ចម្រៀង KPOP ល្បីៗ ៥បទ បង្ហាញថាមនុស្សស្រីពិតជាខ្លាំង
- ច័ន្ទ, 20 កក្កដា 2015 19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្រៀង KPOP ល្បីៗ ៥បទ បង្ហាញថាមនុស្សស្រីពិតជាខ្លាំង
ចន្លោះមិនឃើញ
តន្ត្រីគឺមានឥទ្ធិពលខ្លាំងមកលើមនុស្សដោយអាចធ្វើឲ្យអ្នកសប្បាយ កើតទុក្ខនិងរំភើបទៅតាមបទចម្រៀង។ តួយ៉ាងមានចម្រៀងនារីកូរ៉េ៥បទមានឥទ្ធិពលមិនត្រឹមតែធ្វើឲ្យអ្នកស្ដាប់កន្ត្រាក់អារម្មណ៍ចង់រាំតាមប៉ុណ្ណោះទេ ប៉ុន្តែអត្ថន័យបានធ្វើឲ្យស្រ្តីកាន់តែមានភាពក្លាហាន និងរឹងមាំទៀតផង។ ចង់ដឹងមានបទណាខ្លះសូមមើលខាងក្រោម៖
៤. បទ "Bad Girl" ដែល Lee Hyori ច្រៀងនិងនិពន្ធផ្ទាល់ចង់មានន័យថា មនុស្សស្រីដែលរស់នៅដោយឯករាជ្យ មិនមែនជាមនុស្សស្រីមិនល្អនោះឡើយ។
៣. បទចម្រៀង “I’m the best” របស់ក្រុម2NE1 ទាំងទំនុកច្រៀង និងវីដេអូចម្រៀង គឺចង់បង្ហាញថានារីក៏អាចធ្វើការងារខ្លាំងៗដូចបុរសដែរ សូម្បីតែអាជីពអ្នកកីឡាកាសក៏ដោយ។
២. បទ "Red light" របស់ក្រុម f(x) ចង់ឲ្យមនុស្សឈប់គិតថា នារីល្អ គឺទាល់តែមានសម្រស់ស្រស់ស្អាត ព្រោះតម្លៃនារីមានទៅលើចំណុចផ្សេងៗជាច្រើនទៀត។
១. បទ “Baddest Female” របស់ CL បង្ហាញពីថាមពល ឥទ្ធិពល និងមោទនភាពដ៏ខ្លាំងក្លារបស់មនុស្សស្រី។
តើចម្រៀងខាងលើមួយណាដែលមានឥទ្ធិពលជាងគេសម្រាប់ប្រិយមិត្ត?
ចុចអាន៖MV សិចស៊ីថ្មីពី Girls’ Generation ទើបចេញយប់មិញមានអ្នកមើល២លាននាក់
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖dramafever