iPhone 6s / 6s Plus បំពាក់ RAM 2GB ថាមពលថ្មទាបជាងម៉ូដែលមុន តែរយៈពេលប្រើដូចគ្នា
- 2015-09-11 16:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6s / 6s Plus បំពាក់ RAM 2GB ថាមពលថ្មទាបជាងម៉ូដែលមុន តែរយៈពេលប្រើដូចគ្នា
ចន្លោះមិនឃើញ
អំឡុងពេលប្រកាសកំពូលស្មាតហ្វូន iPhone 6s និង iPhone 6s Plus ក្រុមហ៊ុន Apple បានបង្ហាញ
នូវ Hardware មុខងារ និងបច្ចេកវិទ្យាថ្មីៗ ដែលបានបំពាក់នៅលើស្មាតហ្វូនទាំងពីរនេះ។ ប៉ុន្តែក៏នៅមានលក្ខណៈសំខាន់មួយចំនួនដែលពុំបានបញ្ជាក់នោះដែរ។
ក្រុមហ៊ុន Apple បានបញ្ជាក់តែទៅលើបច្ចេកវិទ្យាថ្មីដូចជា 3D Touch ជម្រើសពណ៌ថ្មី កាមេរ៉ា ឈីប ក៏ដូចជាមុខងារថ្មីៗមួួយចំនួនទៀត។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះគឺក្រុមហ៊ុនពុំបានបញ្ជាក់ពីទំហំ RAM ក៏ដូចជាកម្រិតថាមពលថ្មនោះទេ។
ដោយឡែក តាមរបាយការណ៍ថ្មីដែលបានឲ្យដឹងពីបុគ្គលិកក្រុមហ៊ុន Apple បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះគឺបំពាក់មកជាមួយនឹងទំហំ RAM ពីរដងធំជាង iPhone 6 និង iPhone 6 Plus។ ដូច្នេះតាមការបញ្ជាក់នេះមានន័យថា iPhone 6s និង s6 Plus ពិតជាបានបំពាក់ RAM ទំហំ 2GB មែន។ ការបំពាក់ RAM ទំហំថ្មី បូករួមទាំងឈីបថ្មី CPU A9 64-bit ផងនោះ វារឹតតែបង្កើនល្បឿនដំណើរការឲ្យកាន់តែលឿន។
ជាមួយគ្នានោះដែរ ថាមពលថ្មដែលក្រុមហ៊ុនពុំបានបញ្ជាក់នោះ ក៏បានលាតត្រដាងតាមរយៈវីដេអូ Youtube មួយដែលបង្ហាញពីដំណើរការ 3D Touch ។ ក្នុងវីដេអូនោះបានបង្ហាញឲ្យឃើញថា ថាមពលថ្មលើ iPhone 6s មានត្រឹមតែ 1715 mAh ទាបជាងថាមពលថ្ម 1810 mAh លើ iPhone 6។ បើទោះបីជាថាមពលថ្មទាបជាងក៏ដោយ តែឈីប A9 ថ្មីនេះគឺជួយសំចៃថាមពលដោយអាចប្រើបាន ១០ ម៉ោងសម្រាប់ការប្រើ 3G / 4G , ១១ ម៉ោងសម្រាប់មើលវីដេអូ និង ១៤ ម៉ោងសម្រាប់ការនិយាយតាមប្រព័ន្ធ 3G ដូចទៅនឹង iPhone 6។
ចំណែកឯ iPhone 6s Plus វិញគឺពុំបានបញ្ជាក់ពីកម្រិតថាមពលថ្មនោះទេ តែតាមពាក្យចចាមអារ៉ាមបានឲ្យដឹងថា វាមានថាមពលថ្ម 2750mAh ទាបជាងថាមពលថ្ម 2910mAh លើ iPhone 6 Plus ។ យ៉ាងណាក្ដីវាប្រហែលជាមានរយៈពេលប្រើប្រាស់ដូចគ្នា៕
អានបន្ត៖ វីដេអូបង្ហាញពីការប្រើ 3D Touch លើ iPhone 6s និង iPhone 6s Plus
ប្រែសម្រួល៖ សំនៀង
ប្រភព៖ redmondpie