រថយន្ត​ ៧ ម៉ូដែល ​​ទំនើប​អាច​បើក​បរ​​ទាំង​​​​លើ​គោក ​ទាំង​​លើ​ទឹក

  • 2015-08-06 14:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ដែល​មាន​សមត្ថភាព​អាច​បើក​ទាំង​នៅលើ​ផ្លូវ​គោក​ និងផ្លូវ​ទឹក​ភាគ​ច្រើន​គឺ​មាន​នៅ​ក្នុង​ខ្សែភាពយន្ត​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​​បច្ចុប្បន្ន​ រថយន្ត​ទាំង​នេះ​គឺ​ត្រូវ​បាន​គេ​ផលិត​​​សមិទ្ធុិផល​ពិត។ ​ជាក់​ស្ដែង​ខាង​ក្រោមនេះ​គឺ​រថយន្ត​ប្រាំពីរ​ម៉ូដែល​ដែល​អាច​បើក​បាន​ទាំង​នៅ​លើ​ផ្លូវគោក និង​លើ​ផ្ទៃ​ទឹក។ ចង់​ដឹង​ថា​មាន​ម៉ូដែល​អ្វី​ខ្លះ​ សូម​តាម​ដាន​ដូច​ខាង​ក្រោម៖

 

 

១. Lamborghini Countach

 

 

Lamborghini Countach ត្រូវ​បាន​រចនា​ឡើង​ដោយ​ត្រូវ​បាន​បំពាក់​ដោយ​​ប្រព័ន្ធ​គ្រប់​គ្រង​ពិសេស​អាច​ចុះ​ទៅ​ក្នុង​ទឹក​ និង​បើក​បរ​​បាន​ដោយ​ពុំ​មាន​បញ្ហា។ បន្ថែម​ទៀត​នោះ​វា​ក៏​មាន​ភ្ជាប់​ដោយ​ប្រព័ន្ធ​​ Hydraulic Activators ​ប្រព័ន្ធ​បូម​មាន​លក្ខណៈ​ពិសេស​ និង​ Hydrofoil ដែល​ស្ថិត​នៅ​ផ្នែក​ខាង​មុខ​រថយន្ត​ដើម្បី​ជំនួយ​ឲ្យ​រថយន្ត​ដំណើរការ​ទៅ​មុខ​បាន​ដោយ​រលូន។

 

 

២. Dobbertin HydroCar

 

 

Dobbertin HydroCar ​ ​គឺ​មាន​សមត្ថភាព​អាច​​ប្រែ​ទៅ​ជា​ទូក​កាណូតភ្លាម ​និង​អាច​បើក​បរ​នៅ​លើ​ផ្ទៃ​ទឹក​បាន​ដោយ​ងាយ។ ឡាន​ម៉ូដែល​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន​ Chevrolet​ ដែល​មាន​កម្លាំង​ ៧៦២ សេះ​។ នៅ​ផ្នែក​តួ​រថយន្ត​គឺ​ត្រូវ​បាន​ផលិត​ចេញ​ពី​​ប្រភេទ​ដែក​អ៊ីណុក​ ៣០៤ ​ដូច្នេះ​វា​មិន​បង្ក​ឲ្យ​ការ​ច្រែះចាប់​នោះ​ទេ​។

 

 

៣. Rinspeed Splash

 

 

​​​ដោយ​ត្រូវ​បាន​រចនា​ឡើង​ដោយ​បំពាក់​ដោយ​តួ​ផ្នែក​ខាង​ក្រោម ( Hydrofoil )​ Rinspeed Splash​ អាច​បើក​នៅ​លើ​ផ្ទៃ​ទឹក​​កំពស់ 2 Feet ។ រថយន្ត​​ត្រូវ​បាន​​ប្រកាស​នៅ​ក្នុង​ឆ្នាំ ២០០៤ ​ហើយ​ក៏​ជា​រថយន្ត​ដំបូង​ដែល​ដំណើរការ​ដោយ​ឧស្ម័ន​ធម្មជាតិ។ Rinspeed Splash​ ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ​​ turbo-charged ​​​ស៊ីឡាំង​ពីរ។ នៅ​ពេល​ដែល​បើក​នៅ​លើ​ទឹក​វា​អាច​ដំណើរការ​បាន​ក្នុង​ល្បឿន​៧៨,៨គ.ម/ម៉ និង​នៅ​លើ​ផ្លូវ​គោក​មាន​ល្បឿន ១៩៩,៥គ.ម/ម៉។

