រំភើប​ចិត្ត! លោកតា​ឈរ​កាន់​បាច់​ផ្កា ទទួល​លោក​យាយ​នៅ​ព្រលាន​យន្តហោះ

  • 2015-09-10 16:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​បង្ហាញ​ពី​លោក​តា​ឈរ​កាន់​បាច់​ផ្ការង់​ចាំ​លោក​យាយ​ជា​គូស្នេហ៍​នៅ​ព្រលាន​យន្តហោះ កំពុង​ល្បី​ល្បាញ​ពេញ​អ៊ីនធឺណិត ដោយ​មាន​អ្នក​បើក​មើល​រហូត​ដល់​ជាង ៦០​លាន​ដង​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក។

 

 

វីដេអូ​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ ត្រូវ​លួច​ថត​បាន​នៅ​ព្រលាន​យន្តហោះ LAX ក្រុង Los Angeles សហរដ្ឋអាមេរិក។ លោក​តា​ចំណាស់​ម្នាក់ ដែល​មាន​សក់​ស​ពេញ​ក្បាល​ទៅ​ហើយ បាន​ស្លៀកពាក់​ស្អាត​បាត ឈរ​កាន់​បាច់​ផ្កា​រង់​ចាំ​លោក​យាយ​ដោយ​ភាព​អន្ទះសា។ បន្ទាប់​ពី​ឃើញ​វត្តមាន​លោក​យាយ​មក​ដល់ លោក​តា​ហាក់​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ឱប​គ្នា​ដោយ​ភាព​នឹក​រលឹក​រយៈពេល​ប្រមាណ ១០​វិនាទី។ បន្ទាប់​មក​លោក​តា​បាន​ថើប​លោក​យាយ និង​ជូន​បាច់​ផ្កា​រួច​ថើប​ម្ដង​ទៀត ទើប​ធ្វើ​ដំណើរ​ចេញ​ពី​ផ្លូវ។ ទោះ​យ៉ាង​ណា អត្តសញ្ញាណ​គូស្នេហ៍​វ័យ​ចំណាស់​នេះ មិន​ទាន់​មាន​អ្នក​ស្គាល់​នៅ​ឡើយ​ទេ។ ​

 

បន្ទាប់​ពី​វីដេអូ​បង្ហោះ​ឡើង​លើ​ហ្វេសប៊ុក មាន​មនុស្ស​ជា​ច្រើន​ធ្វើការ​ចែក​ចាយ​បន្ត ព្រម​ទាំង​សរសេរ​ពាក្យ​សរសើរ​មួយ​ចំនួន​ចំពោះ​គូស្នេហ៍​ទាំង​ពីរ។ ម្ចាស់​គណនី​ហ្វេសបុក​មួយ​ឈ្មោះ Jo Headon បាន​សរសេរ​ថា៖ "សុភាព​បុរស​ពិត​ៗ, មនុស្ស​​បែប​នេះ​គ្មាន​ច្រើន​ទេ"។ ចំណែក​ម្ចាស់​គណនី YouTube ម្នាក់​បាន​យក​វីដេអូ​នេះ​ទៅ​បង្ហោះ ដោយសារ​អម​ថា៖ "ពេល​អ្នក​កាន់​តែ​ចាស់ ទើប​អ្នក​ដឹង​កាន់​តែ​ច្បាស់​ថា មិន​សំខាន់​អ្នក​មាន​អ្វី​ក្នុង​ជីវិត​ទេ តែ​បញ្ហា​នោះ​គឺ​អ្នក​កំពុង​មាន​នរណា​នៅ​ក្បែរ"៕

 

ទស្សនា​វីដេអូ​លោកតា​កាន់​បាច់​ផ្កា​រង់ចាំ​លោក​យាយ៖

 

 

ចុចអាន៖ ស្នេហ៍​ស្មោះ​កម្រ​ជួប! លោកតា​ទំពា​អាហារ​​១១​ឆ្នាំ​បញ្ចុក​លោកយាយ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ stuff

អត្ថបទថ្មី