បិទ​បញ្ចប់​ការ​ដោះដូរ​ លីក​អង់គ្លេស​​នាំ​មុខ​គេ​រឿង​​ចាយ​លុយ​លើ​កីឡាករ

  • 2015-09-02 14:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​លីក​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​ លីក​កំពូល​​​អង់គ្លេស​នៅ​ជា​អ្នក​ចាយ​ធំ​ជាង​គេ​រាល់​ព្រឹត្តិការណ៍​ដោះ​ដូរ​កីឡាករ​ម្ដង​ៗ។

 

ក្រោយ​ការ​បិទ​បញ្ចប់​ការ​ដោះ​ដូរ​កីឡាករ​​កាល​ពី​ម្សិល​មិញ​ គេ​សង្កេត​ឃើញ​ថា​ ក្លិប​ផ្សេង​ៗ​នៅ​ Premier League​ របស់​អង់គ្លេស​បាន​ចំណាយ​លុយ​សរុប​រហូត​​ដល់​ទៅ​​១៣៣៧,៨៩​លាន​ដុល្លារ។ ក្នុង​នោះ​​ Manchester City បាន​ចំណាយ​លុយ​ធំ​ បាន​​ទិញ​យក​​កីឡាករ​ Kevin De Bruyne ​ពី​ Wolfsburg ​ក្នុង​តម្លៃ​ខ្លួន​ ៨៤,៥​​លាន​ដុល្លារ​ និង​ Raheem Sterling ពី​ Liverpool ​ក្នុង​តម្លៃ​ខ្លួន​ជាង​៧៥​លាន​ដុល្លារ។

 

ចំណែក​ បិសាច​ក្រហម Manchester United ​​បាន​ទិញ​យក​កីឡាករ​វ័យ​ក្មេង​ Anthony Martial ពី​ Monaco ​ក្នុង​តម្លៃ​ខ្លួន​ដល់​ទៅ​ជាង​៥៥​លាន​ដុល្លារ​ផង​ដែរ។

 

 

 

ចាប់​តាំង​ពី​ណែនាំ​ឲ្យ​មាន​ប្រព័ន្ធ​ដោះដូរ​កីឡាករ​​ក្នុង​ឆ្នាំ​២០០២​មក​ ចំនួន​លុយ​ដែល​ចំណាយ​លើ​ការ​ដោះដូរ​កីឡាករ​​សរុប​នៅ​លីក​កំពូល​អង់គ្លេស​​មាន​រហូត​ដល់​១១,២៣​ពាន​លាន​ដុល្លារ​ហើយ។

 

កំពូល​លីក​ទាំង​៥​នៅ​អឺរ៉ុប​ដែល​ចំណាយ​លុយ​ច្រើន​ក្នុង​រដូវ​ដោះ​ដូរ​កីឡាករ​នេះ៖

១.Premier Leagues អង់គ្លេស​​ ចាយ​អស់១៣៣៧,៨៩​លាន​ដុល្លារ

២.Serie A​ អ៊ីតាលី ចាយ​អស់​ ៦២២,៨​លាន​ដុល្លារ​

៣.La Liga​ អេស្ប៉ាញ​ ចាយ​អស់​ជាង​៦១៥​លាន​ដុល្លារ​

៤.Bundesliga ​អាល្លឺម៉ង់​ ចាយ​អស់​ជិត​៤៤៦​លាន​ដុល្លារ​

៥.League 1​ បារាំង​ ចាយ​អស់​ជាង​៣៣៨​លាន​ដុល្លារ​

 

 

 

កីឡាករ​ដែល​គេ​ចូល​មើល​ក្នុង​បណ្ដាញ​សង្គម​ច្រើន​ជាងគេ៖

 

 

-មាន​ប្រហែល​១,១​លាន​ Tweet​ ទៅ​លើ​​អ្នក​ចាំ​ទី​បិសាច​ក្រហម​ David De Gea ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​មុន​ការ​ដោះដូរ​កីឡាករ​ត្រូវ​បិទ​បញ្ចប់។

 

-​មាន​ការ​សរសេរ​សារ​អំពី​ Saido Berahino ​កីឡាករ​ West Brom ​ដល់​ទៅ​៣៤០៧១​សារ​​លើ​ Twitter ក្នុង​រយៈពេល​តែ​ពីរ​ម៉ោងប៉ុណ្ណោះ​​ ក្រោយ​​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​សរសេរ​ Status ​លើ​បណ្ដាញ​សង្គម៕

 

-ចុច​អាន៖ កូន​ប្រុស Rooney ​ជា​អ្នក​គាំទ្រ​ Suarez , Neymar ​និង Messi

  ប្រភព៖ BBC, Metro

អត្ថបទពេញនិយម