១០​ឆ្នាំ​ក្នុង​សិល្បៈ​ Rihanna ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហ៍​ជា​មួយ​តារា​ណា​ខ្លះ?

  • 2015-09-18 15:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ពេល​បច្ចុប្បន្ន​តារា​ចម្រៀង Rihannaបាន​ចូល​ប្រលូក​ក្នុង​វិថី​សិល្បៈ​អស់​រយៈ​ពេល​១០​ឆ្នាំ​គត់។ ក្រឡេក​មក​មើល​ជីវិត​ស្នេហា​របស់​តារា​វ័យ​​២៧​ឆ្នាំ​​នេះ​វិញ​ អំឡុង​ពេល​១០​នេះ​តើ​ម្ចាស់​បទ "Where Have You Been?” ​ធ្លាប់​មាន​ស្នេហា​ជា​មួយ​នរណា​ខ្លះ?

 

១. ក្នុង​​ឆ្នាំ ២០០៧ Rihannaនិង​តារា​សម្ដែង​អាមេរិក Shia LaBeouf ធ្លាប់​ជា​គូ​ស្នេហ៍​នឹង​គ្នា។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​បាន​ប្រកាស​ជា​សាធារណៈ​ពី​ទំនាក់ទំនង​នេះ​ឡើយ។ យ៉ាងណាមិញ ក្នុង​ឆ្នាំ​២០០៩ LaBeoufបាន​ទម្លាយ​ប្រាប់​ទៅ​កាន់​ទស្សនាវដ្ដី Playboyក្រោយ​បែក​បាក់​គ្នា​ថា គេ​​ធ្លាប់​មាន​ស្នេហា​ជា​មួយ​ Rihanna តាំង​ពី​ឆ្នាំ​២០០៧។

 

 

២. អំឡុង​ឆ្នាំ ២០០៨-២០០៩ ម្ចាស់​បទ "Diamonds” និង​តារា​ចម្រៀង Chris Brown ធ្លាប់​ភ្ជាប់​ចំណង​ស្នេហ៍​ជា​មួយ​គ្នា ខណៈ​ដែល​​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ដឹង​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​តាំង​ពី​ឆ្នាំ ២០០៥។ ពួក​គេ​​បាន​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​នៅ​រង្វង់​ឆ្នាំ​២០០៨ ប៉ុន្តែ​តារា​ទាំង​ពីរ​ដូង​មិន​បាន​ប្រកាស​ឲ្យ​ មហាជន​ដឹង​នោះ​ទេ។ ទោះជា​យ៉ាងណា ស្នេហា​ក្មេង​ខ្ចី​ត្រូវ​បាន​បញ្ចប់ និង​បែក​ធ្លាយ​​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០០៩ ក្រោយ Brown បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ Rihanna ហើយ​តារា​ចម្រៀង​ស្រី​រូប​នេះ​ក៏​បាន​បង្ហាញ​របួស​ស្នាម​ឲ្យ​​មហាជន​បាន​ដឹង​។

 

 

៣. ពាក្យ​ចចាមអារ៉ាម​ស្នេហា​រវាង Rihanna និង Drake បាន​កើត​ឡើង​ នៅ​ក្នុង​ឆ្នាំ​២០០៩។ ក្នុង​កិច្ច​សម្ភាសន៍​​ក្នុង​កម្មវិធី​វិទ្យុ​មួយ​ តារា​ស្រី​ស្បែក​ខ្មៅ​រូប​នេះ​បាន​បង្ហើប​រឿង​ក្នុង​ចិត្ត​ថា គេ​និង Drakeកំពុង​ព្យាយាម​ផ្ដើម​មនោសញ្ចេតនា​នឹង​គ្នា ប៉ុន្តែ​ពេល​វេលា​ហាក់​​មិន​ស័ក្ដិសម។ Rihanna បាន​បន្ថែម​ទៀត​ថា៖ "ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​លើ ​ Drake ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​មិន​អាច​ទៅ​រួច។ ពួក​យើង​មិន​ចង់​មាន​អ្វី​វែង​ឆ្ងាយ​ទេ"។

 

 

