កូន​ប្រុស Rooney ​ជា​អ្នក​គាំទ្រ​ Suarez , Neymar ​និង Messi

  • 2015-09-01 16:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​របស់ Wayne Rooney ​ឈ្មោះ​ថា Kai ​បាន​ទៅ​ជួប Idol ​របស់​គេ​នៅ​ទីក្រុង Barcelona ​ដោយ​មាន​កីឡាករ Gerard Pique ​ជា​អ្នក​នាំ​ចូល​ទៅ។

 

អ្នក​ស្រី Coleen ​ដែល​ជា​ភរិយា​របស់​ Rooney បាន​នាំ​កូន​ប្រុស​ទៅ​ដើរ​លេង​នៅ​ទីក្រុង Barcelona ​កាល​ពី​សប្ដាហ៍​មុន​នេះ។ ក្នុង​ដំណើរ​កម្សាន្ត​នោះ​ដែរ អ្នក​ស្រី​បាន​បញ្ជាក់​ថា​ជា​ការ​ចង់​ទៅ​របស់​ Kai ​ដោយ​សង្ឃឹម​ថា​នឹង​បាន​ជួប​ជា​មួយ Luis Suarez , Neymar ​និង Lionel Messi ។ ដើម្បី​សម្រេច​បំណង​ប្រាថ្នា​កូន​ប្រុស Coleen ​បាន​ទាក់ទង​ទៅ Pique ​ដើម្បី​ជួយ​នាំ​ឱ្យ​ចូល​ក្លិប​អ្នក​មាន​បុណ្យ។

 

 

ក្រោយ​បាន​ជួប Idol ​ទាំង​បី​នាក់​ហើយ Kai ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដោយ​ពេល​មក​ដល់​ផ្ទះ​វិញ​រូប​គេ​បាន​សុំ​ម្ដាយ​យក​រូបថត​ទាំង​អស់​ទៅ​ផ្ដិត​ទុក​ទៀត​ផង៕

 

ចុចអាន៖ Rooney៖ ជា​រឿង​អស្ចារ្យ​សម្រាប់​កូន​ខ្ញុំ ដែល​​ឃើញ​ខ្ញុំ​ពាក់​អាវ​ Everton

 

​ប្រែ​សម្រួល​៖ មុន្នី រម្យ ប្រភព៖ bleacherreport

អត្ថបទពេញនិយម