Zayn Malik ប្រាប់​ហេតុ​ផល​ចាក​ចេញ​ពី 1D បន្ទាប់​ពី​ចុះ​​​កុងត្រា​ជាមួយ​ផលិតកម្ម​ថ្មី

  • 2015-07-30 17:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អង់គ្លេស Zayn Malikបាន​ក្លាយ​ជា​តារា​ចម្រៀង​ទោល​ហើយ​ដោយ​បាន​ចុះ​កុងត្រា​​ជា​ផ្លូវការ​ជា​មួយ​ផលិតកម្ម RCA Records ក្រោយ​ចាក​ចេញ​ពី​ក្រុម One Direction។

 

 

តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​រូប​នេះ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ដើរ​ចេញ​ពី​ក្រុម One Direction កាល​ពី​ដើម​ឆ្នាំ​នេះ​។

 

កាល​ពី​យប់​​ថ្ងៃ​ពុធ​អតីត​បេក្ខជន​ X Factor រូប​នេះ​បាន​ប្រាប់​​ព័ត៌មាន​អំពី​ការ​ចុះ​កុងត្រា​នៅ​លើ​បណ្ដាញ​សង្គម Twitter ដោយ​បង្ហោះ​រូប​មួយ​សន្លឹក​និង​សរសេរ​លំអិត​ថា៖​" ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ដែល​ពន្យល់​ហេតុ​ផល​នៃ​ការ​ចាក​ចេញ​ពី​ក្រុម One Directionនោះ​ទេ។ ការ​ដើរ​ចេញ​ពេល​​នេះ​វា​បាន​ផ្ដល់​ឱកាស​សម្រាប់​ខ្ញុំ​ក្នុង​ការ​បង្ហាញ​ទៅ​អ្នក​ទាំង​អស់​គ្នា​ថា​ខ្ញុំ​គឺ​ជា​នរណា​ពិត​ប្រាកដ #realmusic #RCA !! ... #REALME (sic)”។

 

RCA Records គឺ​ជា​ផលិតកម្ម​អាមេរិក​ដែល​ជា​ផ្នែក​របស់​ក្រុមហ៊ុន Sony Music Entertainment និង​ជា​ទី​ប្រជុំ​តារា​ល្បី​ៗ​ដូច​ជា A$AP Rocky, Alicia Keys, Britney Spears, Chris Brown, D’Angelo, Christina Aguilera, Miguel, Miley Cyrus និង​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត។

 

​​​​Zayn Malik បាន​ចូល​ក្រុម​ One Directionក្រោម​ការ​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម Syco record របស់​លោក Simon Cowell កាល​ពី​ឆ្នាំ​២០១០បន្ទាប់​ពី​ជាប់​ជយលាភី​ក្នុង​កម្មវិធី X Factor​ របស់​អង់គ្លេស។ ក្នុង​រយៈ​ពេល​ជាង​៤​ឆ្នាំ​នៅ​ជា​មួយ​ក្រុម ​​​Zayn ក៏​សម្រេច​ចិត្ត​ចាកចេញ​កាល​ពី​ដើម​ឆ្នាំ​២០១៥៕

 

One Direction ជាមួយ​លោក Simon Cowell កាល​ចូល​កម្មវីធី The X Factor

 

ចុចអាន៖Fanស្រីៗ​របស់ 1D ត្រូវ​ខក​ចិត្ត​ម្ដង​ទៀត​ពេល​ដឹងLouis ​ក្លាយ​ជា​ឪពុក​គេ

ចុចអាន៖មុន​ ​​Zayn Malik ចេញ តើ​អ្នកណា​ចង់​ចេញ​ពី 1D មុន​គេ?

ចុចអាន៖អាពាហ៍ពិពាហ៍​​​របស់​​ ​Zayn Malik​ ​​អាច​​​មិន​មាន​​​វត្តមាន​​​សមាជិក​​​One Direction​​​​ ទេ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror

អត្ថបទថ្មី