Alves៖ Barcelona អាច​វាយ​បក​ យក​ឈ្នះ​ Bilbao ​បាន​នៅ​ជើង​ទី​២

  • 2015-08-16 22:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Dani Alves ​របស់​ក្រុម​ FC Barcelona ជឿ​ជាក់​ថា ​ក្រុម​អ្នក​មាន​បុណ្យ នឹង​អាច​វាយ​បក​យក​ឈ្នះ​ Athletic Bilbao ​នៅ​ជើង​ទី​២ ​នា​កីឡដ្ឋាន​ Camp Nou បាន​វិញ បន្ទាប់​ពី​​ចាញ់​យ៉ាង​ធ្ងន់ធ្ងរ​​ ៤-០ ប្រកួត​ជើង​ទី១ ពាន​រង្វាន់​ Spanish Super Cup ​កាល​ពី​​យប់​ថ្ងៃ​សុក្រ។

 

Dani Alves (ខាងឆ្វេង)

 

​Alves ​លើក​ឡើង​ថា ក្រុម​របស់​លោក​ Luis Enrique ​ត្រូវ​តែ​វាយ​បក​យក​ឈ្នះ​វិញ នៅ​មុខ​ទស្សនិកជន​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ជើង​ទី​២ ទឹក​ដី​ខ្លួន​ឯង និង​ដើម្បី​លើក​ពាន​រង្វាន់។

 

កីឡាករ​ប្រេស៊ីល វ័យ​៣២​ឆ្នាំ ដែល​ទើប​តែ​បន្ត​កុងត្រា​ជាមួយ​ក្លិប កាល​ពី​ខែ​មិថុនា​រូប​នេះ ​បាន​និយាយ​ថា៖ "យើង​នឹង​ព្យាយាម​វាយ​បក​វិញ ​យើង​នឹង​បន្លឺ​សំឡេង​នៅ​ទឹក​ដី​ខ្លួន​ឯង។ ៩០​នាទី​នៅ​ Camp Nou ​គឺ​គ្រប់​គ្រាន់ ​សម្រាប់​ពួក​យើង​យក​ឈ្នះ​វិញ។ យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ ​គ្រប់​យ៉ាង​ឡើង​វិញ។ វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ ដែល​របូត​៨​គ្រាប់ ២​ប្រកួត​ចុង​ក្រោយ ដូច្នេះ​យើង​នឹង​កែ​ប្រែ​ចំណុច​ខ្វះ​ខាត​ទាំង​នេះ និង​ត្រូវ​រក្សា​ការ​ឈ្នះ​​ឡើង​វិញ"។

 

Barca ដែល​លើក​ពាន​៣​រដូវ​កាល​មុន មាន​បំណង​ចង់​លើក​ពាន​​ទាំង​៦​​នៅ​ឆ្នាំ​២០១៥​នេះ បន្ទាប់​ពី​លើក​ពាន​ Uefa Super Cup ពាក់​កណ្ដាល​សប្ដាហ៍​មុន​១​ទៀត ប៉ុន្តែ​បែរ​ជា​ភ្លាត់​ឲ្យ​ Bilbao លត់​ ៤-០ ទាំង​មិន​គួរ​ឲ្យ​ជឿ​ កាល​ថ្ងៃ​សុក្រ។ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២ ​នា​កីឡដ្ឋាន Camp Nou ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​​​​​ចន្ទ​ស្អែក​នេះ (ព្រឹក​ថ្ងៃ​អង្គារ​​នៅ​កម្ពុជា)៕

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Barca អាច​វាយ​បក​យក​ឈ្នះ​វិញ ដូច​ Alves លើក​ឡើង​ដែរ​ទេ?

 

-ចុចអាន៖ Barcelona ​ចុក​ឈាម ក្រោយ​ចាញ់ Bilbao ​៤-០ យប់​មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal