តោះ! មើល​វីដេអូ ជប៉ុន​ហ្វឹកហាត់​ត្រៀម​ប៉ះ​កម្ពុជា​ស្អែក​នេះ

  • 2015-09-02 19:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​​​នៃ​ក្រុម​ជម្រើស​ជាតិ​​ជប៉ុន បាន​ជួបជុំ​គ្នា​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ទី​៣១ សីហា និង​១ កញ្ញា​ម្សិលមិញ​នេះ ដើម្បី​ត្រៀម​ជួប​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ FIFA World Cup ឆ្នាំ​២០១៨ ជុំ​ទី​២ តំបន់​អាស៊ី​។ ការ​ប្រកួត​ដែល​នឹង​ផ្សាយ​បន្ត​ផ្ទាល់​តាមកញ្ចក់​ទូរទស្សន៍ BTV នេះ ធ្វើ​ឡើង​​នៅ​កីឡដ្ឋាន Saitama Stadium 2002​​ ​វេលា​ម៉ោង​១៩:២៦នាទី ថ្ងៃព្រហស្បតិ៍​ស្អែក​នេះ (ម៉ោង៥:២៦នាទី​ល្ងាច​នៅ​កម្ពុជា)។

 

 

ក្នុង​ចំណោម​កីឡាករ​​ជប៉ុន​ទាំង​២៣នាក់​ដែល​ត្រូវ​បាន​លោក​គ្រូប​ង្វឹក​ Vahid Halilhodzic កោះ​ហៅ​​ចូល​ក្រុម​ជម្រើស​ជាតិ​នេះ មាន​១៣នាក់​ជា​កីឡាករ​ដែល​លេងនៅ​លីក​កំពូល​ជប៉ុន (J-League), ៦នាក់ លេង​នៅ​លីក​កំពូល​អាល្លឺម៉ង់ (Bundesliga), ២នាក់​លេង​នៅ លីក​កំពូល​អ៊ីតាលី (Serie A) និង​ ២នាក់​ទៀត​លេង​នៅ​លីក​កំពូល​អង់គ្លេស (Premier League)។ *ចុច​មើល​បញ្ជី​ឈ្មោះ​កីឡាករ​ជប៉ុន និង​កម្ពុជា

 

ចង់​ដឹង​ថា​ក្រុម​ជប៉ុន​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​យក្ស​មួយ​នៅ​អាស៊ី ហ្វឹកហាត់បែប​ណា​មុន​ប៉ះកម្ពុជា សូម​មើល​វីដេអូ​ខាង​​ក្រោម​នេះ៖

 

 

ប្រិយមិត្ត​សាក​ទាយ​ល​មើល៍ ថា​តើ​ក្រុម​កម្ពុជា អាច​ទប់ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​បាន​ឬ​យ៉ាង​ណា?

 

ចុចអាន៖ គ្រូ​ជប៉ុន​​ប្ដេជ្ញា​យក​​ឈ្នះ​កម្ពុជា​ឲ្យ​បាន ដើម្បី​​ស្ដារ​មុខ​មាត់​ឡើង​វិញ

 

ដោយ៖ សុវត្ថិ

រូបភាព & វីដេអូ៖ JFA & JFA-TV

អត្ថបទថ្មី