ជម្រុះ World Cup៖ ល្បី​ថា​ជប៉ុន ប្រើ​ទម្រង់ ៤-៣-៣ តែ​កម្ពុជា​ប្រើ​ទម្រង់ ៥-៣-២

  • 2015-09-03 21:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា និង​ជប៉ុន នឹង​ត្រូវ​​​ប្រកួត​គ្នា​នៅ​វេលា​ម៉ោង​ ៥:២៦ នាទី​ល្ងាច​​ម៉ោង​នៅ​កម្ពុជា នាថ្ងៃ​​ព្រហស្បតិ៍ ទី ៣ ខែ កញ្ញា នេះ​លើ​ទីលាន​កីឡដ្ឋាន ​Saitama Stadium 2002 ក្នុង​យុទ្ធនាការ​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី។

បើ​តាម​ដំណឹង​​​ដែល​ចេញ​ផ្សាយ​ដោយ​វិបសាយ soccerdigestweb ជា​ភាសា​ជប៉ុន​ បាន​សរសេរ​ថា​ក្នុង​ជំនួប​នេះ​លោក​គ្រូ​បង្វឹក Vahid Halilhodzic  របស់​ម្ចាស់​ផ្ទះ​នឹង​ប្រើ​ទម្រង់​ប្រកួត ៤-៣-៣។ ចំណែក​ប្រភព​មក​ពី​ថ្នាក់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា វិញ​បាន​​ប្រាប់ Sabay ថា លោក​គ្រូ​បង្វឹក​ Lee Tae Hoon របស់​កម្ពុជា នឹង​ប្រើ​ប្រព័ន្ធ​ប្រកួត ៥-៣-២។ ប៉ុន្តែ​ប្រភព​មិន​សុំ​មិន​បង្ហាញ​ឈ្មោះ​កីឡាករ​ដែល​នឹង​ជាប់​ជម្រើស ១១ នាក់​ដំបូង​ មុន​ការ​ប្រកួត​មក​ដល់​នេះ​ទេ។

 

ការ​ព្យាករណ៍​របស់​វិបសាយ soccerdigestweb ចំពោះ​ជម្រើស ១១ នាក់​ដំបូង​របស់​ជប៉ុន (ខាង​លើ​ភាសាជប៉ុន ហើយ​ក្រោមសម្រាយជា​ភាសាអង់គ្លេស)

នៅ​មិន​ដល់​ប៉ុន្មាន​ម៉ោង​ទៀត​ទេ ស្នងការ​ប្រកួត​នឹង​ផ្ដល់​ឱកាស​ឱ្យ​គ្រូ​បង្វឹក​​រវាង​ក្រុម​ទាំង២ ជ្រើសរើស​កីឡាករ​​ជម្រើស​១១ នាក់​ដំបូង​រៀងៗខ្លូន មុន​ចេញ​ប្រកួត​នៅ​មុខ​អ្នក​គាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់។

ចុះ​បើ​​ប្រិយមិត្ត​ព្យាការណ៍​វិញ តើ​កីឡាករ​កម្ពុជារូប​ណា​ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​ជំនួប​នេះ?

 

ព័ត៌មាន​ជា​ច្រើនជុំវិញ​វគ្គ​ជម្រុះ 2018 FIFA World Cup Russia សូម​ចុចទីនេះ...

អត្ថបទ៖ ម៉ឺន រស្មី