៤. Rihanna ធ្លាប់​ជា​មិត្ត​ស្រី​របស់​កីឡាករ​បាល់បោះ​ Matt Kemp នៅ​ឆ្នាំ​២០១០។ លើ​នេះ Rihannaហ៊ាន​ប្រកាស​ជា​សាធារណៈ​​ ចំពោះ​ទំនាក់ទំនង​ស្នេហា​មួយ​នេះ។ ដោយ​តារា​ចម្រៀង​និង​សម្ដែង​នេះ​បង្ហាញ​ការ​ពិត​​ដោយ​មិន​មាន​ការ​អៀន​ខ្មាស​​ជា​មួយ​ទស្សនាវដ្ដី Elle ​ថា​៖ "ខ្ញុំ​មាន​មិត្ត​ប្រុស​ម្នាក់។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​​ថា​មាន​សេចក្ដី​សុខ​ខ្លាំង​ណាស់"។

 

 

៥. ពាក្យ​ចចាមអារ៉ាម​ស្នេហា​​បាន​លេច​ឡើង​កាល​ពី​ដើម​ឆ្នាំ២០១៥ នៅ​ពេល​ដែល​​តារា​សម្ដែង​ក្នុង​រឿង​ "Titanic” Leonardo DiCaprio  បាន​ទៅ​ចូលរួម​ក្នុង​ពិធី​កំណើត​គ្រប់​២៧​ឆ្នាំ​របស់ Rihanna ។ ប៉ុន្តែ​អ្វី​​ៗ​ក្លាយ​ជា​ការ​ពិត​ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ចេញ​មក​បញ្ជាក់​ថា ពួក​គេ​ពិត​ជា​មាន​ទំនាក់ទំនង​ជា​មួយ​គ្នា​ប្រាកដ​មែន។

 

 

៦.កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ តារា​ចម្រៀង Rihannaនិង​អ្នក​ប្រណាំង​រថយន្ត​ F1 Lewis Hamiltonត្រូវ​គេ​សង្ស័យ​ថា​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​គ្នា​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​នៅ​ជា​មួយ​គ្នា​ក្នុង​ភោជនីយដ្ឋាន​​ Da Silvano ​ក្នុង​ទី​ក្រុង​ញីវយ៉ក​។​ ប្រភព​មិត្ត​ស្និទ្ធស្នាល​របស់ Rihanna ​បាន​ប្រាប់​សារព័ត៌មាន The Sunថា ៖” ពួក​គេ​បាន​​ទាក់ទង​គ្នា​ក្នុង​ឆ្នាំ​នេះ​ហើយ​ក៏​ចូលចិត្ត​គ្នា​ទៅវិញទៅមក​ ផង​ដែរ។

 

 

៧. ​ក្នុង​ឆ្នាំ​២០១៥​ដដែល​ សេចក្ដី​រាយការណ៍​មួយ​បាន​បង្ហាញ​ថា Rihanna និង​តារា​រ៉េប​ Travi$ Scott ​អាច​កំពុង​មាន​ស្នេហា​ជាមួយ​គ្នា​ ក្រោយ​ពួក​គេ​បាន​ឱប​កៀក​កើយ​ស្និទ្ធស្នាល​​ក្នុង​ពិធី​បង្ហាញ​ម៉ូដ​ New York Fashion Week កាល​ពី​ចុង​សប្ដាហ៍។ ពេល​ថ្មី​ៗ​នេះ​អ្នក​ទាំង​ពីរ​បាន​ចូលរួម​ថត​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល Puma ជា​មួយ​គ្នា​ទៀត​ផង។ ​

 

 

 

ចុចអាន៖ Rihanna ត្រូវ​អ្នក​អភិរក្ស​សត្វ​ព្រៃ​អុក​ឡុក​ពេល​សម្ពោធ​ទឹក​អប់​ថ្មី​របស់​ខ្លួន

ចុចអាន៖Rihanna សូម្បី​ឈុត​ប្រពៃណី​ក៏​សិចស៊ី​ស្ទើរ​តែ​ស្រាត​ដែរ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖billboard

អត្ថបទថ្មី