រឿង​ពិត​គួរ​ចាប់​អារម្មណ៍ ៩យ៉ាង​ពី Girls' Generation ដែល​អ្នក​អាច​មិន​ដឹង

  • 2015-08-25 13:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ឡើយ​ថា Girls' Generation មិន​មែន​ជា​ក្រុម​ចម្រៀង​នារី​កូរ៉េ​ដែល​មាន​​ឥទ្ធិពល​ជាង​គេ​ក្នុង​ចំណោម​ក្រុម​ចម្រៀង​នារី​កូរ៉េ​ទាំង​​ឡាយ។ បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​ដំបូង​​ក្នុង​ឆ្នាំ ២០០៧ ពូក​គេ​​មាន​ឈ្មោះ​ល្បី​ភ្លាម​ហើយ​ត្រូវ​បាន​គេ​ហៅ​ថា "ក្រុម​ចម្រៀង​នារី​តំណាង​ជាតិ" ។ ប្រិយមិត្ត​​ប្រហែល​​ជា​ធ្លាប់​​ស្តាប់​ក៏​ដូច​ជា​មើល​កម្មវិធី​និង​​រឿង​ភាគ​​​ដែល​ក្រុម​ចម្រៀង​នេះ​​​បង្ហាញ​មុខ តែ​ក៏​មាន​អាថ៌កំបាំង​មួយ​ចំនួន​ដែល​អ្នក​​អាច​មិន​ទាន់​ដឹង​ពី​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​នេះ​ដែរ។​

 

១. ចាប់​​ផ្តើម​ពី​ឆ្នាំ ២០០៥ ផលិតកម្ម SM Entertainment មាន​បំណង​​បង្កើត​ក្រុម​ចម្រៀង​ស្រី​​ដែល​មាន​លក្ខណៈ​ដូច​ក្រុម​ចម្រៀង​ប្រុស Super Junior ​មួយ​ក្រុម។ ដូចនេះ​​កំឡុង​ហ្វឹក​ហាត់​ត្រៀម​បង្ហាញ​មុខ Girls' Generation មាន​ឈ្មោះ​ថា Super Girls។ ក្រុម​ចម្រៀង​ដើម​ឡើយ​មាន​សមាជិក​ ១១នាក់ តែ​ដោយ​មាន​ការ​កែ​ប្រែ​ខ្លះ ពួក​គេ​បាន​បង្ហាញ​មុខ​ដំបូង​ជាមួយ​សមាជិក ៩រូប​វិញ។

 

 

២. កំឡុង​ពេល​រស់​នៅ​ជាមួយ​គ្នា​នៅ​ក្រុមហ៊ុន Girls' Generation បាន​បង្កើត​​ច្បាប់​ជា​ច្រើន​ដើម្បី​កុំ​​ឲ្យ​​មាន​ជម្លោះ​រវាង​គ្នា។ ពួក​គេ​បាន​លេង " ក្ដាប់ លា " ដើម្បី​សម្រេច​ថា​អ្នក​ណា​ចូល​ងូត​ទឹក​មុន​គេ ឬក៏​​សរសេរ​ឈ្មោះ​របស់​ខ្លួន​​លើ​ខោ​អាវ​ក្នុង​ដើម្បី​កុំ​ឲ្យ​ច្រឡំ​គ្នា។ មាន​ច្បាប់​មួយ​ទៀត​គឺ​អ្នក​ណា​ក្រោក​មុន​គេ​ត្រូវ​ធ្វើ​អាហារ​ពេល​ព្រឹក និង​អ្នក​ក្រោក​ក្រោយ​គេ​ត្រូវ​លាង​សម្អាត​ចាន​ក្បាន។ ពីព្រោះ Jessica ​ជា​អ្នក​ដែល​តែង​តែ​ងើប​យឺត​ជាង​គេ ដូច​នេះ​​ភាគ​ច្រើន Jessica ជា​អ្នក​លាង​ចាន។

 

 

៣. សមាជិក​មួយ​ចំនួន​របស់ Girls' Generation បាន​នៅ​ជាមួយ​គ្នា​តាំង​ពី​អាយុ ១០ឆ្នាំ​មក​ម្ល៉េះ ដូចនេះ​ពួក​គេ​ចាត់​ទុក​គ្នា​ដូច​បង​ប្អូន​បង្កើត។ ពួក​គេ​បាន​ទទួល​ស្គាល់​ថា​​ពួក​គេ​ឧស្សាហ៍​​មាន​រឿង​ឈ្លោះ​គ្នា។ មាន​ពេល​មួយ Taeyeon និង Tiffany មាន​រឿង​ឈ្លោះ​គ្នា​រហូត​ដល់​ថ្នាក់​ការ​ប្រគំតន្ត្រី​របស់​ពួក​គេ​នៅ​ជប៉ុន​សឹង​តែ​ត្រូវ​រំសាយ​ចោល។ ក្រោយ​មក​ពូក​គេ​ក៏​ត្រូវ​គ្នា​វិញ ហើយ​ការ​ប្រគំតន្ត្រី​ត្រូវ​បាន​​ប្រព្រឹត្ត​ឡើង​ជា​ធម្មតា។

 

 

៤. សមាជិក​ Girls' Generation មួយ​ចំនួន​បាន​ចូល​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ​​មុន​ពេល​​ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម SM Entertainment ទៅ​ទៀត​។ Yoona បាន​ទៅ​ធ្វើ​តេស្ត​​​ចូល​​សម្ដែង​ក្នុង​ភាពយន្ត រឿង​ភាគ និង វីដេអូ​ចម្រៀង​​មិន​តិច​ជាង ២០០​លើក​នោះ​ទេ។ Sooyoung ធ្លាប់​ជា​សមាជិក​របស់​ក្រុម​ចម្រៀង Route 9 តែ​ក្រុម​ចម្រៀង​​បាន​បែក​គ្នា​១​ឆ្នាំ​ក្រោយ​បង្ហាញ​មុខ។ បន្ទាប់​ពី​ហាត់​រៀន​នៅ SM Entertainment អស់​រយៈ​ពេល ៥​ឆ្នាំ Sunny បាន​ចុះ​កុង​ត្រា​ជាមួយ​ក្រុម​ហ៊ុន Starworld ដើម្បី​ចូល​ក្រុម Sugar តែ​ក្រុម​នេះ​មិន​បាន​បង្ហាញ​មុខ Sunny ក៏​ត្រលប់​មក SM Entertainment វិញ។

 

 

៥. មាន​ពេល​មួយ Girls' Genetation បាន​នាំ​គ្នា​ទៅ​លេង​នៅ​​សួន​កម្សាន្ត​ដើម្បី​លំហែ​អារម្មណ៍។ នៅ​ពេល​នោះ​អ្នក​គាំទ្រ​បាន​ថត​ជាប់​រូប​របស់ Sunny, Hyoyeon, Jessica និង Tiffany។ ក្រោយ​មក​ក្រុមហ៊ុន​​បាន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ដោយ​ពូក​គេ​ចេញ​ទៅ​ក្រៅ​ដោយ​មិន​ផាត់​មុខ។ ក្រុមហ៊ុន​បាន​ប្រាប់​ពូក​គេ​ថា​លើក​ក្រោយ​ចេញ​ទៅ​ក្រៅ​ត្រូវ​តែ​ផាត់​មុខ។ ​

 

៦. Girls' Generation ចេញ​អាល់ប៊ុម​ដំបូង​របស់​ពួក​គេ​នៅ​អាមេរិក​នៅ​ឆ្នាំ ២០១១។ កំឡុង​ពេល​នេះ​ពួក​គេ​បាន​សម្តែង​ក្នុង​កម្មវិធី “Late Show with David Letterman” និង “Live! with Kelly,” ហើយ​បាន​ក្លាយ​ជា​តារា​​ចម្រៀង​កូរ៉េ​ទី១ ដែល​បាន​សម្តែង​ក្នុង​កម្មវិធី​ទាំង​នេះ។

 

 

៧. Tiffany ធ្លាប់​ទទួល​ស្គាល់​ថា​ពូក​គេ​ចូល​ចិត្ត​ទៅ​លេង​ក្លឹប និង​ផឹក​ស្រា។ នាង​បាន​និយាយ​ថា​អ្នក​ដែល​មាន​ទម្លាប់​អាក្រក់​ជាង​គេ​ពេល​ស្រវឹង​គឺ Sooyoung និង Hyoyeon។ Sooyoung ពេល​ស្រវឹង​គឺ​ឆាប់​ខឹង ហើយ Hyoyeon ពេល​ស្រវឹង​គឺ​ទូរសព្ទ​ទៅ​គេ​គ្រប់​គ្នា។

 

 

៨. ដោយ​មាន​សម្ពាធ​ខ្លាំង​ពេក​ពី​ការ​ធ្វើ​មេ​ក្រុម Taeyeon ចាប់​ផ្តើម​​ដេក​មមើ។ Sooyoung និយាយថា " ពេល​ខ្លះ កំពុង​គេង Taeyeon ​​បែរ​ជា​មមើ​គិត​លេខ។ ទោះ​បី​អត់​មាន​មនុស្ស​ក៏ដោយ​ក៏​នាង​ជម្រាប​សួរ​ដែរ។ ពេល​កណ្ដាល​អធ្រាត្រ​នាង​ចាប់​ផ្ដើម​ចុច​ទូរសព្ទ" ។ ​

 

៩. Jessica ជា​សមាជិក​ដែល​គេង​​ច្រើន​ជាង​​គេ​។ ពេល​អត់​មាន​ការ​សម្ដែង​ នាង​អាច​គេង​រហូត​ដល់​ទៅ ១៦ ម៉ោង ទាល់​តែ​មាន​សមាជិក​ដទៃ​ដាស់​ទើប​នាង​ងើប​ឡើង។ កំឡុង​ពេល​ថត​កម្មវិធី​មួយ ស្រាប់​តែ Jessica បាត់​ខ្លួន។ ក្រុម​ការងារ​ស្វែង​រក​នាង​អស់​រយៈ​ពេល​២​ម៉ោង​នៅ​តែ​រក​មិន​ឃើញ​ក៏​ចាប់​ផ្តើម​ទូរស័ព្ទ​ទៅ​​ប៉ូលិស។ បន្ទាប់​មក​​គេ​ឃើញ​នាង​កំពុង​ដេក​​លក់​ក្នុង​បន្ទប់​ទឹក​ដោយ​ដៃ​កំពុង​កាន់​ច្រាស់​ដុស​ធ្មេញ ៕

 

 

ចុចអាន៖Girls’ Generation លេង​ស្ទីល​ពី​សង្គម​ចាស់​ម្ដង​ក្នុង​ MV ថ្មី “Lion Heart”

ចុចអាន៖Girls’ Generation ​ល្បី​​ក្នុង​វិថី​សិល្បៈ​ ​ចុះ​​​ពួកគេ​មាន​ការសិក្សា​កម្រិត​ណា​ដែរ?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ soompi

អត្ថបទពេញនិយម
អត្ថបទថ្មី