ត្រី​ចម្លែក​​ដេក​រយៈ​ពេល​​ជិត​៥​ឆ្នាំ​ដោយ​ពុំ​មាន​ស៊ី​អាហារ​

  • 2015-08-18 22:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ត្រី​ចម្លែក​​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ចាប់​អារម្មណ៍​សិក្សា​លើ​វា ដោយ​សារ​វា​អាច​​រស់​នៅ​ដោយ​មិន​ស៊ី​អាហារ​រហូត​ដល់​ជិត​៥​ឆ្នាំ។

 

 

អ្នក​វិទ្យាសាស្ត្រ​បាន​កត់​សម្គាល់​​លើ​​សកម្មភាព​របស់​សត្វ​ត្រី ​​​Lungfish​​ ក្នុង​​ទ្វីប​អាហ្វ្រិក​ ក្រោយ​រក​ឃើញ​ថា​ត្រី​ប្រភេទ​នេះ​អាច​រស់​នៅ​បាន​ដោយ​សំងំ​​​ដេក​និង​​​ពុំ​ស៊ី​អាហារ ហើយ​អាច​រស់​នៅ​ដោយ​ចំណាយ​ថាមពល​តិច​តួច​ប៉ុណ្ណោះ។

 

ក្នុង​ការ​សិក្សា​មួយ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​​ បាន​សិក្សា​ដំណើរ​ការ​​នៃ​លក្ខណៈ​ពិសេស​ក្នុង​ខ្លួន​​សត្វ​ត្រី Lungfish ​អំឡុង​ ​និង​ក្រោយ​ពេល​​រដូវ​ដែល​វា​សម្ងំ​លាក់​ខ្លួន។ ក្រុម​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ពី​ហ្សែន​ពិសេស​​​​ក្នុង​ថ្លើម​​​​ដែល​ជួយ​ឲ្យ​វា​​​បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន ​​​​និង​បន្សល់​​កាក​សំណល់​តិច​តួច។ ម្យ៉ាង​ទៀត​ហ្សែន​របស់​វា​​ទាក់​ទង​នឹង​ដំណើរ​ការ​កំណក​ឈាម​ ការ​រំលាយ​ជាតិ​ដែក​ ទង់ដែង​​ក្នុង​ខ្លួន​សត្វ​ត្រី​​ ដែល​ជួយ​ឲ្យ​វា​ប្រើ​ប្រាស់​ថាមពល​តិច រស់​នៅ​បាន​យូរ​។

 

ចំពោះ​​រឿង​​ចម្លែក​បែប​នេះ បាន​ធ្វើ​ឲ្យ​​អ្នក​ស្រាវជ្រាវ​​​​​ជា​ច្រើន​ចាប់​អារម្មណ៍​​​ និង​​សិក្សា​លើ​លក្ខណៈ​ពិសេស​របស់​​វា​ ដោយ​សង្ឃឹម​ថា​អាច​​​ប្រើ​​វិធី​នោះ​​ ​ជួយ​ក្នុង​ការ​វះ​កាត់​ដែល​ត្រូវ​​​​ចំណាយ​ពេល​ច្រើន សម្រាប់​អ្នក​​ជំងឺ​រង​គ្រោះ​ថ្នាក់​​ធ្ងន់ធ្ងរ​​​​​​​​​​​​៕

 

 

ចុច​អាន៖ ប្រជាជន​អាមេរិក​កំពុង​ផ្អើល​ក្រោយ​ស្ត្រី​ម្នាក់​ថត​បាន​មនុស្ស​បង្កួយ

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail