Selena Gomez ២ថ្ងៃ៨ម៉ូដ សុទ្ធតែសិចស៊ី និងទាក់ទាញ
- 2015-09-26 18:23:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez ២ថ្ងៃ៨ម៉ូដ សុទ្ធតែសិចស៊ី និងទាក់ទាញ
ចន្លោះមិនឃើញ
មួយសប្ដាហ៍ចុងក្រោយនេះ តារាចម្រៀងអាមេរិក Selena Gomez ហាក់មមាញឹកយ៉ាងខ្លាំងក្នុងការប្រគំតន្ត្រីទេសចរណ៍និងសកម្មភាពផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់នាងនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស។ ប៉ុន្តែបើទោះជារវល់យ៉ាងណា ក៏តារាល្បីវ័យក្មេងរូបនេះនៅតែឆ្លៀតបញ្ចេញអ្វីប្លែកៗ ជាពិសេសស្ទីលស្លៀកពាក់របស់នាងបានផ្លាស់ប្ដូរជាច្រើនឈុតតាមកម្មវិធី ក្នុងរយៈពេលតែពីរថ្ងៃ។
នៅពេលចាកចេញពីស្ទូឌីយោវិទ្យុ BBC ទីក្រុងឡុងដុង កាលពីថ្ងៃសុក្រម្សិលមិញនេះ គេឃើញ Selena ស្លៀករ៉ូបពណ៌បៃតង តែក្រោយមកនាងបានផ្លាស់មួយឈុតទៀត គឺសំពត់ខ្លី ជាមួយអាវក្រៅពណ៌ក្រហមវិញម្ដង។
ប៉ុន្មានម៉ោងក្រោយមក គេឃើញម្ចាស់បទ "Love You Like A Love Song” ដើរចេញពីហាងកាហ្វេមួយ ដោយស្លៀករ៉ូបវែងពណ៌ខ្មៅ ដែលមាន ក ជ្រៅបង្ហាញដើមទ្រូងយ៉ាងសិចស៊ី។
នាយប់ថ្ងៃដដែល Selena បានមកដល់ប្រលានយន្តហោះទីក្រុងប៉ារីស ប្រទេសបារាំង ដោយស្លៀកសំលៀកបំពាក់សាមញ្ញបំផុត។
ក្រោយមក តារាវ័យ ២៣ឆ្នាំ បានបង្ហាញខ្លួនក្នុងកម្មវិធី Alan Carr's Chatty Man ដោយស្លៀករ៉ូបខ្មៅមួយឈុតទៀត។
ត្រលប់ទៅថ្ងៃព្រហស្បតិ៍វិញ គេឃើញ Selena Gomez ស្លៀករ៉ូបពណ៌ខ្មៅពេលធ្វើដំណើរទៅក្លិប Annabel's នៅទីក្រុងឡុងដុង ហើយពេលចេញមកវិញនាងបានផ្លាស់មួយឈុតទៀតដែលមានពណ៌បៃតង។
នៅល្ងាចថ្ងៃព្រហស្បតិ៍នោះ អតីតមិត្តស្រី Justin Bieber បានធ្វើឲ្យគេចាប់អារម្មណ៍ម្ដងទៀតនៅពេលចូលរួមកម្មវិធីជប់លៀងរបស់ក្លិប Annabel's ដោយស្លៀករ៉ូបពណ៌ខ្មៅយ៉ាងសិចស៊ី។
មើលទៅមួយម៉ូដណាទាក់ទាញជាងគេ?
ចុចអាន៖Selena Gomez បង្ហាញរូបសាក់ថ្មី ក្នុងឈុត Bikini នៅលើសមុទ្រ
ចុចអាន៖Selena Gomez បង្ហាញរាងម៉ាអេម ក្នុងពាណិជ្ជកម្ម iPhone 6S
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail