៣ចំណុច អ្នកមិនមានបទពិសោធន៍ការងារ គួរសរសេរក្នុង CV
- 2015-09-15 18:38:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុច អ្នកមិនមានបទពិសោធន៍ការងារ គួរសរសេរក្នុង CV
ចន្លោះមិនឃើញ
សិស្សនិស្សិតដែលរវល់នឹងការសិក្សា ឬទើបបញ្ចប់ការសិក្សាថ្មីៗ ភាគច្រើនពុំទាន់មានបទពិសោធន៍ការងារនោះទេ ដែលអាចជួបប្រទះបញ្ហាលំបាកនៅពេលសរសេរ CV ស្វែងរកការងារធ្វើជាលើកដំបូង ជាពិសេសក្រុមហ៊ុនឬស្ថាប័នមួយចំនួនដែលទាមទារឲ្យមានបទពិសោធន៍ការងារ។ យ៉ាងណាមិញ បទពិសោធន៍ ឬកិច្ចការងារមួយចំនួនពីសាលា ក៏អាចអនុវត្តចំពោះការងារបានដែរ៖
- បទពិសោធន៍ជាចំណេះជំនាញសិក្សាពីសាលា
មុខវិជ្ជាដែលបានរៀននៅសាលា វគ្គសិក្ខាសាលាបណ្ដុះបណ្ដាលខ្លីៗ ឬសកម្មភាពកិច្ចការងារចូលរួមស្ម័គ្រចិត្តនៅសាលា ក៏អាចទាក់ទងនឹងការងារដែលអ្នកគ្រោងនឹងដាក់ពាក្យនោះដែរ។ ទាំងនេះសុទ្ធសឹងតែជាចំណុចទាក់ទាញសំខាន់ៗ និងបង្ហាញពីបទពិសោធន៍របស់អ្នក។ អ្នកអាចសម្រិតសម្រាំងយកតែចំណុចអ្វីដែលទាក់ទងនឹងការងារដាក់ក្នុង CV ដើម្បីទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនដែលអ្នកដាក់ពាក្យនោះ។
- សមិទ្ធផលផ្ទាល់ខ្លួន និងកិច្ចការស្រាវជ្រាវពាក់ព័ន្ធ
កិច្ចការសាលា ឬកិច្ចការស្រាវជ្រាវពាក់ព័ន្ធដែលអ្នកសម្រេចបាន ក៏ជាបទពិសោធន៍របស់អ្នកដែរ។ សមិទ្ធផលសម្រេចបានផ្ទាល់ខ្លួន ដូចជាការសរសេរគម្រោង ឬមួយជាកិច្ចការសាលាស្រាវជ្រាវជាក្រុម អ្នកអាចសរសេរចំណុចទាំងនេះក្នុងCV បាន។ កិច្ចការដែលអ្នកសម្រេចបាន គឺជាបទពិសោធន៍ វាបង្ហាញពីរបៀបរបបការងារផ្ទាល់ខ្លួន និងទំនួលខុសត្រូវ។ ម្យ៉ាងកិច្ចការការងារស្រាវជ្រាវជាក្រុមនៅសាលា ក៏ជាសមិទ្ធផលមួយ ព្រោះអ្នកបានចូលរួមធ្វើក្នុងកិច្ចការទាំងនោះ ហើយវាក៏បានបង្ហាញពីការសហការធ្វើការងារជាក្រុម ដែលអនុវត្តបានចំពោះការងារដែលអ្នកបានដាក់ពាក្យ។
- Cover Letter បង្ហាញពីភាពរីករាយនឹងការងារ និងគោលបំណងច្បាស់លាស់
ក្រៅពីបទពិសោធន៍ពីសាលា ការសរសេរ Cover Letter ភ្ជាប់ជាមួយ CV ក៏សំខាន់ណាស់ដែរ។ វាបង្ហាញពីភាពរីករាយពេញចិត្តនឹងការងារដែលអ្នកដាក់ពាក្យ ព្រមទាំងគោលដៅជាក់លាក់ដែលធ្វើឲ្យក្រុមហ៊ុនឬស្ថាប័នដែលអ្នកដាក់ពាក្យនោះអភិវឌ្ឍប្រសើរឡើង។ នេះជាចំណុចបន្ថែមទាក់ទាញមួយសម្រាប់អ្នកមិនមានបទពិសោធន៍។ វាបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់ទៅដល់ប្រធានផ្នែកជ្រើសរើសបុគ្គលិកថា អ្នកគឺជាមនុស្សមានទំនួលខុសត្រូវក្នុងការងារ ព្រមទាំងអភិវឌ្ឍខ្លួនមានសមត្ថភាព ស័ក្ដិសមសម្រាប់ការងារតាមមុខដំណែងដែលបានដាក់ពាក្យ ព្រមទាំងអាចធ្វើការងារនោះបានរលូន៕
ចុចអាន៖ តិកនិកសរសេរ Cover Letter ឲ្យគេចាប់អារម្មណ៍ឆាប់ហៅទៅសម្ភាស
ចុចអាន៖ ៨ចំណុច កុំដាក់ជាដាច់ខាតពេលសរសេរCV
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ themuse, livecareer