​អ្នក​ស្លាប់​ដោយ​ខ្យល់ព្យុះ Hudhud ​នៅ​ឥណ្ឌា កើន​ឡើង​២៤នាក់

  • 2014-10-14 23:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​​ឥណ្ឌា​បាន​ឱ្យ​ដឹង​​​ថា មក​ទល់​ពេល​នេះ​ចំនួន​​អ្នក​ស្លាប់ ដោយសារ​ខ្យល់ព្យុះ​ស៊ីក្លូន Hudhud ក្នុង​រដ្ឋ Andhra Pradesh និង Orissa កើន​ឡើង​ចំនួន​២៤នាក់​ហើយ។ អាជ្ញាធរ​រដ្ឋ​ទាំងពីរ​​នេះ កំពុង​តែ​បង្កើន​ការ​ខំ​ប្រឹងប្រែង ដើម្បី​ផ្ដល់​ជំនួយ​ដល់​​ជន​រងគ្រោះ ៤០០ ០០០​នាក់។

 

 

ព្យុះ​កំណាច Hudhud បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះសម្បែង ដួល​ដើម​ឈើ ដួល​បង្គោល​អគ្គិសនី បិទ​ផ្លូវ និង​បំផ្លាញ​ដំណាំ​ជាច្រើន​ក្នុង​រដ្ឋ​ទាំងនេះ។

 

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្គ្រោះ​និង​ទាហាន បាន​ចាប់​ផ្ដើម​ដក​ដើមឈើ ដែល​ដួល​លើ​ផ្លូវ ដាំ​បង្គោល​អគ្គិសនី ទូរគមនាគមន៍ និង​​យក​កម្ទេចកំទី​ចេញ​ពី ក្នុង​ទីក្រុង Visakhapatnam រដ្ឋ Andhra Pradesh។

 

ក្នុង​សេចក្ដី​ថ្លែង​​មួយ​របស់​ក្រសួង​ការងារ​​បាន​ឱ្យ​ដឹង​ថា កង​កម្លាំង​កំពុង​តែ​ប្រើ​យន្តហោះ និង​ឧទ្ធម្ភាគចក្រ ដើម្បី​ចែកចាយ​កញ្ចប់​អាហារ​​ដល់​ប្រជាជន​ជុំវិញ​ទីក្រុង។

 

ខ្យល់ព្យុះ​ស៊ីក្លូន Hudhud បាន​បោកបក់​មក​លើ​រដ្ឋ Andhra Pradesh និង Orissa កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​មក​ដល់​ពេល​នេះ​មនុស្ស២៤នាក់ ត្រូវ​បាន​សម្លាប់ មនុស្ស​ច្រើន​នាក់​ទៀត​រង​​របួស ហើយ​​​ផ្ទះសម្បែង​ច្រើនជាង​៦៥០០ខ្នង រង​ការ​ខូចខាត៕

 

 

 

-១០​កន្លែង​ដែល​ខ្មោចលង​សាហាវ​បំផុត​នៅ​អាស៊ី

 

-មាន​អ្វី​ប្លែក រូបភាព​ថ្មី​នៃ គីម ជុងអ៊ុន​ ក្រោយ​បាត់​ខ្លួន​៤០ថ្ងៃ?

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ bbc