Open Office ​​​យល់​កាន់តែ​ច្បាស់​​ពី​កា​រ​ប្រើប្រាស់​​ភាសា​​ខ្មែរ​

  • 2015-08-27 18:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Open Office គឺ​​​ជា​កម្មវិធី​វាយ​អត្ថបទ​ដែល​ស្រដៀង​ទៅ​នឹង MS Office ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរ​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ​បាន​ត្រឹម​ត្រូវ​និង​ល្អ​ឥត​ខ្ចោះ។

 

Open Office អាច​បង្រៀន​អ្នក​ប្រើប្រាស់​​យល់​ពី​ភាសា​​ខ្មែរ​កាន់​តែ​ច្បាស់​ដោយ​សារ​មាន​ការ​ត្រួត​ពិនិត្យ​រាល់​ពាក្យ​ណា​ខុស​ពី​ការ​វាយ​បញ្ចូល​​អក្សរ​តាម​រយៈ​ Keyboard ព្រោះ​រាល់​ពាក្យ​ខុស​សុទ្ធ​តែ​បញ្ជាក់​ឲ្យ​ដឹង​ដើម្បី​កែ​តម្រូវ​តាម​ក្រោយ​នៃ​ការ​ផ្ទៀង​រក​កំហុស​អក្ខរាវិរុទ្ធ​អក្សរ​ខ្មែរ។ ដើម្បី​កែ​តម្រូវ​ប្រិយមិត្ត​ត្រូវ​តែ​វាយ​បញ្ចូល​អម​នឹង​ការ​ដក​ឃ្លា​មួយ​ពាក្យ​ម្ដង (Zero Space បាន​ន័យ​ថា​យើង​ចុច Space Key តែ​មួយ) ដើម្បី​ឲ្យ​មាន​បន្ទាត់​ក្រហម​នៅ​ពី​ក្រោម​ពាក្យ​ខុស​ទាំង​នោះ។

 

១. កម្មវិធី​ដែល​ត្រូវ​ទាញ​យក

 

  • ទាម​ទារ​ឲ្យ​ប្រិយមិត្ត​មាន​ក្តារ​ចុច​ខ្មែរ​យូនីកូដ បើ​ពុំ​ទាន់​មាន​ទាញ​យកចុច​ត្រង់​នេះ​....​

 

+ទាញ​យក Open Office សម្រាប់​ Windows ចុច​ត្រង់​នេះ​...

 

+ទាញ​យក​កម្មវិធី​ត្រួត​ពិនិត្យ​ផ្ទៀង​រក​កំហុស​អក្ខរាវិរុទ្ធ​ខ្មែរ ​ ចុច​​ត្រង់​នេះ...​

 

​២. របៀប​ដំឡើង និង របៀប​ប្រើ​ប្រាស់

 

  • ពេល​ដំឡើង​ Open Office ហើយ​ត្រូវ​តែ​កំណត់​រចនា​សម្ព័ន្ធ​ជា​ភាសាខ្មែរ​ដោយ​៖

 

 

បើក OpenOffice Writer → ចូល​ទៅ​កាន់​ ឧបករណ៍--> ជម្រើស-->ការ​កំណត់​ភាសា-->ភាសា-> កំណត់​វាល "ការកំណត់​មូលដ្ឋាន​" ទៅ​ជា "ខ្មែរ"->បន្ទាប់​មក​ចុច​ប៊ូតុង "យល់ព្រម"

 

 

 

 

 

 

  • ដំឡើង Khmer Spelling Checker ដើម្បី​ផ្ទៀង​រក​កំហុស​អក្ខរាវិរុទ្ធ​ខ្មែរ​រួច​ Restart កុំព្យូទ័រ​ដើម្បី​ដំណើរ​និង​វាយ​អត្ថបទ​ជា​ភាសាខ្មែរ។

 

 

 

  • សម្រាប់​​ការ​ Zero Space ឃើញ​​អក្ខរាវិរុទ្ធ​​ណា​ខុស​ដើម្បី​កែ​តម្រូវ​ត្រូវ​ Mouse ស្តាំ​លើ​ពាក្យនោះ​នឹង​លេចចេញ​ផ្ទាំង​ជម្រើស​ពាក្យ​ត្រូវ។ មួយវិញ​ទៀត​​ Zero Space គឺ​ជា​ការ​ដក​ឃ្លា​ដោយ​មិនឲ្យ​ដាច់​ពី​​គ្នា ហើយ​ត្រូវ​តែ Zero Space លើ​ពាក្យ​ដែល​មាន​ន័យ​គ្រប់​គ្រាន់​ បាន​ន័យ​ថា​ ចុច​តែ​លើ​ Key Space តែ​មួយ​មិន​មែន​ ដក​ឃ្លា​ដោយ​ចុច​ (Shift+Space) នោះ​ឡើយ។ មួយ​វិញ​ទៀត​ពេល​ដែល​ Zero Space រួច​ប្រិយមិត្ត​នឹង​ឃើញ​ពណ៌​រាង​ប្រផេះ​នៅ​ចន្លោះ​ពាក្យ​នីមួយ​ៗ​ក្នុង​អត្ថបទ។ (មើល​រូប)

 

 

បញ្ជាក់​៖ ត្រូវ​តែ​ជ្រើស​យក​ហ្វូន Khmer OS សម្រាប់​វាយ​អត្ថបទ​។

 

ដោយ៖ ដារ៉ាឆានី

អត្ថបទថ្មី