នួន សូរិយា​ រស់​​នៅ​អាមេរិក​ហើយ​ នៅ​តែ​ព្យាយាម​រក​ប្រាក់​​ជួយ សៅ ប៊ុននឿន

  • 2015-08-18 14:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់ នួន សូរិយា ដែល​បាន​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​អស់រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ ប៉ុន្តែ​លោក​បាន​​ព្យាយាម​​រ៉ៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ឧបត្ថម្ភ​អតីត​កីឡាករ​ប្រដាល់​ សៅ ប៊ុននឿន​ដែល​​​កំពុង​​មាន​ជំងឺ​ធ្ងន់។

 

នួន សូរិយ៉ា (បង្គោល​ក្រហម)ទាត់​លើ​កីឡាករ​ចិន

 

លោក នួន សូរិយាបានប្រមូលថវិកាចំនួន៤០០ដុល្លារអាមេរិកជួយដល់អតីតអ្នកប្រដាល់ សៅ ប៊ុននឿន ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅប្រទេសវៀតណាម។ ស្ថិត​នៅ​ទឹកដី​សហរដ្ឋអាមេរិក សូរិយា​បាន​ឲ្យដឹង​ថា ទឹក​ប្រាក់​ទាំង​៤០០ដុល្លារអាមេរិក​គឺ​ជា​ប្រាក់​ឧបត្ថម្ភ​ដោយ​​ខ្លួន​លោកផ្ទាល់ និង​អ៊ូ ចាន់​ធា​ចំនួន​១០០​ដុល្លារ អ្នក​ស្រី​សុម៉ាលី និង​ឃុន រស់នៅ Texas Palestine ចំនួន ១០០ដុល្លារ ចៅ ហេង​នៅ​កា​លីហ្វញ៉ា​ចំនួន​ ៥០ដុល្លារ Cody Rath រស់​នៅ Texas Palestine Texas ចំនួន​៥០ដុល្លារ បង​ធី ( Bong Thy រស់នៅ Lowell Massachusetts ចំនួន១០០ដុល្លារ។

 

អ្នកស្រី គ្រៀល ស៊ីយ៉ា ដែល​ភរិយា​របស់ សៅ ប៊ុន​នឿន​ បាន​អរគុណ​ដល់​ នួន សូរិយា និង​សប្បុរស​ជន​ផ្សេងទៀត​ដែល​បាន​ជួយ​ឧបត្ថម្ភ​ការ​ព្យាបាល​​ប្តី​អ្នកស្រី។ សៅ ប៊ុន​នឿន​​ដែល​មាន​រហស្ស​នាម នាគ​ខ្មៅ​មាន​​ជំងឺ​ជា​ច្រើន​គឺ​ឈាម​កក​ក្នុង​ខួរក្បាល និង​បេះ​ដូង​ដែល​ត្រូវ​ការ​វះ​កាត់​ជា​បន្ទាន់៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា