តារា​ចិន​ល្បី​ៗ​ស្ទើរ​ក្អួត​ឈាម​ពេល​ឃើញ​​រូប​ក្រមួន​ខ្លួន​ឯង​នៅ​សារមន្ទីរ​ថ្មី​នេះ

  • 2015-08-17 23:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​ជា​ប្រទេស​ចិន​អាច​ផលិត​បាន​ទូរស័ព្ទ iPhone ក្លែងក្លាយ​ក៏​ដូចជា​ចម្លង​បាន​សម្រេច​នូវ​កាបូប​របស់ Issey Miyake ក៏ដោយ តែ​ហាក់​បី​មាន​ភាព​លំបាក​បន្តិច​បន្តួច​ក្នុង​ការ​ចម្លង​រូប​ចម្លាក់​ក្រមួន​របស់​តារា​ល្បី​ៗ។

 

(ពី​ស្ដាំ​មក​ឆ្វេង) Gong Li, Zhang Zhiyi និង Maggie Cheung

 

ការ​តាំង​ពិព័រណ៍​រូប​ចម្លាក់​ក្រមួន​របស់​ជន​ល្បី​​នៅ​​ក្នុង​សារមន្ទីរHuaying Mountain Chinese and Foreign Celebrity Wax ខេត្ត Sichuan បាន​បង្ហាញ​ច្បាស់​ពី​បញ្ហា​នេះ។ មាន​រូប​ចម្លាក់​ខ្លះ​អាក្រក់​ដល់​ថ្នាក់​ប្រជាជន​បាន​ហៅ​សារមន្ទីរ​នេះ​ថា​ជា "សារមន្ទីរ​បង្ហាញ​ម៉ូដ​ស្រែ​ៗ"។

 

​សម្រាប់​ការ​តាំង​រូប​ក្រមួន​រូប​ជន​ល្បី​ៗនេះ​ប្រទេស​ចិន​បាន​យក​លំនាំ​តាម​សារមន្ទីរ Madame Tussauds ដែល​ល្បីល្បាញ​ពេញ​ពិភពលោក។ ក៏​ប៉ុន្តែ​តារា​ល្បី​​លំដាប់​ជួរ​មុខ​កំពុង​រអ៊ូ​ថា​​ពូក​គេ​មិន​ដែល​អនុញ្ញាត​ឲ្យ​សារមន្ទីរ​​ថ្មី​នោះ​ដាក់​តាំង​រូប​ចម្លាក់​ក្រមួន​របស់​ខ្លួន​នោះ​ទេ ហើយ​ពួកគេ​ក៏​កំពុង​រក​ដាក់​ពាក្យ​បណ្ដឹង​ផង​ដែរ។

 

ភាគី​ខាង​សារមន្ទីរ​​ទទួល​ស្គាល់​ថា​ទោះ​បី​ជា​រូប​ចម្លាក់​មិន​ដូច​ទៅ​នឹង​តារា​ពិត​ប្រាកដ​ក៏​ដោយ តែ​ទស្សនិកជន​នៅ​តែ​ចូល​ទស្សនា​​យ៉ាង​ច្រើន​កុះករ ដោយ​សារមន្ទីរ​មិន​បាន​គិត​ថ្លៃ​អ្វី​ឡើយ។ រូប​ចម្លាក់​ដែល​ដូច​ទៅ​នឹង​តារា​ពិត​ប្រាកដ​ជាង​គេ​នោះ​គឺ​រូប​ចម្លាក់​របស់​លោក ឈិន ឡុង ៕

 

 

 

Andy Lau (លីតឺហួ)

Jackie Chan (ឈិនឡុង)

Jay Chou

Jet Li (លីលានជា)

​​​Stephen Chow (ទិនហ្វី)

 

តើ​រូបក្រមួន​របស់​តារា​រូបណាពិបាកមើលជាងគេ?

 

ចុចអាន៖តួ​រឿង​តុក្កតា ពេល​ក្លាយ​ជា​មនុស្ស​ពិត​អ៊ីចឹង​ទៅ សង្ហា​ៗ​ដល់​ក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ shanghaiist

អត្ថបទពេញនិយម
អត្ថបទថ្មី