គង់ ចាន់ស្រីមុំ ថ្លៃ​បណ្ណាការ​ទុកឲ្យ​​ម្ដាយ​...

  • 2015-08-26 13:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"រឿង​ថ្លៃ​ទឹក​ដោះ​ហ្នឹង​ខ្ញុំ​អត់​ហ៊ាន​សម្រេច​ទេ​ ទុក​ឲ្យ​ម៉ាក់​​អ្នក​អា​កាត់​ចុះ" នេះ​ជា​ការ​ឆ្លើយ​តប របស់​កញ្ញា គង់ ចាន់ស្រីមុំ ទៅ​នឹង​សំនួរ​​ដែល​បាន​សួរ​ថា តើ​​កញ្ញា​គ្រោង​ទា​រថ្លៃ បណ្ណាការ​ប៉ុន្មាន​​ពី​លោក គឺម សីហា ?

 

 

ស្រី​ស្អាត គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បាន​ស្រលាញ់​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជា​មួយ​​គ្នា​នោះ អ្នក​ទាំង​ពីរ​បាន​​ថែម​ទាំង​​បោះ​ទុន​រកស៊ី​ជា​មួយ​គ្នា រាប់​លាន​ដុល្លារ​ថែម​ទៀត​ផង។ គូស្នេហ៍១គូរ​​នេះ​នៅ ​មិន​ទាន់​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា​នៅ​ឡើយ​ទេ ប៉ុន្តែ លោក គឺម សីហា ធ្លាប់​បាន​ទិញ​ចិញ្ចៀន​ពេជ្រ​ថ្លៃ ២ម៉ឺនដុល្លារ ជូន​តារា​ស្រី​ម្នាក់​នេះ​រួច​ហើយ​ក្នុង​ថ្ងៃ​ខួប​កំណើត​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

 

កញ្ញា គង់ ចាន់​ស្រី បាន​​សរសើរ​គូ​ស្នេហ៍ ដោយ​នាង​បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​បាន​ស្គាល់​គ្នា​មក បុរស​ម្នាក់​នេះ​បាន​បង្រៀន​​ឲ្យ​នាង​​ចេះ​រកស៊ី ហើយ​ទទួល​បាន​ជោគជ័យ​ជា​​បន្តបន្ទាប់។

 

 

ម្ចាស់​​ហាង​​ទឹក​អប់ Secret by Sreymom ម្នាក់​នេះ​បាន​បង្ហើប​ប្រាប់​ថា ពួក​គេ​គ្រោង​រៀបការ​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប៉ុន្តែ​មិន​ទាន់​​កំណត់​ថ្ងៃ​ច្បាស់​លាស់​ឡើយ ។ ដោយ​ឡែក​ចំពោះ​រឿង​ថ្លៃ​បណ្ណាការ​វិញ ក្រៅ​ពី​ចាស់​ទុំ​សង​ពិភាក្សា​គ្នា ពួក​នាង​មិន​លូក​លាន់​ទេ៕

 

តើ​ប្រិយមិត្ត​ គិត​ថា​គួរ​តែ​ប៉ុន្មាន​ទៅ?

 

អានអត្ថបទ៖  ប៉ុបពីថា ​ផ្លាស់ប្ដូរ​សង្សារ​ច្រើនគឺមាន​មូលហេតុ

 

អានអត្ថបទ៖  ម្ដាយ អូនម៉ី ​ព្រួយ​បារម្ភ​រឿង​ការ​សិក្សារបស់​កូន

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី