បាត់​មុខ​៩ខែ Walcott ​ចូល​ហ្វឹកហាត់​បាន​​វិញ​ហើយ ​ត្រៀម​ប្រកួត​ថ្ងៃ​សៅរ៍​នេះ

  • 2014-10-14 16:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Theo Walcott ​បាន​បញ្ជាក់​ពី​សមត្ថភាព​របស់​គេ​ថា​អាច​ចូល​លេង​បាន​​វិញ​ហើយ​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ចូល​ហ្វឹកហាត់​​ជា​លើក​ដំបូង​ក្រោយ​ជា​​ពី​របួស​​ដែលកើត​ឡើង​តាំង​​ពី​ខែ​មករា​។

 

 

Walcott អាច​ចូល​ហ្វឹកហាត់​បាន​វិញ​នេះ​ជា​ដំណឹង​ល្អ​ខ្លាំង​ណាស់​សម្រាប់​លោក Arsene Wenger ​ខណៈ​ដែល​កាំភ្លើង​ធំ​កំពុង​បាត់​បង់​តួ​អង្គ​សំខាន់​ៗ​ដូចជា Mesut Ozil, Aaron Ramsey ​និង​ Olivier Giroud ជា​ដើម។ អ្នក​ចាត់​ការ​វ័យ​៦៤​ឆ្នាំ​រូប​នេះ​បាន​និយាយ​ទៀត​ថា៖ “Theo ​មិន​នៅ​ឆ្ងាយ​ពី​យើង​នោះ​ទេ គេ​មិន​បាន​ជួយ​ក្រុម​អស់​ពេល​ជា​យូរ​ណាស់​មក​ហើយ។ ការ​ត្រលប់​មក​វិញ​របស់​គេ​នេះ​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​ព្យាយាម​ហ្វឹកហាត់​ខ្លាំង​ណាស់។ ពួក​គេ​មក​វិញ​ជា​ក្រុម​ហើយ​នេះ​ជា​ដំណឹង​ល្អ​ខ្លាំង​ណាស់” ។

 

ខ្សែ​បម្រើ​ស្លាប​វ័យ​២៥​ឆ្នាំ​រូប​នេះ​អាក់​ខាន​លេង​ឱ្យ​ Arsenal ​តាំង​ពី​ខែ​មករា​មក​ម៉្លេះ​ដោយ​សារ​របួស​ដាច់​សរសៃ​ពួរ​ជង្គង់​ពេល​លេង​ទល់​នឹង​ Spurs ។ ទោះ​ជា​អាច​ចូល​ហ្វឹកហាត់​បាន​ពេញ​ជើង​វិញ​ក៏​ដោយ ​ប៉ុន្តែ​ការ​ប្រកួត​ថ្ងៃ​សៅរ៍​នេះ​រូប​គេ​ប្រហែល​ជា​មិន​អាច​ជាប់​ជម្រើស​ដំបូង​នោះ​ទេ​ បាន​ត្រឹម​បម្រុង​ប៉ុណ្ណោះ៕

 

 

ព័ត៌មាន​ជា​ច្រើន​ទៀត​ទៀត​ជុំវិញ​​កីឡា​បាល់ទាត់អន្តរជាតិ

ប្រែ​សម្រួល​៖ មុន្នី រម្យ

ប្រភព៖ dailymail