ប៉ុបពីថា ​ផ្លាស់ប្ដូរ​សង្សារ​ច្រើនគឺមាន​មូលហេតុ

  • 2015-08-25 17:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ប៉ុបពី ធ្លាប់​បាន​​ផ្លាស់ប្ដូរ​សង្សារ​ជា​ច្រើន​នាក់​មក​ហើយ ហើយ​បញ្ហា​នេះ ​អតីត​ពិធី​ការិនី​ និង​ជា​តារា​សម្ដែង​រូប​នេះ ទម្លាយ​ឲ្យ​ដឹង​ថា មក​ពី​សង្សារ​ទាំង​នោះ ប្រចណ្ឌ​ច្រើន ហើយ​ម្យ៉ាង​ទៀត កញ្ញា មិន​មាន​សម្ភារៈ​និយម​ផ្គាប់​ចិត្ត។

 

 

ប៉ុបពី​ប្រាប់​ថា កញ្ញា​ធ្លាប់​មាន​សង្សារ ៣នាក់​មក​ហើយ ដោយ​សង្សារ​នី​មួយៗ សុទ្ធតែ​បាន​រស់​នៅ​ជា​មួយ​គ្នា​ជា​ច្រើន​ឆ្នាំ ទើប​ចែក​ផ្លូវ​គ្នា។ " សង្សារ​ទី១ ខ្ញុំ​រស់​នៅ​ជា​មួយ​គ្នា​បាន​៣ឆ្នាំ ទី២ ​បាន​២ឆ្នាំ ហើយ​​ទី៣ បាន៧ឆ្នាំ ទើប​ចែក​ផ្លូវ​គ្នា​កាល​ពី​ជាង​១ខែ​នេះ" ប៉ុបពី រៀបរាប់​ប្រាប់ Sabay។

 

ប្រចណ្ឌ និង សម្ភារៈ​និយម គឺ​ជា កត្តា​ចម្បង​​ដែល​នាំ​ឲ្យ​ចែក​ផ្លូវ​គ្នា។ តារា​ដែល​អះអាង​ថា បាន​កែ​ភេទ​ពី​​ប្រុស​មក​ជា​ស្រី​ម្នាក់​នេះ​ថ្លែង​ថា "មិន​មែន​​​ខ្ញុំ​ជា​អ្នក​ប្រចណ្ឌ​ដៃគូ​គ្រប់​ពេល​ឡើយ ប៉ុន្តែ​ដៃគូ​ខ្ញុំ ក៏​ប្រចណ្ឌ​​ខ្ញុំ​ខ្លាំង​ណាស់​ដែរ ហើយ​រឿង សម្ភារៈ​ផ្គាប់​ចិត្ត ខ្ញុំ​អត់​ចូល​ចិត្ត​ទាល់​​តែ​សោះ ខ្ញុំ​អត់​​អាច​ផ្គាប់​ចិត្ត​បាន​គ្រប់​ពេល​នោះ​ឡើយ " ។

 

ប៉ុបពី មិន​បាន​បញ្ជាក់​ប្រាប់​ថា នាង​ធ្លាប់​ទិញ​អ្វី​ខ្លះ ដើម្បី​យក​ទៅ​ផ្គាប់​ចិត្ត​​សង្សារ​ទាំង​អស់​នោះ​ឡើយ ប៉ុន្តែ​​តារា​បាន​កែ​ភេទ​ដំបូង​គេ​នេះ​ បាន​​លើក​ឡើង​ថា នាង​ជា​មនុស្ស​មាន​សាច់​មាន​ឈាម​មាន​បេះ​ដូង ហើយ​ចង់​បាន​ស្នេហា​​ពិត​ដូច​មនុស្ស​ទូ​ទៅ ហើយ​ជីវិត​របស់​នាងមិន​កើត​មក​សម្រាប់​តែ​ទទួល​រង​ការ​បោក​ប្រាស់​ពី​សំណាក់​បុរសៗ​ទាំង​នោះ​ឡើយ។

 

 

 

ដោយសារតែ​ទើប​នឹង​​ចែក​ផ្លូវ​ជា​មួយ​​សង្សារ​ធ្លាប់​​រស់​នៅ​ជា​មួយ​គ្នា​​រហូត​ដល់​ទៅ​៧ឆ្នាំ​មក​នេះ ប៉ុបពី មិន​ទាន់​គិត​រឿង​ស្នេហា​នោះ​ទៀត​ឡើយ ព្រោះ​ចង់​ទុក​បេះ​ដូង​ឲ្យ​នៅ​ទំនេរ​​មួយ​រយៈ​សិន៕

 

អានអត្ថបទ៖ ហម ឈរ៉ា ហូរ​ទឹក​ភ្នែក​​កណ្ដាល​​វាលអាណិតកុនខ្មែរ

 

អានអត្ថបទ៖  លែង​លះ​ប្ដី​ភ្លាម ម៉ៅ ស៊ីណាត ទៅ​កែ​សម្ផស្ស​អស់១២៥០០ដុល្លារ

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី