ទឹក​ចិត្ត​គ្រូ​បង្រៀន​ពិការ​ដៃ​ទាំង​ពីរ តែ​ខំ​ផ្ទេរ​វិជ្ជា​ដល់​សិស្ស

  • 2015-09-09 22:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្រៀន​ម្នាក់​នៅ​ប្រទេស​ចិន កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​កោត​សរសើរ​យ៉ាង​ខ្លាំង ព្រោះ​លោក​បាន​ដាក់​ចិត្ត​ផ្ទេរ​វិជ្ជា​ដល់​សិស្ស​សាលា​បឋមសិក្សា បើ​ទោះ​បី​ពិការ​ដៃ​ទាំង​សង​ខាង​ក្ដី។

 

 

គ្រូ​បង្រៀន​ដ៏​កម្សត់​មាន​ឈ្មោះ Jiang Shengfa ​អាយុ ៤១​ឆ្នាំ និង​កំពុង​បង្ហាត់​បង្រៀន​សិស្ស​នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​ចិន។ ដៃ​ទាំង​សង​ខាង​របស់​លោក​គ្រូ Jiang ត្រូវ​បាត់​បង់​ក្នុង​គ្រោះ​​ថ្នាក់​ឆក់​អគ្គិសនី​តាំង​ពី​ឆ្នាំ១៩៩៦។ តាម​សារព័ត៌មាន​ចិន CCTV បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រៀន​រស់នៅ​ដោយ​គ្មាន​ដៃ​បាន​ដូច​ធម្មតា លោក Jiang បាន​បន្ត​អាជីព​ជា​គ្រូ​បង្រៀន។ លោក​បាន​ក្លាយ​ជា​គ្រូ​ជំនួស នៅ​សាលា​បឋមសិក្សា Yunnan ដែល​លោក​រស់​នៅ​អស់​រយៈ ១២​ឆ្នាំ​មក​ហើយ។

 

លោក​គ្រូ Jaing ត្រូវ​បើក​សៀវភៅ​ដោយ​ប្រើ​មាត់ ហើយ​សរសេរ​ដី​ស​លើ​ក្ដារ​ខៀន​ដោយ​ការ​ចង​ភ្ជាប់​នៅ​​ដៃ​ខាង​ស្ដាំ។ រឿង​រ៉ាវ​គ្រូ​បង្រៀន​ពិការ​ដៃ​ទាំង​សង​ខាង​នេះ បាន​ឆក់​យក​បេះ​ដូង​មនុស្ស​ជា​ច្រើន។ បន្ទាប់​ពី​សារព័ត៌មាន​នានា​ធ្វើការ​ចុះ​ផ្សាយ​កាល​ពី ២​ឆ្នាំ​មុន លោក Jiang ត្រូវ​វិទ្យាស្ថាន Hunan ហៅ​ទៅ​បង្រៀន ដោយ​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​ជាង​មុន ប៉ុន្តែ​លោក​បាន​បដិសេធ ព្រោះ​ចង់​រស់​នៅ​ស្រុក​កំណើត​ជាង៕

 

 

 

 

 

ចុចអាន៖ អ្នក​គ្រូ​បង្រៀន​​កំពូល​​សម្រស់​ម្នាក់​នេះ​ធ្វើ​ឲ្យ​​សិស្ស​ប្រឹង​រៀន​លែង​គេច​សាលា

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទពេញនិយម