ម៉ូតូ​របស់​តួឯក​​រឿង​ Jurassic World​ ​ផលិត​​តែ​៣​គ្រឿង​​ក្នុង​លោក​ ​នឹង​ដាក់​ដេញ​ថ្លៃ​​ស្អែក​នេះ​

  • 2015-07-22 21:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​ធ្លាប់​បាន​ទស្សនា​ខ្សែ​ភាពយន្ត​ដៃណូស័រ​ Jurassic World​ ប្រាកដ​ជាប្រទះ​​ឃើញ​​រូប​រាង​ដ៏​ស្រស់​ស្អាត​របស់​ម៉ូតូ ​ដែល​តួឯក​ប្រុស​ Chris Pratt​ ​​ជិះ​មិន​ខាន។ ​ម៉ូតូ​នេះ​​គឺ​នឹង​ត្រូវ​ដាក់​ដេញ​ថ្លៃ​លើ​វិប​សាយ​ eBay​ នា​ថ្ងៃ​​ព្រហស្បតិ៍​ស្អែក​នេះ​ហើយ។​

 

ម៉ូតូ​ដែល​បាន​ដាក់​ដេញ​ថ្លៃ​នោះ​មាន​ឈ្មោះ​ថា​ Triumph Scrambler​ ហើយ​​​មាន​ផលិត​​​តែ​​បី​គ្រឿង​ប៉ុណ្ណោះ​​យក​មក​ថត​រឿង​ Jurassic World​។ នេះ​បើ​យោង​តាម​គេហទំព័រ​បរទេស​ Auto.ndtv។ ឥឡូវ​នេះ​​ម៉ូតូ​ទាំង​បី​គ្រឿង​នេះ​ គឺ​​មួយ​ដាក់​​​ដេញ​ថ្លៃ​​លក់​​ មួយ​​គ្រឿង​​​ប្រគល់​ទៅ​ឲ្យ ​Chris Pratt​ និង​មួយ​គ្រឿង​ផ្សេង​ទៀត​គឺ​ដាក់​តាំង​នៅ​ឯ​សារមន្ទីរ។

 

ម៉ូតូ​ Triumph Scrambler​ នេះ​​ជា​ម៉ូដែល​ Bonneville​ ផលិត​ឡើង​នា​ឆ្នាំ​២០០៦ ដោយ​រោងចក្រ​ Triumph Engineering​ ដែល​មាន​ការ​រចនា​រូប​រាង​យ៉ាង​ស្រស់​ស្អាត។ វា​បំពាក់​ដោយ​ម៉ាស៊ីន​ពីរ​ កម្លាំង​៨៦៥​ CC។ ទំហំ​នៃ​ម៉ូតូ​នេះ​​គឺ​​​ប្រវែង​២២១៣​mm​ ទទឹង​ទទឹង​៨៦០​mm​ និង​កម្ពស់​ ១២០២​ mm។

 

ការ​ដេញ​ថ្លៃ​នឹង​មាន​រយៈ​ពេល​១០​ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​នេះ​ ហើយ​ទឹក​ប្រាក់​ដែល​ទទួល​បាន​​ពី​ការ​ដេញ​ថ្លៃ​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត។

 

​​​​​

 

-ចុច​អាន៖ Lexus ES ស៊េរី ០១៦ រាង​កាន់​តែ​ប្លែក​ និង​​​ប្រព័ន្ធ​សុវត្ថិភាព​​រឹត​​តែ​ទំនើប​

 

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង​ ប្រភព៖​ ultimatemotorcycling,auto.ndtv