តួ​ ជូកឺលៀង​ ក្នុង​រឿង​សាមកុក​ជា​នរណា?

  • 2014-09-12 22:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ចិន​ “ដំណើរ​ផ្សង​ព្រេង​របស់​លោក​គ្រូ​ថាង​ចេង​ទៅ​ចម្លង​ធម៌"​ ឬ​ "ប៉ាវចិន"​ ប្រហែល​ជា​បាន​ត្រឹម​ល្អ​មើល​ មិន​ដូច​រឿង​ "សាមកុក"​ ដែល​ធ្វើ​ឲ្យ​អ្នក​សិក្សា​ បញ្ញាជន​ សូម្បី​អ្នក​នយោបាយ​តែង​លើក​យក​មក​និយាយ​ជា​រឿយ​ៗ។ ពេល​គេ​នឹក​ដល់​រឿង​នេះ​ គេ​មិន​ភ្លេច​ឡើយ​ វីរបុរស​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សេង​កោត​សរសេរ​មិន​បាន​ នោះ​គឺ​ ជូកឺលៀង​ ឬ​ ខុងមីង។

 

រឿង​ "សាមកុក"​ បាន​ថត​ជា​ខ្សែ​ភាព​យន្ត​ពីរ​បី​កន្លង​មក​ហើយ​ ប៉ុន្តែ​រឿង​ភាគ​ចេញ​ផ្សាយ​ឆ្នាំ​២០១០​ តួ​សម្ដែង​ជា​ជូកឺលៀង​ គឺ​លោក​ Lu Yi ​ជា​តារាភាពយន្ត​ និង​តារា​ចម្រៀង។

 

 

 

កើត​នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​ លោក​ Lu Yi​ បច្ចុប្បន្ន​អាយុ​៣៨​ឆ្នាំ​ មិន​មែន​ត្រឹម​តែ​ជា​តារា​សម្ដែង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​ក៏​ជា​តារា​ចម្រៀង​ផង​ដែរ។ លោក​បាន​ចាប់​ផ្ដើម​ជីវិត​ជា​អ្នក​សិល្បៈ​តាំង​ពី​អាយុ​៥​ឆ្នាំ​ ដោយ​សម្ដែង​ក្នុង​រឿង​ "Spring Ding-dong"។ នៅ​ថ្នាក់​ទី​៨​ លោក​បាន​រៀន​ល្ខោន​ និង​ក្បាច់គុន​កុងហ្វូ​ទៀត​ផង។ សិល្បករ​ចិន​រូប​នេះ​បាន​ក្លាយ​ជា​តារា​លំដាប់​កំពូល​របស់​ប្រទេស​ចិន​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​តារា​សម្ដែង​ អ្នក​នាង​ Bao Lei​ ហើយ​បច្ចុប្បន្ន​នេះ​ អ្នក​ទាំង​ពីរ​មាន​កូន​ស្រី​ម្នាក់​ហើយ។

 

Lu Yi​ បាន​ចូល​សម្ដែង​រឿង​ភាគ​ចិន​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​រឿង​ "អាណាចក្រ​ទាំង​បី" ឬ​ "សាមកុក"  ដែល​ចេញ​ផ្សាយ​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១០។ ក្នុង​រឿង​នេះ​ លោក​សឹង​ក្លាយ​ជា​វីរៈ​បុរស​របស់​អ្នក​សិក្សា​ អ្នក​នយោបាយ​ អ្នក​ទស្សនវិជ្ជា​ ឬ​អ្នក​ប្រវត្តិសាស្ត្រ​ ដោយសារ​ភាព​វ័យ​ឆ្លាត​ ទ្រឹស្ដី​ និង​ល្បិចកល​យក​ឈ្នះ​សត្រូវ​ក្នុង​សង្គ្រាម។

 

 

ក្នុង​ឆ្នាំ​២០០៤​ Lu Yi​ បាន​ឈរ​នៅ​លេខ​រៀង​ទី​១៣​ និង​ឆ្នាំ​២០០៥​ ឈរ​នៅ​លេខ​រៀង​ទី​១១​នៃ​តារា​ភាពយន្ត​ចិន​ក្នុង​គេហទំព័រ​ល្បី​ Forbes។ នៅ​ឆ្នាំ​២០០៥​នោះ​ដែរ​ ភាព​យន្ត​របស់​លោក​ "Seven Swords” បាន​ទទួល​ការ​តែងតាំង​រហូត​ដល់​៧​សម្រាប់​ពាន​​ Golden Horse ​និង​ពីរ​សម្រាប់​ពាន​រង្វាន់​ Hong Kong Film Award។ ប្រជាជន​ខ្មែរ​មួយ​ចំនួន​ក៏​បាន​ស្គាល់​ឈ្មោះ​លោក​ ជូកឺលៀង​ ឬ​ ខុងមីង​នេះ​ដែរ។

 

ភាព​យន្ត​ដែល​លោក​បាន​សម្ដែង៖

ឆ្នាំ​សម្ដែង​ ចំណង​ជើង​ សម្ដែង​ជា​ Notes
1993 First Attraction Xiaohao  
2001 Fidelity    
2002 Fall in Love at First Sight Lao Bu  
2004 Sex and the Beauties Gutsie  
2004 Love Trilogy 30 Mr Liu  
2004 Jasmine Women Zou Jie  
2005 A Time to Love Hou Jia  
2005 Seven Swords Han Zhibang  
2007 Anna & Anna Ouyang  
2008 Fit Lover Lawyer  
2010 Confucius Ji Sunfei  
2010 Beauty on Duty! Lu Chi-on  
2010 The Stool Pigeon Barbarian  
2010 Aftershock Yang Zhi  
2010 My Ex-wife's Wedding Zhang Qi  
2012 The Sino-Japanese War at Sea 1894 Deng Shichang  
2012 Tears in Heaven Mi Yifan  
2013 The Palace    
2014 Fighting    
 

ភាពយន្ត​ភាគ​សម្ដែង​សម្រាប់​បញ្ចាំង​តាម​ទូរទស្សន៍៖​

ឆ្នាំ​សម្ដែង ចំណងជើង​ ដើរ​តួ​ជា​ Notes
1994 Xuese Tongxin Xie Liaosha  
1996 Tianxia Diyi Qing Yuan Fang  
1999 Never Dies Content Xiao Tong  
2000 Spring in Summer Ban Jun  
2000 Love Story in Shanghai Li Yingqi  
2001 Young Justice Bao II Bao Zheng  
2001 Haiyang Guan De Yuehui Du Wei  
2002 Network Love Story Tao Kan  
2002 Wulong Prince Scholar  
2002 Field of Dreams Ou Li  
2002 Fu Hua Beihou Luo Liang  
2003 Pink Ladies Bai Yutang  
2003 The Blue Lotus Zhou Zihao  
2003 Boy and Girl Qiu Shi  
2004 A Chance of Sunshine Sheng Shitao  
2006 Eight Heroes Ping Chang  
2006 Library Lin Chong  
2006 Fast Track Love Zhang Jiaxiang  
2007 Da Huaishu Lin Qian  
2007 Jia Gao Juehui  
2008 Yemu Xia De Harbin Wang Yimin  
2008 Su Dongpo Su Dongpo  
2009 Wo De Qingchun Shei Zuozhu Zhou Jin  
2010 Three Kingdoms Zhuge Liang  
2010 Iron Masked Singer Bai Yiming  
 

ប្រភព៖ Wikipedia, imdb, chinaentertainmentnews

អត្ថបទពេញនិយម