តារា​ស្រី ៣ រូប ជួប​រឿង​ស្មាន​មិន​ដល់​ក្នុង​ខែ​កក្កដា​នេះ

  • 2015-07-31 00:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​កត់​សម្គាល់​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​តារា​ស្រី ៣ រូប បាន​ជួប​រឿងរ៉ាវ​ស្មាន​មិន​ដល់​ក្នុង​ជីវិត​សិល្បៈ​របស់​ពួក​គេ សម្រាប់​ខែ​កក្កដា​កន្លង​ទៅ​នេះ។ បញ្ហា​ទាំង​នោះ កំពុង​តតាំង​គ្នា​តាម​ផ្លូវ​តុលាការ​ក៏​មាន​ដែរ។ តើ​មាន​តារា​ស្រី​រូប​ណា​ខ្លះ?

 

១. សាសា៖ ត្រូវ​ឧកញ៉ា សុខ ប៊ុន វាយតប់​យ៉ាង​ដំណំ​កាល​ពី​រាត្រី​ថ្ងៃ​ទី ២ ខែ​កក្កដា​កន្លង​ទៅ​ ដោយ​មាន​របួស​ត្រង់​ភ្នែក ត្រចៀក​ខាង​ឆ្វេង និង​ ជង្គង់​ជា​ដើម។ សព្វ​ថ្ងៃ​តុលាការ​​កំពុង​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ខណៈ​សាសា ក៏​កំពុង​ព្យាបាល​ត្រចៀក​ខាង​ឆ្វេង ដែល​ស្ដាប់​មិនសូវ​លឺ ក្រោយ​ជួប​រឿងរ៉ាវ​អំពើ​ហិង្សា។

 

 

២. ទេព បូព្រឹក្ស៖ នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​ទៅ​នេះ ទេព បូព្រឹក្ស ត្រូវ​បាន​ជន​អនាមិក​បង្ហោះ​រូប​អាក្រាត​កាយ​ផ្អើល​ពេញ​បណ្ដាញ​សង្គម។ ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​ស្រី​រូប​នេះ​ បាន​ធ្វើ​ការ​បដិសេធ​ភ្លាមៗ​ថា មិនមែន​ជា​រូប​ពិត​នោះ​ទេ និង​បាន​ព្រមាន​ប្ដឹង​អ្នក​ប្រព្រឹត្ត​រឿង​នេះ​ទៀត​ផង ប្រសិន​បើ​បាន​ដឹង​ការ​ពិត។

 

 

៣. ហេង ស្រីពេជ្រ៖ ឪពុក​ម្ដាយ​របស់​តារា​សម្ដែង​រូប​នេះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ពេល​ថ្មីៗ​ គ្រាដែល​​ពួក​គាត់​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៥ បណ្ដាល​ឱ្យ​ម្ដាយ​របស់​នាង​មាន​របួស​ស្រាល ចំណែក​ឪពុក​មាន​របួស​ធ្ងន់ធ្ងរ សព្វ​ថ្ងៃ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​នៅ​ឡើយ៕

 

 

 

 

អាន​អត្ថបទ៖  ​ពែកមី​ ខក​ចិត្ត​ពេល​ឈុត​ខ្លះ​​ក្នុង​រឿង​ទី​២​របស់​លោក​ត្រូវ​កាត់​ចោល

អាន​អត្ថបទ៖  អ្នក​ប្រឡូក​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​បច្ចុប្បន្ន មិន​ទាន់​អាច​ជា​អ្នក​អាជីព​ទេ

 

អត្ថបទ៖ សំ ជំនាញ