CL ​រង​ការ​រិះគន់​ពេល​និយាយ​​ថា​ស្ត្រី​អាស៊ី​កំសាក​

  • 2015-09-03 16:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មតិ​របស់​​តារា​ចម្រៀង CL ដែល​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Paper របស់​អាមេរិក ​​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​នៅ​លើ​​សារ​ព័ត៌មាន​ជា​ច្រើន​នៅ​កូរ៉េ។

 

 Jemery Scott និង CL ពេល​ចូលរួមកម្មវិធី​ពាន​រង្វាន់ VMAs កាល​ពី​ថ្ងៃ​អាទិត្យ

 

សមាជិក​ក្រុម​ចម្រៀង 2NE1 និង​​មិត្ត​ភក្តិ​របស់​​ខ្លួន​អ្នក​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ​ Jemery Scott បាន​​​ថតរូប​​​សម្រាប់​​ទស្សនាវដ្ដី Paper ហើយ​​​បទសម្ភាសន៍​​ជាមួយ​ទស្សនាវដ្ដី​នេះ​ត្រូវ​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា​​មុន​នេះ។ ការ​និយាយ​ពាក់​ព័ន្ធ​ដល់​ស្ត្រី​​អាស៊ី​របស់ CL កំពុង​រង​ការ​ឆ្លើយ​តប​អវិជ្ជមាន​ពី​មនុស្ស​មួយ​ចំនួន​ដោយ​​អ្នក​ទាំង​អស់​នោះ​បាន​​លើក​ឡើង​ថា CL និយាយ​ប្រមាថ​ដល់​ស្ត្រី​អាស៊ី។

 

ម្ចាស់​បទ "Baddest Female” ត្រូវ​បាន​សួរ​ពី​និយមន័យ​របស់​ពាក្យ "ស៊ីវិល័យ​" និង​​អាជីព​ជា​តារា​ចម្រៀង​អន្តរជាតិ​របស់​ខ្លួន ដោយ​នាង​បាន​ឆ្លើយ​តប​ថា "ស្រីៗ​នៅ​អាស៊ី​គឺ​តែងតែ​ស្ដាប់​ឱវាទ អៀន កំសាក និង​ស្ងៀម​ស្ងាត់ តែ​ខ្ញុំ​អាច​និយាយ​បាន​ថា​វា​កំពុង​តែ​ផ្លាស់​ប្ដូរ​។ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​​ខ្លាំងក្លា​ជាង​នេះ ហើយ​វា​ជា​​រឿង​ប្រក្រតី​ដែល​​​​មនុស្ស​ម្នាក់​មាន​ចំណុច​ប្លែក​ពី​អ្នក​ដទៃ" ។

 

មេក្រុម 2NE1 បាន​បន្ត​ទៀត​ថា "ខ្ញុំ​គិត​ថា​ក្មេងៗ​ឥលូវ​កំពុង​ស្វែង​​រក​​អ្វី​ដែល​ថ្មី ហើយ​ចង់​ប្លែក​ពី​អ្នក​ដទៃ ជា​ពិសេស​ស្រីៗ​។ នេះ​ក៏​ជា​ហេតុ​ផល​ខ្ញុំ​ចេញ​មក​ទី​នេះ​ធ្វើ​ជា​ឧទាហរណ៍​ឲ្យ​ស្រីៗ​អាស៊ី។ ស្រី​អាស៊ី​ភាគ​ច្រើន​ចូល​ចិត្ត​អ្វី​ដែល​សាមញ្ញ​ព្រោះ​​វា​ស្រួល ហើយ​​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ខ្ញុំ​គឺ​ជា​ស្រី​ទាំង​នោះ ហើយ​ពួក​គេ​​ចង់​ហ៊ាន​ជាង​នេះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ធ្វើ​ជា​គំរូ​ដល់​ពួក​គេ​​ថា​ត្រូវ​ធ្វើ​ដូច​អ្នក​ណា" ។

 

មនុស្ស​មួយ​ចំនួន​បាន​លើក​មតិ​ឡើង​​ថា CL មិន​ចេះ​គិត​ពេល​និយាយ​ថា "ស្រី​អាស៊ី​ស្ដាប់​ឱវាទ អៀន កំសាក និង ស្ងៀម​ស្ងាត់"។

 

ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​លើក​ឡើង​របស់ CL?

 

 
 

 

ចុចអាន៖ វីដេអូ​ថ្មី​បង្ហាញ​​​ទំនាក់ទំនង CL ជាមួយ Miley Cyrus និង Jeremy Scott

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ allkpop

​​