Jay Z នាំ ​Beyonce ទៅ​លេង​សមុទ្រ​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​រឿង​លែងលះ

  • 2015-09-11 16:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ តារា​ចម្រៀង​រ៉េប​អាមេរិក Jay Z បាន​នាំភរិយា​ Beyonce និង​​កូន​ស្រី​សំណព្វ​ចិត្ត Blue Ivy ទៅ​វិស្សមកាល​កម្សាន្ត​នៅ​ឯ​ប្រទេស​អ៊ីតាលី​​ដើម្បី​បញ្ចប់​ភាព​សង្ស័យ ក្រោយ​​លេច​ឮ​ដំណឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​គូ​ស្នេហ៍​យូរ​ឆ្នាំ​ទាំង​២ដើរ​ដល់​ផ្លូវ​បំបែក​​ ។

 

 

គ្រួសារ​របស់ Jay Z បាន​ចាកចេញ​ពី​ទឹក​ដី​អាមេរិក​ទៅ​កម្សាន្ត​ក្នុង​តំបន់​អឺរ៉ុប​ជា​មួយ​គ្រួសារ​​​តារា​ចម្រៀង​អាមេរិក Kelly Rowland មួយ​ក្រុម​ទៀត​ ដែល​ពូក​គេ​គឺ​ជា​មិត្ត​ស្និទ្ធស្នាល​នឹង​គ្នា។ គ្រួសារ​ទាំង​ពីរ​បាន​ជិះ​ទូក​កម្សាន្ត​ទំនើប​​​មួយ​ជុំ​គ្នា​​យ៉ាង​សប្បាយ​រីករាយ​នៅ​ជុំវិញ​កោះ​​ Capri ប្រទេស​អ៊ីតាលី។

 

តាម​រយៈ​រូប​ភាព Jay Zនិង Beyonceបាន​ផ្ដល់​ស្នាម​ញញឹម​​និង​សើច​លេង​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​​​ ខណៈ​កំពុង​ជិះ​ទូក​កម្សាន្ត​លើ​សមុទ្រ​ពណ៌​​​ស្រស់​ថ្លា​​។ ​ទង្វើ​ទាំង​អស់​នេះ​អាច​ស​បញ្ជាក់​ថា​ស្នេហ៍​របស់​អ្នក​​ទាំង​ពីរ​គឺ​គ្មាន​បញ្ហា​ប្រេះស្រាំ​អ្វី​ឡើយ។

 

នា​ពេល​ថ្មី​កន្លង​ទៅ ​ក្រោយ​មាន​ដំណឹង​ថា​ពួក​គេ​​ចង់​លែងលះ​គ្នា Jay Zក៏​បាន​ទៅ​លួច​មើល​ការ​ប្រគំតន្ត្រី​របស់​ប្រពន្ធ​របស់​ខ្លួន​ នៅ​ឯ​ទីក្រុង ​Philadelphia រដ្ឋPennsylvania សហរដ្ឋអាមេរិក​​ដែរ ៕

 

 
 
 

 

ចុចអាន៖ម៉ូដ​សំលៀក​បំពាក់​ប្លែក​ៗ​សិចស៊ី​របស់​តារា​​ល្បី​ៗលើ​កម្រាល​ព្រំ​ MTV VMAs

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror