Messi ជែង​CR7 និង​Suarez ឈ្នះ​ពាន​​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប

  • 2015-08-28 13:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​កីឡាករ​ល្អ​ផ្ដាច់​គេ​​ប្រចាំ​ទ្វីប​អឺរ៉ុប​ក្នុង​បញ្ជី​៣នាក់​ចុងក្រោយ​នា​រដូវ​កាល ២០១៤-១៥ ​Lionel Messi ​វ៉ា​ដាច់​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​Real Madrid Ronaldo និង​មិត្ត​រួម​ក្រុម​ Luis Suarez ដែល​ជួយ​ឲ្យ​ក្លិប​អ្នក​មាន​បុណ្យ Barcelona លើក​ពាន​ជា​ច្រើន​រដូវ​កាល​មុន។

 

បន្ទាប់​ពី​ប្រកាស​លទ្ធផល Messi លើក​ឡើង​ថា "ពាន​​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​បំផុត...ព្រោះ​វា​ជា​ឆ្នាំ​អស្ចារ្យ​បំផុត​សម្រាប់​ពួក​​យើង​ទាំង​អស់​គ្នា​ដែរ...យើង​សម្រេច​អ្វី​ដែល​យើង​ចង់​បាន។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​គ្រប់​យ៉ាង​ចំពោះ Barca មិត្តភក្ដិ​ក្នុង​ក្រុម និង​អ្នក​គាំទ្រ បើ​គ្មាន​អ្នក​រាល់​គ្នា​ទេ ខ្ញុំ​ក៏​ប្រហែល​ជា​គ្មាន​ថ្ងៃ​នេះ​ដែរ”។

 

 

គិត​ត្រឹម​រដូវ​កាល​កន្លង​ទៅ​នេះ Messi ជា​កីឡាករ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​លទ្ធភាព​ឈ្នះ​ពាន​UEFA Best Player in Europe (២០១០/២០១១ និង ២០១៤/២០១៥ )។

 

បើ​គិត​ទៅ​លើ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី Ronaldo រក​គ្រាប់​បាល់​បាន​លើស​គេ។ គឺ​រហូត​ដល់​ទៅ ៦១គ្រាប់​ឯ​ណោះ ប៉ុន្តែ​គ្រាប់​បាល់​ទាំង​នោះ​ ​មិន​បាន​ជួយ​Real Madrid លើក​ពាន​ធំៗ​ណាមួយ​ទេ ខណៈ​ដែល ៥៨គ្រាប់​របស់​ជយលាភី​រដូវ​កាល ២០១៤/២០១៥ Messi ជួយ​Barcelona លើក​ពាន​ ​ដូចជា UCL, La Liga និង​ Copa del Rey។

 

 

 

ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ ​espnfc​