ល្បី​ថា​កុំព្យូទ័រ​ Mac ​អត់​ឆ្លង​មេរោគ​ ឥឡូវ​​ឆ្លង​ដោយ​ងាយ​ ទោះ​បី​អត់​អ៊ីនធឺណិត

  • 2015-08-07 17:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ​ Mac ល្បី​​ថា​មាន​ Firmware ​សុវត្ថិភាព​ខ្ពស់​​ ​មេរោគ​មិន​​អាច​ឆ្លង​ចូល​បាន​ តែ​ឥឡូវ​​នេះ​គឺ​មិន​អាច​ទៀត​នោះ​ទេ​ដោយ​សារ​តែ​​មាន​​មាន​មេរោគ​ថ្មី​​មួយ​បាន​បង្ហាញ​ខ្លួន​ ហើយ​កំពុង​តែ​ធ្វើ​ការ​វាយ​លុក​​លើ​កុំព្យូទ័រ​ Mac ​បាន​ដោយ​ងាយ ​​បើ​ទោះ​បី​ជា​គ្មាន​អ៊ីនធឺណិត​ក៏​ដោយ។

 

 

​តាម​របាយការណ៍​នៅ​លើ​​គេហទំព័រ ​Wired ​បាន​ឲ្យ​ដឹង​ថា ​​មេរោគ​ថ្មី​នេះ​មាន​ឈ្មោះ​ថា Thunderstrike 2 ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​អ្នក​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​ចំនួន​ពីរ​នាក់​ មាន​​​ឈ្មោះ​ថា​ Xeno Kovah និង Trammell Hudson។ ​​Thunderstrike 2 គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យក​តាម​​គំរូ​មេរោគ​មុន​មាន​ឈ្មោះ​ថា Thunderstrike។ ​​មេរោគ​នេះ​​អាច​ដំណើរការ​តាម​រយៈ Thunderbolt Option ROM ​និង​អាច​ចូល​ទៅ​បំផ្លាញ​​ Firmware ប្រភេទ ​EFI របស់ Mac។

 

បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ thenextweb​​​ បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​ដែល​មេរោគនេះ​បាន​ចូល​ហើយ ​​វា​​មិន​​អាច​លុប​ចេញ​ដោយ​ការ​​ប្ដូរ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី ​ឬ​ប្ដូរ​ Hard Drive ចេញ​នោះ​ទេ។

 

​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ​​ពួក​ Hacker អាច​លាក់​​មេរោគ​នេះ​​​​តាម​រយៈ​​ Phishing Email (​អ៊ីមែល​បោក​បញ្ឆោត)​ ​ឬ malicious website ​ដែល​មាន​ផ្ទុក​មេរោគ។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​បាន​ទាញ​យក​ ហើយ​ដំណើរការ​​ Thunderstrike 2 ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ វា​​អាច​វាយ​ប្រហារ​ចូល​ទៅ​កាន់​​កុំព្យូទ័រ​ផ្ទាល់ ឬ ឧបករណ៍​​​​​ផ្សេងៗ​ទៀត​ដែល​ប្រើ​ Option ROM ដូច​ជា​ឧបករណ៍ Thunderbolt adapter,​ USB flash និង External Hard Drive ផ្សេង​ទៀត។ បន្ទាប់​ពី​នោះ​​​ ​នៅ​ពេល​យក​ឧបករណ៍​នេះ​​ទៅ​ដោត​កុំព្យូទ័រ​ Mac ផ្សេង​ទៀត​ វា​នឹង​ឆ្លង​ចូល​ទៅ​កាន់​ Firmware ដោយ​ស្វ័យ​ប្រវត្តិ។

 

ចង់​ដឹង​ថា វា​ដំណើរការ​យ៉ាង​ណា​សូម​ទស្សនា​វីដេអូខាង​ក្រោម៖

 

 

អាន​បន្ត៖ ទូរសព្ទ​ Android ​ជិត​​១​ពាន់​លាន​គ្រឿង​នឹង​ងាយ​ Hack ដោយ​​ប្រើ​សារ​តែ​មួយ

 

 

ប្រែសម្រួល​៖ សំនៀង ប្រភព៖ thehackernewsthenextweb