​ទូរសព្ទ​ Android ​ជិត​​១​ពាន់​លាន​គ្រឿង​នឹង​ងាយ​ Hack ដោយ​​ប្រើ​សារ​តែ​មួយ

  • 2015-07-28 17:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​ទូរសព្ទរបស់​​ក្រុមហ៊ុន zimperium ​​បាន​រក​ឃើញ​នូវ​កំហុស​ឆ្គង​មួយ​​ដែល​​អាច​បង្ក​ឲ្យ​ទូរសព្ទ​​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​​ប្រមាណ​ជា ៩៥ %​ ស្មើ​ទៅ​នឹង​ ៩៥០ លាន​គ្រឿង​​ងាយ​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ Hacker។

 

 

 

កំហុស​ឆ្គង​នោះ​​គឺ​ស្ថិត​នៅ​ក្នុង​ File bug ឈ្មោះ​ថា​ Stagefright ក្នុង Android។ ដូច្នេះ​​វា​​ងាយ​ដល់​ក្រុម​ Hacker ​ធ្វើ​ការ​ Hack​ ដោយ​ពួក​គេ​គ្រាន់​តែ​​ផ្ញើ​សារ​ MMS ដែល​ផ្ទុក​នូវ​កូដ​​តែ​មួយ​តែ​ប៉ុណ្ណោះ​។ ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​​​ប៉ះ​ពាល់​មាន​​លើ​ Android ជំនាន់​ ​ 2.2 ឡើង។ ​Hacker អាច​ Hack ចូល​ទៅ​លួច​យក និង បំផ្លាញទិន្នន័យ​,​ ​​​រួប​ភាព ឬ ដំណើរការ​ Microphone, កាមេរ៉ា តន្ត្រី​, វីដេអូ និង Bluetooth។

 

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ Hacker អាច​លុប​​សារ​ដែល​ផ្ញើរ​ចូល​ខណៈ​​ដែល​​អ្នក​ប្រើ​ប្រាស់​ពុំ​បាន​ដឹង​​ថែម​ទៀត​ផង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Joshua Drake ដែល​ជា​​អនុ​ប្រធាន​​​ការ​ស្រាវជ្រាវ​ និង​ ជា​អ្នក​ដែល​បាន​ពិសោធន៍​​​ផ្ទាល់​នៅ​​បន្ទប់​ពិសោធន៍​របស់​ក្រុមហ៊ុន​ Zimperium។

 

​ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ Screenshots ​ដែល​​បង្ហាញ​ពី​ដំណើការ​​នៃ​សារ​របស់​ Hacker ​បាន​ផ្ញើរ​ចូល​​ Smartphone ដែល​ដំណើរការ​ដោយ​ Android Lollipop 5.1.1៖

 

 

ដូច្នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ហាម​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​​​ទៅ​លើ​​លេខ​ទូរសព្ទ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ ព្រោះ​​វា​នឹង​អាច​បង្ក​ផល​អាក្រក់​ប្រសិន​បើ​ Hacker ​ដឹង​លេខ​ទាំង​នោះ៕

 

អាន​បន្ត៖​ Hacker ​បាន​វាយ​ប្រហារ​​អាមេរិក​លួច​យក​​​ជាង​ ២១ លាន​​​​​​ទិន្នន័យ​សម្ងាត់

 

ប្រែ​សម្រួល៖ សំនៀង​ ប្រភព៖ pix11