Jaden Smith បណ្ដើរស្រីស្អាតម្នាក់ដែលគេសង្ស័យជាមិត្តស្រី
- 2015-07-20 18:53:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jaden Smith បណ្ដើរស្រីស្អាតម្នាក់ដែលគេសង្ស័យជាមិត្តស្រី
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃកន្លងទៅតារាសម្ដែងអាមេរិកវ័យក្មេង Jaden Smith បានដើរកម្សាន្តក្នុងទីក្រុងញីវយ៉កជាមួយនារីម្នាក់ ដោយបានបង្ហាញកាយវិការផ្អែមល្ហែមដាក់គ្នាធ្វើឲ្យមតិមួយចំនួនគិតថាពួកគេជាគូស្នេហ៍នឹងគ្នា។
តារាវ័យ១៧ឆ្នាំដែលទើបតែធ្វើពិធីខួបកំណើតកាលពីសប្ដាហ៍មុនបានដើរកាន់ដៃគ្នាយ៉ាងស្អិតល្មួតជាមួយនារីស្រស់ស្អាតម្នាក់នៅលើផ្លូវសាធារណៈក្នុងទៅក្រុងញីវយ៉កប្រទេសអាមេរិកនិងមានមិត្តភ័ក្ដិផ្សេងទៀតនៅជាមួយពួកគេផងដែរ។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរបានផ្ដល់ស្នាមញញឹមឲ្យគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម និងនិយាយគ្នាដោយមានភាពសប្បាយរីករាយអំឡុងពេលដើរកម្សាន្ត។ ចំណុចទាំងអស់នេះហើយធ្វើឲ្យគំនិតខាងក្រៅកាត់ន័យថានារីវ័យក្មេងម្នាក់នោះជាមិត្តស្រីរបស់ Jaden។
យ៉ាងណាក្ដីនេះគ្រាន់តែជាមតិមួយចំនួនប៉ុន្តែតួឯករឿង "Karate Kid" ជាសាមីខ្លួនផ្ទាល់ មិនទាន់ចេញមកប្រកាសពីទំនាក់ទំនងស្នេហ៍នេះនៅឡើយទេ។
ចំពោះការងារសិល្បៈវិញ បច្ចុប្បន្នតារាវ័យក្មេងរូបនេះកំពុងថតរឿងភាគ "The Get Down in Brooklyn” សម្រាប់ទូរទស្សន៍ Netflix ៕
Jaden Smith ពេលកំពុងសម្ដែងរឿង "The Get Down in Brooklyn"
ចុចអាន៖Angelina Jolie និង Brad Pitt នាំកូនទៅជិះស្គីទឹកកកថ្ងៃខួបកំណើតកូន
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail