សព្វាវុធ​ទំនើប​ៗទាំង​ ៩ ដែល​ប្រើ​ដោយយោធា​រុស្សី

  • 2015-08-22 13:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្សី​​គឺ​ជា​​ប្រទេស​មហា​អំ​ណាច​ធំ​ដែល​ចំណាយ​ថវិកា​​ប្រមាណ​​​​ជា​​៧០​ពាន់​លាន​ដុល្លារ​ក្នង​មួយ​ឆ្នាំ​ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ។ ក្នុង​នោះ​ដែរ​ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​ចំណាយថវិកា​​ទៅ​​​លើ​កង​ទ័ព​ចំនួន ៨៤៥ ០០០​ នាក់ រថក្រោះ​ចំនួន ២២ ៥៥០ គ្រឿង និង យន្តហោះ​ចម្បាំង ចំនួន ១៣ ៩៩ គ្រឿង។ ខាង​ក្រោម​នេះ​គឺ​អាវុធ​ទំនើបៗ​របស់​រុស្សី​ដែល​កំពុង​ប្រើក្នុង​វិស័យ​យោធា​របស់​ខ្លួន។​

 

Bora-class៖ ​​គឺជា​កប៉ាល់​​ទំនើប​មួយ​ដែល​​​មើល​ទៅ​ គឺ​​ពិត​ជា​ដូច​​​កប៉ាល់​ទេសចរណ៍ណាស់ ​ ​ប៉ុន្តែ​វា​គឺ​ជា​អាវុធ​ដ៏​ទំនើប​មួយ​របស់​រុស្សី។ Bora-class គឺ​ត្រូវ​បាន​បំពាក់​ដោយ​មីស៊ីល​​​ប្រភេទ​ Mosquito និង​មីស៊ីល​​បាញ់​​យន្តហោះ​ចំនួន​ ២០ ​គ្រាប់​ ហើយ​វា​ក៏​​អាច​ដឹក​នាវិក​បាន​ដល់​ទៅ​​ ៦៨ នាក់ ​​និង​មាន​ល្បឿ​ន ១០០ គ.ម ក្នុង​មួយ​ម៉ោង។

 

 

 

Pantsir-S1 ៖ គឺ​ជា​​​គ្រាប់​មីស៊ីល​ដែល​បញ្ចូល​គ្នា​ដោយ​មីស៊ីល​ប្រភេទ GTAM ធន់​​ខ្លី ​និង​មធ្យម និង ​គ្រាប់​មីស៊ីល​​សម្រាប់​បាញ់​យន្ត​ហោះ។ Pantsir-S1 គឺ​ផ្ទុក​ដោយ​គ្រាប់​មីស៊ីល ​GTAM ​ចំនួន​ ១២ គ្រាប់​ និង កាំភ្លើង​យន្ត​ ៣០​​ម.ម​ ​ដែល​អាច​បាញ់​យន្ត​ហោះ​ ឧទ្ធម្ភាគចក្រ កាំ​ជ្រួច​មីស៊ីល និង​​នាវា​មីស៊ីល​។

 

 

 

​​Novorossiysk ៖ គឺ​ជា​នាវា​មុជទឹក​បំបាំង​កាយ​ទំនើប​មួយ​​​​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​បំពាក់​​បច្ចេកវិទ្យា​បំបាំង​កាយ​​​ដោយ​អាច​លាក់​ខ្លួន​បាន​នៅ​ពេល​ដែល​វា​មុច​ចុះ​ទៅ​ក្រោម​ទឹក។

 

 

 

Mig-35 ៖ យន្ត​ហោះ​ចម្បាំង​ប្រភេទ​នេះ​គឺ​មាន​សមត្ថភាព​អាច​ធ្វើ​ការ​ប្រយុទ្ធ​បាន​ទាំង​​នៅ​លើ​ផ្ទៃ​អាកាស​ខ្ពស់ៗ​​ និង ទី​ទាប​ៗ។ ល្បឿន​របស់​គឺ ២៤០០ គ.ម ក្នុង​មួយ​ម៉ោង។ ក្រៅ​ពី​ជា​យន្តហោះ​ចម្បាំង​ Mig-35 ​អាច​ប្រើ​ក្នុង​បេសកម្ម​ឈ្លប​យក​ការណ៍​បាន​ផង​ដែរ។

 

 

 

BUK-2 ៖ គឺ​ជា​ប្រព័ន្ធ​បាញ់​គ្រាប់​មីស៊ីល​ទំនើប​មួយ ​និង​មាន​កម្លាំង​ខ្លាំង។ គ្រាប់​មីស៊ីល​របស់​វា​គឺ​ជា​ប្រភេទ​​ 9M317 ​ដែល​​​អាច​បាញ់​បាន​ដល់​កំពស់​ ៤៦០០០ ហ្វ៊ីត ក្នុង​ល្បឿន​សំឡេង​ ៣​ដង ​ដោយ​ក្បាល​គ្រាប់​ទម្ងន់ ១៥៤ ផោន។

 

 

 

​ RS-24 Yars ៖ គឺ​ជា​កាំជ្រួច​ឆ្លង​ទ្វីប​ផ្ទុក​ដោយ​​​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាច្រើន​ ​ដែល​អាច​បាញ់បាន​ចម្ងាយ ១៦០៩៣,៤៤ គ.ម។

 

 

 

​​ Tupolev Tu-160 ៖ គឺ​ជា​យន្តហោះ​ចម្បាំង​ដែល​មាន​ល្បឿន​លឿន​បំផុត​​ ដែល​ត្រូវ​បាន​ផលិត​ផ្ទាល់​ដោយ​សហភាព​សូវៀត​ក្នុង​ឆ្នាំ ១៩៨០។ យន្តហោះ​ចម្បាំង​ដែល​មាន​ល្បឿន​លឿន​បំផុត​នេះ​គឺ​អាច​ផ្ទុក​អាវុធបាន​ក្នុង​ទម្ងន់​ ៤០ ០០០ គ.ក​ឯណោះ។

 

 

T-90៖ គឺ​ជា​រថក្រោះ​សង្រ្គាម​ដ៏​ទំនើប​ដែល​ប្រើ​ដោយ​យោធា​រុស្ស៊ី​ផ្ទាល់។ អាវុធ​សំខាន់​របស់វា​គឺ​កាំភ្លើង​ដែល​មាន​កាណុង​ទំហំ ១២៥ ម.ម ជា​មួយ​នឹង​សមត្ថភាព​ខ្លាំង​អាច​​បាញ់​​កំទេច​រថក្រោះ​បាន។

 

 

 

 Borei-class​ ៖ គឺ​ជា​នាវា​មុជ​ទឹក​មីស៊ីល​ដែល​ដំណើការ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ នាវា​មុជ​ទឹក​នេះ​ផ្ទុក​ដោយ​គ្រាប់​មីស៊ីល​ផ្លោង​ចំ​ប្រភេទ​ Bulava ​ចំនួន​ ១៦ ​ហើយ​គ្រាប់​មីស៊ីល​នីមួយ​ៗ​បំពាក់​ដោយ​ក្បាល​គ្រាប់​ ចំនួន​ ១០ ដែល​អាច​បាញ់​បាន​ចម្ងាយ​ ៨ ៣០០ គ.ម៕

 

 

អាន​បន្ត៖ រថក្រោះ​ថ្មី​ Armata ​របស់​រុស្សី​​បំពាក់​មុខងារ​​​​បន្ថែម​អាច​​​ប្រយុទ្ធ​​នឹង​សត្រូវ​​មក​ពី​​គ្រប់​​ទិសទី

 

 

ប្រែ​សម្រួល​៖ សំនៀង

ប្រភព៖ businessinsider

អត្ថបទថ្មី