រីករាយ​​ ​និង​អប់រំ​ពាក់ព័ន្ធ​ហិរញ្ញវត្ថុ​​មាន​ដំណាលគ្នា​នៅ​ Currency World War

  • 2015-09-18 17:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ GoldFX Investment ​(GFX) ​​​​ត្រូវ​បាន​ផ្ដល់​ធនធាន​​សម្រាប់​រៀបចំ​កម្មវិធី​រូបិយប័ណ្ណ​ពិភពលោក ​ឬ​ Currency World War ​(CWW) ​​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​​២៩​ ​តុលា ​២០១៥​ ខាងមុខ។​ ​នេះ​​ជា​អ្វី​ដែល​ក្រុមហ៊ុន​​ផ្ដល់​សេវា​ពិគ្រោះ​យោបល់ ​ផ្នែក​ហិរញ្ញវត្ថុ ​និង​ពាណិជ្ជកម្ម​មួយ​នេះ​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ១៧ ​ខែ​កញ្ញា​កន្លង​ទៅ។​​​ ​​

 
 

លោក​ Joshua Pang ​​អ្នក​គ្រប់គ្រង​ប្រតិបត្តិការ​ ក្រុមហ៊ុន​ GFX ​ក្នុង​សន្និសីទ​ពី​ CWW

 

លោក​ Joshua Pang ​​អ្នក​គ្រប់គ្រង​ប្រតិបត្តិការ​ ក្រុមហ៊ុន​ GFX ​​បាន​ថ្លែង​ថា ​​កម្មវិធី​នេះ​គឺ​​ចង់​អប់រំ​ប្រជាជន​កម្ពុជា​ពី​ការ​ប្រើប្រាស់​ប្រាក់​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​​ទីផ្សារ​ហិរញ្ញវត្ថុ។ ​​​លោក​បញ្ជាក់​ដូច្នេះ​​ «មុន​នឹង​គាត់​ចូល​ទិញ-លក់​រូបិយប័ណ្ណ​​ក្នុង​ទីផ្សារ​ពិត​ ​ពួក​គាត់​អាច​​ទទួល​បាន​ការ​អប់រំ​ផ្នែក​ទិញ-លក់​រូបិយប័ណ្ណ​ពិភពលោក​​តាម​រយៈ​ការ​លេង​ហ្គេម​ជា​មុន​ដើម្បី​​ស្វែង​យល់​ពី​អត្ថប្រយោជន៍ ​និង​ហានិភ័យ​របស់​វា»។

 

​​ទន្ទឹម​នឹង​នេះ​ លោក​ Kevin Han ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ GFX ​​​ប្រាប់​ពី​មូលហេតុ​ដែល​​នាំ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​​គាំទ្រ ​និង​យក​មក​អនុវត្ត​នៅ​កម្ពុជា​ថា​ «យើង​មើល​ឃើញ​គំនិត​របស់​ លោក​ Shinji Okawa ​ល្អ​ ​​ស្រប​ពេល​ដែល​មិន​មាន​ក្រុមហ៊ុន​ចាប់អារម្មណ៍ ​យើង​គិត​ថា ​វា​ជា​ការ​ល្អ​ដែល​អាច​អប់រំ​ប្រជាជន​​​ឲ្យ​យល់​ដឹង​ពី​ទីផ្សារ​រូបិយប័ណ្ណ​ពិភពលោក​តាម​រយៈ​ហ្គេម។ ​​​ដូច​ដឹង​ហើយ​ថា ​​​​តាម​រយៈ​ការ​កម្សាន្ត​នៅ​លើ​អនឡាញ​ ​​មនុស្ស​នឹង​រៀន ​ចងចាំ​ និង​យល់​បាន​កាន់​តែ​លឿន»។ ​

 
 

លោក​ Kevin Han ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ GFX (ទីបី​រាប់​ពី​ឆ្វេង) ក្នុង​សន្និសីទ​ពី​ CWW

 

លោក​​បន្ថែម​​ថា ​​ដំបូង​ឡើយ​កម្ពុជា​មិន​មែន​ជា​គោលដៅ​ធំ​ទេ ​តែ​​​ដោយ​គ្មាន​ក្រុមហ៊ុន​ណា​ចាប់អារម្មណ៍​​នឹង​គំនិត​របស់​លោ​ក Shinji ​តែ​ក្រុមហ៊ុន​ GFX ​យល់​ថា​​​ល្អ​​ទើប​សម្រេច​សហការ​គ្នា ​ហើយ​​លោក​​សង្កត់​ធ្ងន់​ថា ​កម្ពុជា​​គឺ​ជា​ប្រទេស​ដំបូង​ដែល​នឹង​ទទួល​ភាព​រីករាយ ​​និង​ការ​អប់រំ​​ពី​ទីផ្សារ​រូបិយប័ណ្ណ​​ពិភពលោក​​តាម​រយៈ​ហ្គេម​អនឡាញ​មួយ​នេះ។

 

សង្គ្រាម​រូបិយប័ណ្ណ​​ពិភពលោក​​ (CWW) ​​​គឺ​ជា​ហ្គេម​កម្សាន្ត​មួយ​​ដែល​មាន​គោលបំណង​សំខាន់​ផ្ដល់​ការ​​អប់រំ​ពី​​ទិញ-លក់​រូបិយប័ណ្ណ​ក្នុង​ទីផ្សារ​ពិភពលោក​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​គឺ​លោក​ Shinji Okawa។ ​​​វា​ឆ្លុះ​បញ្ចាំង​ពី​​សង្គ្រាម​នៃ​​​ការ​ទិញ-លក់​រូបិយប័ណ្ណ​ពិត​ៗ​របស់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ដើម្បី​ផល​ចំណេញ​របស់​ខ្លួន។ ​​ប្រទេស​ទាំង​នោះ​ព្យាយាម​ទាញ​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន​​ឲ្យ​មាន​តម្លៃ​ទាប​ដើម្បី​​ងាយស្រួល​ប្រកួតប្រជែង ​និង​ទាញ​យក​ផល​ចំណេញ​ពាណិជ្ជកម្ម​ទាំង​ការ​នាំចេញ​ និង​នាំ​ចូល៕

 
 
 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​