ធ្លាយ​រូប​ CL​ ថត​​​ដាក់​ទស្សនាវដ្ដី​ល្បី​នៅ​អាមេរិក​ជាមួយ​ Jeremy Scott

  • 2015-08-30 19:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ក្រោយ​នេះ មាន​ព័ត៌មាន​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី CL​ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​នាង​កាន់​តែ​ស្រលាញ់​នាង​ខ្លាំង​ឡើង​ៗ​ ដូច​ជា​រូបភាព​ស្និទ្ធស្នាល​របស់​ CL និង​ Miley Cyrus និង Jeremy Scott ក៏​ដូចជា​ការ​បង្ហោះ​រូបភាព​របស់​នាង​ជាមួយ​អ្នក​ផាត់​មុខ​ថ្មី​ដ៏​ស្រស់​ស្អាត​និង​ល្បី​ឈ្មោះ Pony ជា​ដើម​។   ចំណែក​កាល​​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ទស្សនាវដ្ដី​ Paper Mag ដែល​ល្បី​ល្បាញ​ខាង​ម៉ូដ​នៅ​ទីក្រុង​ New York ក៏​បាន​ហៅ​ CL និង​មិត្ត​ជិតស្និទ្ធ​របស់​នាង​ គឺ​អ្នក​ច្នៃ​ម៉ូដ​ល្បី​នៅ​អាមេរិក​លោក Jeremy Scott ថត​រូប​សម្រាប់​ដាក់​ទស្សនាវដ្ដី​ផង​ដែរ​។

 

  ក្នុង​ការ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ Jeremy, CL បាន​រៀបរាប់​ថា នាង​តែង​តែ​ពាក់​សំលៀកបំពាក់ Adidas ​ដែល​ច្នៃ​ដោយ​​ Jeremy តាំង​ពី​នាង​ចូល​សិល្បៈ​ដំបូង​ម្ល៉េះ​។ ហើយ​ពេល​នោះ Jeremy ក៏​​បាន​ឃើញ​នាង​ក្នុង​អ៊ីនធឺណិត ក៏​បាន​មក​ដល់​កូរ៉េ​ទាក់​ទង​ CL ឱ្យ​ថត​រូប​ជាមួយ​គ្នា ហើយ​ពួក​គេ​ក៏​រាប់​អាន​គ្នា​តាំង​ពី​ពេល​នោះ​មក​។

 

  ដោយ​ឡែក សម្រាប់​ការ​ថត​ដាក់​ទស្សនាវដ្ដី​ Paper នេះ CL និង​ Jeremy មាន​រូបថត​បី​សន្លឹក​ដែល​ខាង​ទស្សនាវដ្ដី​បាន​បញ្ចេញ​ ដោយ​មាន​រូបភាព​ជា​ស្ដេច និង​ម្ចាស់​ក្សត្រី​ដោយ​លេង​ម៉ូដ​ធំ​ៗ​ឱ្យ​ Moschino ។

 

  ជាមួយ​ដំណឹង​ថ្មី​មួយ​ទៀត សមាជិក​ក្រុម​ 2NE1 រូប​នេះ​ក៏​កំពុង​តែ​ត្រៀម​ចេញ​បទ​ចម្រៀង​ដំបូង​របស់​នាង​នៅ​អាមេរិក​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ​៕   ចុចអាន៖ អ្នកផាត់មុខថ្មី​របស់ CL ស្អាត​ខ្លាំង​មិន​ចាញ់​តារា​   ចុចអាន៖ វីដេអូ​ថ្មី​បង្ហាញ​​​ទំនាក់ទំនង CL ជាមួយ Miley Cyrus និង Jeremy Scott   ប្រែ​សម្រួល៖ សុគន្ធី ប្រភព៖ papermag
អត្ថបទពេញនិយម