អង្គការ​ណាសា​ប្រទះ​ឃើញ​ភព​ថ្មី​ កំពុង​កក្រើក​ដល់​​ពិភព​លោក​

  • 2015-07-24 16:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ណាសា​បាន​ប្រកាស​ព័ត៌មាន​​​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ឆ្នាំ​២០១៥​នេះ​ នោះ​គឺ​ការ​ប្រទះ​ឃើញ​​នូវ​ភព​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ភព​ផែន​ដី​ក្នុង​ដំណើរ​ស្វែង​រក​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សារព័ត៌មាន​អង់គ្លេស​ Daily Mail។​​

 

 

ភព​ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ភព​កូន​ភ្លោះ​ ដោយ​សារ​តែ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជា​មួយ​នឹង​ភព​ផែន​ដី​យើង​នេះ​មាន​ឈ្មោះ​ថា​ Kepler​ 452b។ ភព​ Kepler 452b​ នេះ​មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​ ៦០​ភាគ​រយ​ និង​ចំណាយ​ពេល​​៣៨៥​ថ្ងៃ​ ដើម្បី​រង្វិល​ជុំ​លើ​គន្លង​គោចរ​​ គឺ​យូរ​ជាង​ផែន​ដី​​២០​ថ្ងៃ ​ហើយ​វា​ស្ថិត​នៅ​រយៈ​​ចម្ងាយ​​​១៤០០​ឆ្នាំ​ពន្លឺ​ពី​ភព​ផែន​ដី។ ចំពោះ​ព្រះ​អាទិត្យ​របស់​ភព​ Kepler 452b មាន​ឈ្មោះ​ថា​ Kepler 452​ ដែល​​វា​មាន​អាយុកាល​ ៦ពាន់​លាន​ឆ្នាំ ​ចាស់​ជាង​ព្រះ​អាទិត្យ​នៃ​ភព​ផែន​ដី​ ១,៥ពាន់​លាន​ឆ្នាំ។ ចំណែក​ឯ​សីតុណ្ហភាព​របស់​ Kepler 452 ​វិញ​គឺ​ដូច​គ្នា​នឹង​​ព្រះ​អាទិត្យ​យើង​ដែរ​ ប៉ុន្តែ​​មាន​ពន្លឺ​​ភ្លឺ​ជាង​២០​ភាគ​រយ​ និង​មាន​អង្កត់​ផ្ចិត​ធំ​ជាង​១០​ភាគ​រយ។​

 

លោក​ Daniel Brown អ្នក​ជំនាញ​ខាង​តារា​វិទ្យា​នៃ​សកលវិទ្យាល័យ Nottingham Trent ​បាន​ឲ្យ​ដឹង​ថា​ Kepler 452b ​ទទួល​ពន្លឺ​ដែល​មាន​អាំងតង់ស៊ីតេ​ដូច​គ្នា​ទៅ​នឹង​ភព​ផែន​ដី។ នេះ​មាន​ន័យ​ថា​ រុក្ខជាតិ​ដែល​មាន​នៅ​លើ​ផែន​ដី​ គឺ​អាច​​ដុះ​នៅ​ទី​នោះ​​បាន​ ប្រសិន​បើ​នៅ​លើ​ភព​នោះ​មាន​ពាសពេញ​ដោយ​ដុំ​ថ្ម។ ឥឡូវ​គេ​កំពុង​តែ​សិក្សា​ថា​តើ​វា​ជា​ប្រភេទ​ថ្មី​ ឬ​ជា​អ្វី​នៅ​ឡើយ។

 

 

 

 

 

 

 

​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​​អាច​ផ្ដល់​ចម្លើយ​បាន​ទេ​ថា​ ភព​ Kepler 452b នេះ​អាច​នឹង​ទ្រទ្រង់​ជីវិត​របស់​មនុស្ស​បាន​យ៉ាង​ណា​ ព្រោះ​​គេ​ត្រូវ​​សិក្សា​ពី​បរិយាកាស​នៅ​លើ​ភព​​ថ្មី​នេះ​ឲ្យ​​បាន​ច្បាស់​ជា​មុន​សិន។

 

-ចុច​អាន៖ ម៉ូតូ​របស់​តួឯក​​រឿង​ Jurassic World​ ​ផលិត​​តែ​៣​គ្រឿង​​ក្នុង​លោក​ ​នឹង​ដាក់​ដេញ​ថ្លៃ​​ស្អែក​នេះ​ ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង​ ប្រភព៖ dailymail