 

 

៤. Sea Lion

 

 

Sea Lion ​គឺ​ជា​ប្រភេទ​រថយន្ត​ដែល​មាន​ល្បឿន​​ដល់​ទៅ​ 125 mph ដោយ​វា​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​​​រ៉ូតារី​របស់​ក្រុមហ៊ុន​ Mazda​​ ជា​មួយ​នឹង​កម្លាំង​ ១៧៤ សេះ​។ ​តួ​រថយន្ត​ធ្វើ​ពី​លោហធាតុ​អាលុយមីញ៉ូម​​ដែល​ធ្វើ​ឲ្យ​រថយន្ត​មាន​ទម្ងន់​ស្រាល​។ Sea Lion ​អាច​បើក​លើ​ទឹក​បាន​ក្នុង​ល្បឿន​ ៩៦,៥ គ.ម/ម៉ ​ដោយ​មាន​តម្លៃ​ប្រហែល​ជា​ ២៥ ម៉ឺន​ដុល្លារ។

 

៥. CAMI Hydra Spyder

 

 

​​ Spyder ​គឺ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​​ Cool Amphibious Manufacturers International (CAMI) ហើយ​វា​​អាច​ប្រើ​ជា​​​ឡាន​ស្ព័រ​ ក៏​បាន​ និង​ ជា​ទូក​ប្រដេញ​ក៏​បាន​។ Spyder ​​មាន​ម៉ាស៊ីន​ប្រភេទ​​ Corvette LS2 V8 ​ទំហំ ៦ លីត្រ​ដែល​អាច​ជំរុញ​ឲ្យ​រថយន្ត​មាន​ល្បឿន​​ ២០១,១គ.ម/ម៉​ នៅ​លើ​ផ្លូវ​គោក​ធម្មតា​ និង ល្បឿន​ ​ ៨៥,២គ.ម/ម៉  ​នៅ​លើ​ទឹក។

 

 

៦. WaterCar Panther

 

 

ចំពោះ​រថយន្ត​ម៉ូដែល​នេះ​វិញ​គឺ​ជា​រថយន្ត​ប្រភេទ​​ SUV ​ដែល​អាច​បើក​ទាំង​នៅ​លើ​ស្ថានភាព​ផ្លូវ​គោគ​ធម្មតា ផ្លូវ​ភក់ ផ្លូវ​ខ្សាច់​ ហើយ​ថែម​ទាំង​អាច​បើក​នៅ​លើ​ទឹក​បាន​ទៀត​ផង។ ​Panther ​អាច​បើកបរ​លើ​ផ្លូវគោក​មាន​ល្បឿន ​ ១២៨​,៧គ.ម/ម៉​ និង​ ៧០,៨ គ.ម/ម៉​នៅ​លើ​ទឹក។​ ចំណែក​ឯ​ម៉ាស៊ីន​របស់​វា​ជា​របស់​ក្រុមហ៊ុន​ Honda ​ប្រភេទ ​VTEC ​ទំហំ ៣,៧ លីត្រ។

 

 

៧. Gibbs Aquada

 

 

Gibbs Aquada ជា​ផលិត​ផល​របស់​ក្រុមហ៊ុន​​​ Gibbs Sports Amphibians របស់​ប្រទេស​នូវែលហ្សេឡង់។ Gibbs Aquada ដំណើរការ​ដោយ​​ម៉ាស៊ីន​ទំហំ​ ២,៥ លីត្រ​​ប្រភេទ​ V6 ​មានកម្លាំង​ ១៧៥ សេះ។ ល្បឿន​ធម្មតា​នៅ​លើ​ផ្លូវ​គោក​គឺ​ ១៦០,៩គ.ម/ម៉ និង​នៅ​លើ​ទឹក​គឺ​ ៤៨,២គ.ម/ម៉៕

 

 

អាន​បន្ត៖ Samsung បង្ហាញ​​រថយន្ត​មាន​​អេក្រង់​​ក្រោយ​ ​ងាយ​ស្រួល​អ្នក​បើក​​វ៉ា

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ wonderfulengineering