Enrique ​ថា​ Barca នៅ​មាន​ឱកាស​វាយ​បក​យក​ឈ្នះ ​Bilbao វិញ​​យប់​នេះ

  • 2015-08-17 21:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ Luis Enrique ​​របស់​ក្រុម​ FC Barcelona ​យល់​ថា​ក្រុម​របស់​លោក​ នៅ​មាន​ឱកាស​វាយ​បក​យក​ឈ្នះ​ Athletic Bilbao ​វិញ​នៅ​យប់​​នេះ បើ​សិន​​ក្រុម​​ធ្វើ​បាន​ល្អ​គ្រប់​យ៉ាង ខណៈ​ដែល​កីឡាករ​របស់​លោក​ ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ បន្ទាប់​ពី​​ហ្វឹកហាត់​​​​​​កាល​ពី​ម្សិល​មិញ។

 

 

ក្រុម​ជើង​ឯក​អឺរ៉ុប ត្រូវ​ក្រុម​ Bilbao ​លត់​ ៤-០ កាល​ពី​ប្រកួត​ជើង​ទី​១ Spanish Super Cup ​នា​កីឡដ្ឋាន San Mames ​កាល​​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ទាំង​មិន​គួរ​ឲ្យ​ជឿ។ ប៉ុន្តែ​​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​វ័យ​៤៥​ឆ្នាំ ​សង្ឃឹម​ថា​​អ្នក​មាន​បុណ្យ នឹង​អាច​វាយ​បក​យក​ឈ្នះ​វិញ នៅ​ជើង​ទី២ នៅ​កីឡដ្ឋាន Nou Camp។

 

លោក Enrique ​បាន​និយាយ​ថា៖ "នេះ​ជា​ជំនួប​ដ៏​សំខាន់​មួយ សម្រាប់​ក្រុម​ទាំង​២។ បើ​យើង​ធ្វើ​អ្វីៗ​បាន​ល្អ នោះ​យើង​នឹង​មាន​ឱកាស។ យើង​នឹង​​លេង​ឲ្យ​ល្អ​ជាង​ការ​ប្រកួត​ជើង​ទី​១ ហើយ​ពេល​ Barca កំពុង​លេង​ អ្វីៗ​ក៏​អាច​កើត​ឡើង​បាន​ដែរ"។

 

​​អំឡុង​ពេល​ហ្វឹកហាត់​ម្សិល​មិញ​ នៅ​​ទីលាន​ Ciutat Esportiva Joan Gamper ​តារា​ឆ្នើម​របស់​ក្រុម​ Lionel Messi, Luis Suarez និង​កីឡាករ​ជា​ច្រើន​ទៀត​ សុទ្ធតែ​បាន​បង្ហាញ​ពី​ទឹក​មុខ​ញញឹម​​មុន​ប្រកួត​នេះ​ ប៉ុន្តែ​សម្រាប់​តារា​ឆ្នើម​ប្រេស៊ីល Neymar នឹង​ត្រូវ​អវត្តមាន​បន្ត​ទៀត ដោយសារ​ជំងឺ។ សម្រាប់​ការ​ប្រកួត​យប់​នេះ នឹង​ត្រូវ​ចាប់​ផ្ដើម​​នៅ​ម៉ោង​​០៣:០០​នាទី (កម្ពុជា)៕

 

 

 

 

 

 

 

 

ចុះ​ប្រិយមិត្ត​ជឿ​ថា Barca អាច​វាយ​បក​បាន​វិញ​ទេ​យប់​នេះ?

 

-ចុចអាន៖ Alves៖ Barcelona អាច​វាយ​បក​ យក​ឈ្នះ​ Bilbao ​បាន​នៅ​ជើង​ទី​២

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម