រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​​ កុំ​ឲ្យ​សិស្ស​ជឿ​លង់​ខ្លួន​អស់​លុយ​ទិញ​វិញ្ញាសា

  • 2015-07-28 20:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហង់ ជួន​ណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ក្រើន​រំលឹក​សិស្ស​ដែល​ត្រូវ​ត្រៀម​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​ថា កុំ​ឲ្យ​ជឿ​វិញ្ញាសា​បែក​ធ្លាយ​ហើយ​លង់​ខ្លួន​បង់​ប្រាក់​ទៅ​ទិញ ដែល​នេះ​គ្រាន់​ជា​ការ​បន្លំ ភូត​កុហក​ប៉ុណ្ណោះ។

 

កន្លង​មក តែង​តែ​មាន​ការ​លេច​លឺ​ឥត​ដាច់​ពី​ការ​បែក​ធ្លាយ​វិញ្ញាសា​ថា​ត្រូវ​១០០% ធ្វើ​ឲ្យ​សិស្ស​ជ្រួល​ជ្រើម​យក​លុយ​ជា​ថ្នូរ​ដើម្បី​បាន​វិញ្ញាសា​នោះ​មក​ទុក​បើក​ចាក់​ពេល​ប្រឡង។

 

​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បញ្ជាក់​ថា ​វិញ្ញាសា​មិន​អាច​ធ្លាយ​បាន​ទេ​ ព្រោះ​តាម​ពិត​វិញ្ញាសា​មិន​ទាន់​សម្រេច​ថា​ចេញ​បែប​ណា​ឡើយ ដូច្នេះ​ជា​ការ​បន្លំ​ឬ​ភូត​កុហក​ទាំង​ស្រុង។ ម្ល៉ោះ​ហើយ​សិស្ស​មិន​ត្រូវ​ជឿ​ល្បិច​បោក​ប្រាស់​របស់​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​ដើម្បី​ផល​ចំណេញ​ផ្ទាល់​ខ្លួន​ឡើយ។ ​

 

 

 

 

 

 

យ៉ាងណា​លោក​ថា មិន​ទាន់​អាច​ប៉ាន់​ស្មាន​បាន​ថា​អ្នក​ជាប់​ឆ្នាំ​នេះ​អាច​តិច​ឬ​ច្រើន​ជាង​ឆ្នាំ​មុន​នោះ​ទេ ប៉ុន្តែ​លោក​សង្កេត​ឃើញ​សិស្ស​ខំ​ប្រឹង​ខ្លាំង​ជាង​ឆ្នាំ​មុន​។ ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូ​ទៅ​និង​បំពេញ​វិជ្ជា​ប្រព្រឹត្ត​នៅ​ថ្ងៃ២៤ សីហា ២០១៥ រី​ឯ​ការ​ប្រកាស​លទ្ធផល​នឹង​ធ្វើ​ឡើង​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ​នៅ​រសៀល​ថ្ងៃ​ទី ១៥ កញ្ញា ២០១៥ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្ដាល ចំណែក​ថ្ងៃ​ទី​១៦​សម្រាប់​មណ្ឌល​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត​៕

 

 

សូមអាន ៖ ​ ១០​សំណួរ​ក្ដៅ ស្រាយ​ចម្ងល់​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ អត្ថបទ៖ លឹម សុ​នា