លទ្ធផល​ចាប់​ពូល UCL រដូវ​កាល​ថ្មី​ចេញ​ហើយ ​តើ​ពូល​ណា​ជា​ពូល​មរណៈ?

  • 2015-08-28 14:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ប្រកាស​លទ្ធផល​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប​ភ្លាម ក្រុម​ការងារ​UCL បន្ត​ការងារ​របស់​ខ្លួន​ដ៏​សំខាន់​មួយ​ទៀត គឺ​ចាប់​ឆ្នោត​ចែក​ពូល​របស់​ក្រុម​ទាំង​ ៣២ មាន ៨ពូល ​ដើម្បី​បន្ត​បេសកកម្ម​ប្រកួត​ជម្រុះ​ស្វែងរក​ក្រុម​ខ្លាំង​ប្រចាំ​រដូវ​កាល​ថ្មី​ជា​បន្ត។

 

អាន៖ Messi ជែង​CR7 និង​Suarez ឈ្នះ​ពាន​​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប

 

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ និង​ថ្មី​បំផុត​នោះ​គឺ ក្រុម​មក​ពី​អេស្ប៉ាញ​មាន​រហូត​ដល់​ទៅ ៥ក្រុម (Barcelona, Real Madrid, AT Madrid, Sevilla(ជើងឯកEuropa League) និង​Valencia ឆ្លង​កាត់​វគ្គ​ប្រកួត​ជម្រុះ​ទម្លាក់​ជើង​ខ្លាំង​បារាំង Monaco ក្នុង​លទ្ធផល ៤-៣ ទាំង​ពីរ​ជើង)។

 

 

​លក្ខខណ្ឌ​ចាប់​ឆ្នោត៖

មុន​ចាប់​ឆ្នោត​ គេ​បាន​បែងចែក​ជា ៤ pot (១ pot ៨ក្រុម) ដែល​មាន​ន័យ​ថា​ក្រុម​ក្នុង​ pot ជាមួយ​គ្នា​មិន​អាច​ប៉ះ​គ្នា​នោះ​ឡើយ ហើយ​មួយ​ពូល​ត្រូវ​មាន​ក្រុម​មក​ពី​ pot នីមួយៗ​ទាំង​អស់។ ក្រៅ​ពី​មិន​អាច​ជួប​ក្រុម​ក្នុង pot ជាមួយ​គ្នា លក្ខខណ្ឌ​​សំខាន់​មួយ​ទៀត​ក្នុង​ការ​ចាប់​ពូល​នេះ គឺ​ថា​ក្រុម​មក​ពី​ប្រទេស​ជាមួយ​គ្នា​មិន​អាច​នៅ​ពូល​ជាមួយ​គ្នា​បាន​ទេ ដែល​ក្នុង​នោះ​មាន​ករណី​ពិសេស​មួយ​ទៀត គឺ​ក្រុម​មកពី​រុស្សី​មិន​អា​ចប៉ះ​ក្រុមមក​ពី​អ៊ុយក្រែន​នោះ​ឡើយ (ប្រទេស​ជម្លោះ)។

 

តើ​អ្នក​គិត​ថា ពូល​ណា​ជា​ពូល​មរណៈ?

 

 

ដោយ៖ ខ្លាឃ្មុំតូច

អត្ថបទថ្មី