ​ជី។

 

 

យោង​លើ​សារព័ត៌មាន NetEase ​បាន​ឲ្យ​ដឹង​ថា ​បុរស​ដែល​ពុំ​បាន​បង្ហាញ​ឈ្មោះ​ខាង​លើ​នេះ បាន​​ប្រើ​ប្រាស់​ចាន​បង្គន់​ចាស់​ជា​ច្រើន​រាប់​សិប ដែល​​​គេ​បាន​បោះ​បង់​ចោល​ មក​​ធ្វើ​ជា​ថូ​ដើម្បី​ដាំ​ដំណាំ​ញ៉ាំ ​ខណៈ​ដែល​អ្នក​ជិត​ខាង​នៃ​អគារ​មួយ​នេះ បាន​​បញ្ជាក់​ថា ​ម្ចាស់​ច្បារ​ដំណាំ​នេះ បាន​ប្រើ​ប្រាស់​​លាមក​ពី​បង្គន់​ផ្ទាល់​ខ្លួន​​ ទៅ​​ធ្វើ​ជា​ជី​ ​និង​​តែង​​ជះ​ក្លិន​ទៅ​ដល់​អ្នក​ជិត​ខាង​ទៀត​ផង។

 

​​ឆ្លើយ​តប​ទៅ​នឹង​ការ​​ត្អូញត្អែរ​របស់​អ្នក​ជិត​ខាង​ ​​​បុគ្គលិក​របស់​អគារ​​ជួល​នោះ​ម្នាក់ ​បាន​និយាយ​ថា ដំបូង​ផ្ទះ​ខាង​លើ​នោះ​ គឺជា​កន្លែង​សាធារណៈ ប៉ុន្តែ​​ពួក​​លោក​​បាន​ប្រាប់​ដល់​ម្ចាស់​ច្បារ​ដំណាំ​នោះ​ហើយ ប៉ុន្តែ​​បុរស​ ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ (ម្ចាស់​ដំណាំ) ខាង​លើ​​មិន​ព្រម​ស្ដាប់​ឡើយ៕

 

 

 

 

 

 

 

-ចុចអាន៖ បង្គា​ចាក់​បញ្ចូល​ជ័រ​មាន​ដាក់​លក់​លើ​ទីផ្សារ​ចិន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ shanghaiist

អត្ថបទពេញនិយម