ស្រីអ៊ីត បក​ស្រាយ​​រឿង​បាន​ល្បី ភ្លេច​ប្ដី​ជា​គ្រូ​បឋម

  • 2015-08-26 20:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីអ៊ីត បញ្ជាក់ប្រាប់ Sabay ​ថា នាង​មិន​បាន​ភ្លេច​ប្ដី​ដូច​ព័ត៌មាន​ចុះ​ផ្សាយ​កន្លង​មក​នោះ​ទេ ហើយ​ក៏​គ្មាន​បញ្ហា​រកាំរកូស​ណា​មួយ​នៅ​ក្នុង​គ្រួសារ​ដែរ។ ប៉ុន្តែ​ការ​ដែល​ឃ្លាត​ឆ្ងាយ​គ្នា ក៏​ព្រោះ​តែ​ម្នាក់ៗ​មាន​អាជីព​រៀង​ខ្លួន ហើយ​ត្រូវ​ប្រឹង​រក​លុយ​​ទាន់​នៅ​ក្មេង​ប៉ុណ្ណោះ។

 

 

ស្រីអ៊ីត និយាយ​ថា៖" ប្ដី​ខ្ញុំ​មាន​ការ​ងារ​របស់​គាត់ ហើយ​ខ្ញុំ​មាន​ការ​ងារ​របស់​ខ្ញុំ យើង​នៅ​ក្មេងៗ នៅ​ខំ​រក​ស៊ី​សិន ដល់​ពេល​ចាស់​ទៅ នរណា​គេ​ត្រូវ​ការ​ទៀត"។ តារា​កំប្លែង​រូប​នេះ​បន្ថែម​ថា នាង​បាន​ទៅ​លេង​ស្រុក​ជួប​ប្ដី​ជារឿយៗ អាស្រ័យ​លើ​ស្ថានភាព​ការងារ​ជាក់​ស្ដែង មាន​ការ​មមាញឹក ឬ​ក៏​អត់។ ចំណែក​ប្ដី​របស់​នាង ក៏​មមាញឹក​ក្នុង​ការ​បង្រៀន​ព្រឹក​ល្ងាច​ក្នុង​នាម​ជា​គ្រូ​បឋម និង​មើល​ការ​ខុស​ត្រូវ​ក្រុម​តន្ត្រី "ស្រី​អ៊ីត" នៅ​ស្រុក​ទៀត​ផង។

 

ជាមួយ​គ្នា​នោះ តារា​កំប្លែង​ដដែល​បន្ថែម​ថា ស្វាមី​របស់​នាង​តែង​ធ្វើ​ដំណើរ​មក​លេង​ម្ដងម្កាល ប្រសិន​បើ​ទំនេរ​ពី​ការងារ​បង្រៀន​នៅ​សាលា​បឋម ឬ​ការ​ងារ​មើល​ការ​ខុសត្រូវ​វង់តន្ត្រី​នៅ​ស្រុក​កំណើត។ "ខ្ញុំ​អត់​ខ្វល់​ទេ គេ​ផ្សាយ​ផ្សាយ​ទៅ ខ្ជិល​និយាយ ខ្ជិល​តបត​ណាស់ ការពិត​នៅ​តែ​ជា​ការពិត គ្រាន់​តែ​មិន​សូវ​សប្បាយ​ចិត្ត ដែល​ខ្ញុំ​និយាយ​ផ្សេង ហើយ​សរសេរ​ផ្សឹង"។ ស្រីអ៊ីត បញ្ជាក់។

 

តារា​កំប្លែង​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់​ស្ពឺ​ដដែល​បញ្ជាក់​ថា ប្ដី​ប្រពន្ធ​របស់​ពួក​គេ​មិន​ទាន់​អាច​រស់​នៅ​ជួប​ជុំ​គ្នា​បាន​គ្រប់​ពេល​វេលា​ដូច​ពីមុន​នៅ​ឡើយ​ទេ ព្រោះ​មាន​ការ​មមាញឹក​រៀង​ខ្លួន។ ក្នុង​នោះ​ រួម​មាន​សម្ដែង កំប្លែង និង​ចម្រៀង​ក្នុង​ផលិតកម្ម សាន់ដេ ជា​ដើម។ យ៉ាង​ណា តារា​កំប្លែង​ស្រី​រូប​នេះ​បញ្ជាក់​ថា មិន​បាន​ភ្លេច​ប្ដី​នៅ​ស្រុក​ដូច​ព័ត៌មាន​ផ្សាយ​កន្លង​មក​ ដោយ​សង្ឃឹម​ថា ទស្សនិកជន​ឈប់​មាន​ការ​យល់​ច្រឡំ ឬ​ប្រើ​ពាក្យ​រិះគន់ តែ​សូម​បន្ត​ការ​គាំទ្រ​ផង៕

 

អាន​អត្ថបទ៖  រោង​ភាពយន្ត​ផ្លាទីនៀម​សម្ពោធ​កម្មវិធី “ទេសកាល​ភាពយន្ត​ខ្មែរ​លើក​ទី៣”

អាន​អត្ថបទ៖  គង់ ចាន់ស្រីមុំ ថ្លៃ​បណ្ណាការ​ទុកឲ្យ​​ម្ដាយ​…

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី