ទ្រព្យ​សម្បត្តិ​ហូរ​ហៀរ​​របស់​តារា​សម្ដែង​​ស្រី​ចិន​​ទាំង ៣ ដែល​ល្បី​ថា​ពូកែ​រក​លុយ​

  • 2015-09-17 21:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ភាពយន្ត​ចិន Carina Lau, Charmaine Sheh, Fan Bing Bing សុទ្ធ​តែ​មិន​លាក់លៀម​ថា​ខ្លួន​ត្រូវ​ការ​លុយ​និង​ចង់​រក​លុយ​ដោយ​គ្រប់​វិធីសាស្ត្រ​ទាំង​អស់។

 

Charmaine Sheh – តារា​ឯកប៉ុស្តិ៍ TVB មាន​ទ្រព្យ​សម្បត្តិ​រាប់​​រយ​លាន​ដុល្លារ

 

 

Charmaine Sheh មាន​ឈ្មោះ​ល្បី​នៅ​​ទីផ្សារ​ហុងកុង​​ជាង​នៅ​ចិន​ដីគោក​ ដែល​ជា​មូលហេតុ​​ទ្រព្យ​សម្បត្តិ​របស់​តារា TVB រូប​នេះ​​មិន​ត្រូវ​បាន​ចុះ​ផ្សាយ​ច្រើន។ ប៉ុន្តែ​តារា​សម្ដែង​ស្រី​នេះ​​បាន​ធ្វើ​​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍​នៅ​ពេល​ប្រកាស​ថា "ជឿជាក់​​លើ​លុយ​កាក់ លុយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត"។ ចាប់​​​ពី​ពេល​នោះ​មក សារ​ព័ត៌មាន​ចាប់​ផ្ដើម​​ចាប់​អារម្មណ៍​​​ទៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​តារា​វ័យ ៤០ ឆ្នាំ​រូប​នេះ។ អ្នក​កាសែត​ភ្ញាក់​ខ្លួន​ព្រើត​នៅ​ពេល​​ដឹង​ថា Charmaine មាន​​ទ្រព្យ​សម្បត្តិ​ឡើង​​រហូត​ដល់​រាប់​រយ​លាន​យាន់ (ប្រមាណ​ ១៥០​លាន​ដុល្លារ)។

 

តួ​ស្រី​រឿង "Can't Buy Me Love” រក​បាន​ប្រាក់​ចំណូល​រាប់​មិន​អស់​​ពី​ការ​រក​ស៊ី​​អចលនទ្រព្យ​។ Charmaine ធ្លាប់​រក​បាន១០ លាន​​ដុល្លារ នៅ​ពេល​លក់​ភូមិ​គ្រឹះ​​នៅ Beacon Hill។ តាម​ការ​ស្ទាបស្ទង់ តារា​ដែល​​ធ្លាប់​​ជា​បវរកញ្ញា​ហុងកុង​រូប​នេះ ក្ដាប់​​អចលនទ្រព្យ​ក្នុង​ដៃ ៦​កន្លែង​ដោយ​ក្នុង​នោះ​មាន​នៅ Sai Kung, Happy Vally និង Nine Dragons។ តាម​ការ​ប៉ាន់ស្មាន​តម្លៃ​អចលនទ្រព្យ​សរុប​របស់ Charmaine ឡើង​ដល់ ៩០លាន​ដុល្លារ (ប្រមាណ ១៤១​លាន​ដុល្លារ)។

 

 

នៅ​ពេល​ថ្មី​ៗ​នេះ​នៅ​ពេល​ឮ​ថា Charmaine Sheh ចង់​ចុះ​ចេញ​ពី​ទ្រនំ TVB ប៉ុស្តិ៍​ទូរទស្សន៍​​នេះ​ដោយ​សារ​តែ​ខ្លាច​បាត់​អ្នក​រក​ចំណូល​ឲ្យ​ខ្លួន​បាន ហ៊ាន​ចំណាយ៦ លាន​ដុល្លារ​អាមេរិក ដើម្បី​​ទាក់​ទាញ​តារា​មួយ​នេះ​ឲ្យ​នៅ​តទៅ​ទៀត។

 

Fan Bing Bing – តារា​សម្ដែង​ចិន​រក​លុយ​បាន​ច្រើន​ជាង​គេ

 

 

Fan Bing Bing ចាប់​ផ្ដើម​ល្បី​ឈ្មោះ​​នៅ​ពេល​ដើរ​តួ​អ្នក​បម្រើ​ក្នុង​រឿង "ព្រះ​នាង​យេ​យេ" តែ​នៅ​ពេល​នេះ​តារា​វ័យ ៣៥ ឆ្នាំ​រូប​នេះ​បាន​​ក្លាយ​ទៅ​ជា​​តារា​ដែល​មាន​ឥទ្ធិពល​​ជាង​គេ​នៅ​ប្រទេស​ចិន។ នៅ​ពេល​​ដែល​​និយាយ​ដល់​រឿង​លុយ​កាក់ Fan BingBing ​និយាយ​​ដោយ​ចំហ​​ថា "ខ្ញុំ​គឺ​ជា​អ្នក​មាន"។ Bing Bing បាន​សង្កត់​ថា "លុយ​កាក់​គឺ​ជា​អ្នក​កំណត់​ថា​នរណា​ម្នាក់​ជោគជ័យ​ឬ​ក៏​អត់" ក្រោយ​ពេល​ត្រូវ​​បាន​គេ​ចោទ​ថា​ខ្លួន​គ្មាន​សមត្ថភាព។

 

ក្នុង​កំឡុង​ពេល​ជិត ២០ ឆ្នាំ​ក្នុង​សិល្បៈ ប្រាក់​ចំណូល​របស់​​ម្ចាស់ក្សត្រី​ក្នុង​រឿង "The Empress of China” បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ អ្នក​គាំទ្រ​ហៅ​តារា​រូប​នេះ​ថា ថៅកែ​ Fan ក៏​ដោយ​សារ​តែ នាង​វីវក់​នឹង​ការ​រក​លុយ​ពេក។ ក្នុង​តារាង​​របស់​ទស្សនាវដ្ដី Forbes តារា​មាន​សម្បុរ​ស​ខ្ចី​រូប​នេះ​​​ជាប់​ចំណាត់​ថ្នាក់​លេខ ៤ ជា​តារា​ស្រី​ដែល​​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ ដោយ​រក​បាន​ ២១លាន​​ដុល្លារ​ក្នុង​ឆ្នាំ​ទៅ។ អ្នក​ដឹក​នាំ​សម្ដែង​ទាំង​ឡាយ​ទទួល​ស្គាល់​ថា Fan BingBing ជា​តារា​​ទាក់ទាញ​​ទស្សនិកជន​ខ្លាំង​ដែល​ធ្វើ​តម្លៃ​ខ្លួន​របស់​នាង​ខ្ពស់​កប់​ពពក។

 

ចុចអាន៖Fan Bingbing ជាប់​លេខ​៤​​ជា​តារា​សម្ដែង​​ស្រី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក

 

 

ជា​មធ្យម​ក្នុង​កម្មវិធី​មួយ ​ដើម្បី​អញ្ជើញ Fan Bing Bing ឲ្យ​ចូល​រួម​ម្ចាស់​កម្មវិធី​ត្រូវ​​ចំណាយ​ប្រមាណ ១ សែន​ដុល្លារ។ នៅ​ក្នុង​កម្មវិធី​មួយ​នៅ Wuhan មិត្ត​ស្រី​របស់ Li Chen រូប​នេះ ត្រូវ​​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​រយៈ​ពេល​មួយ​ម៉ោង ដោយ​ទទួល​បាន​តម្លៃ​ខ្លួន ៦ ម៉ឺន​យាន់​ក្នុង​១​នាទី (៩៤០០ដុល្លារ)។

 

Carina Lau – រាជិនី​វិនិយោគ​ហុងកុង

 

ពេល​​រំឭក​ដល់ Carina Lau គេ​ស្គាល់​ពី​ទេពកោសល្យ​វិនិយោគ​ជាង​សមត្ថភាព​សិល្បៈ​​របស់​តារា​មួយ​នេះ។ តារា​វ័យ ៤៩ ឆ្នាំ​រូប​នេះ​ធ្លាប់​ប្រកាស​ក្តែងៗ​ថា "លុយ​ពិត​ជា​អាច​ទាក់​ទាញ​ខ្ញុំ​បាន។ ហេតុ​អី ចាំ​បាច់​ត្រូវ​ពឹង​ពាក់​មនុស្ស​ប្រុស​អ្នក​មាន​នៅ​ពេល​ដែល​ខ្លួន​យើង​អាច​រក​លុយ​បាន​ច្រើន? ខ្ញុំ​ស្រលាញ់​លុយ​តែ​ខ្ញុំ​មិន​បន្ថោក​ខ្លួន​ដើម្បី​វា​នោះ​ទេ។ នៅ​ចំណុច​ណា​មួយ​លុយ​ជា​មធ្យោបាយ​ដែល​ខ្ញុំ​បង្ហាញ​​ពី​ឥទ្ធិពល​របស់​ខ្លួន"។

 

Carina Lau វិនិយោគ​ទៅ​លើ ភោជនីយដ្ឋាន ក្លឹប​​រាត្រី ផ្សារ​ទំនើប​នៅ ហុងកុង​និង​សៀងហៃ ដោយ​គ្រប់​គ្រង​​ជំនួញ​ទាំង​នេះ​ដោយ​ខ្លួន​ឯង និង​រក​បាន​ចំណូល​ច្រើន​លើស​លុប។

​​​

គេហទំព័រ Sina បាន​ឲ្យ​ដឹង​​ថា​ប្ដី​របស់ Carina តារា​សម្ដែង​ល្បី​ឈ្មោះ Leung Chiv Vai ទោះ​បី​រក​លុយ​បាន​​ច្រើន​មែន​តែ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ប្រពន្ធ​បាន​ទេ។ អចលនទ្រព្យ​ឈរ​​ឈ្មោះ​ដោយ Carina មាន​មិន​តិច​​ជាង​១០ កន្លែង​ទេ​នៅ​ប្រទេស​ចិន។ ក្នុង​ឆ្នាំ ២០១៤ តារា​សម្ដែង​នេះ​មិន​បដិសេធ​ថា​ខ្លួន​​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៨០០លាន​ដុល្លារ​ហុងកុង (១០៣លាន​ដុល្លារ​អាមេរិក)៕

 

ចុចអាន៖តារា​ល្បីៗ​ដែល​អ្នក​មិន​ដឹង​ថា ​​ជា​អ្នក​ក្រ​មុន​ចូល​សិល្បៈ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ zing

អត្ថបទថ្មី