កម្មវិធី "The X Factor” ​អង់គ្លេស​ប្រកាស​ថ្ងៃ​ផ្សាយ​បើក​រដូវ​កាល​ទី​១២​ហើយ

  • 2015-08-20 21:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រលង​ចម្រៀង "The X Factor” របស់​អង់គ្លេស​នឹង​វិល​មក​សាជាថ្មី​ក្នុង​រដូវ​កាល​ទី​១២ នៅ​ថ្ងៃ​សៅរ៍​ ទី​២៩ ខែ​ សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨យប់​លើ​​កញ្ចក់​ទូរទស្សន៍ ITV ប្រទេស​អង់គ្លេស។

 

 

​នៅ​រដូវ​កាល​ថ្មី​នេះ​ លោក Simon Cowell និង​តារា​ចម្រៀង​ Cheryl Fernandez-Versini នឹង​ត្រលប់​មក​កាន់​កៅអី​ធ្វើ​ជា​​គណៈកម្មការ​របស់​ខ្លួន​ដ៏​ដែល ប៉ុន្តែ​ពេល​នេះ​មិន​មាន​វត្តមាន​​លោក Louis Walsh ដែល​ធ្លាប់​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​នេះ​អស់​រយៈ​ពេល​១១រដូវកាល​កន្លង​ទៅ​ឡើយ។ ​តារា​ចម្រៀង​ Rita Ora និង​លោក Nick Grimshaw នឹង​ត្រូវ​ចូល​មក​ជំនួស​កន្លែង​ Louis Walsh។

 

ទន្ទឹមគ្នា​នេះ​ដែរ លោកDermot O’Leary ក៏​នឹង​ត្រូវ​ក្លាយ​ជា​ពិធី​ករ​ថ្មី​ក្នុង​កម្មវិធី "The X Factor” ជំនួស​តំណែង​ Caroline Flack និង​ Olly Murs ខណៈ​ដែល Rochelle Humes និង​ ​Melvin Odoom ​ធ្វើ​ជា​ពិធី​ករ​របស់​ទូរទស្សន៍​  ITV2 ក្នុង​ការ​ផ្សាយ​កម្មវិធី​នេះ។

 

ក្នុង​រដូវ​កាល​ទី​១២​នេះ នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ទម្រង់​ថ្មី ក្នុង​ការ​ផ្សាយ​ផ្ទាល់​។ កម្មវិធី​ក៏​បាន​សន្យា​ផង​ដែរ​ថា នឹង​នាំ​ភាព​សប្បាយ​រីករាយ បន្ទាប់​ពី​មាន​ការរិះគន់​ពី​សំណាក់​ទស្សនិកជន​ពី​ការ​មិន​ពេញ​ចិត្ត​នៃ​ការ​​យំ​ខ្សឹកខ្សួល​របស់​បេក្ខជន​ នៅ​ពេល​ដែល​ពួក​គេ​ចាកចេញ​ពី​កម្មវិធី៕

 

ខាង​ក្រោម​ជា​ trailer ​របស់​កម្មវិធី “The X Factor 2015” រដូវ​កាល​ថ្មី៖

 

ចុចអាន៖ដឹង​ទេ​ថា​ តុក្កតា​ដែល​អ្នក​ពេញ​និយម​ពី​ក្មេង ​ផលិត​នៅ​ប្រទេស​ណា​ខ្លះ?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖realitybox

​​​​​