Girls' Generation លេង​ស្ទីល​ពី​សង្គម​ចាស់​ម្ដង​ក្នុង​ MV ថ្មី "Lion Heart”

  • 2015-08-18 17:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​​នារី​កូរ៉េ Girls' Generation បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ទាំង​ស្រុង​សម្រាប់​បទ "Lion Heart” ហើយ​នៅ​ព្រឹក​នេះ បន្ទាប់​ពី​បាន​ចេញ​រូបភាព​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​កន្លង​មក។ ខុស​ពី​បទ "Party” ដែល​សមាជិក​ទាំង​អស់​ស្លៀក​ឈុត​ហែល​ទឹក​បែប​សិចស៊ី​ បទ​ថ្មី​នេះ​ពួក​គេ​បាន​បង្ហាញ​ស្ទីល​ជា​លក្ខណៈ​សង្គម​ចាស់​វិញ​ម្ដង។

 

ចង់​ដឹង​ថា​បទ​ថ្មី​នេះ មាន​អ្វី​ទាក់ទាញ សូម​ទស្សនា​ទាំង​អស់​គ្នា​តែ​ម្ដង៖

 

បទ “Lion Heart” បាន​ចេញ​លក់​លើ​អ៊ីនធឺណិត​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៨ ខែ​សីហា នេះ​ជាមួយ​បទ​ចម្រៀង​ថ្មី​ចំនួន​៥​បទ​ទៀត។ នៅ​យប់​នេះ ពួក​គេ​នឹង​ចេញ​បទ​ "You Think” រួម​ជាមួយ​បទ​ថ្មី​ចំនួន ៥បទ​ទៀត ដែល​សរុប​មក​អាល់ប៊ុម​ថ្មី​របស់​ពួក​គេ​មាន​បទ​ចម្រៀង​ចំនួន ១២បទ។

 

សមាជិក​ក្រុម​ទាំង​៨រូប នឹង​ឡើង​សម្ដែង​បទ​ចម្រៀង​ថ្មី​នេះ​លើ​ឆាក​តន្ត្រី​លើក​ដំបូង តាម​រយៈ​កម្មវិធី "Music Bank” របស់​ទូរទស្សន៍ KBS នៅ​ថ្ងៃ​សុក្រ ទី​២១ ខាង​មុខ​នេះ ៕

 

 
 
 
 

 

ចុចអាន៖១១សន្លឹក​សិចស៊ី​ខ្លាំង​បំផុត​របស់ Taeyeon ក្រុម Girls’ Generation

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi

អត្ថបទពេញនិយម