ស្រី​ស្អាត សូ លីហ្សា ក្ដាប់​បាន​តំណែង​តួ​ឯក​លើក​ដំបូង

  • 2015-09-28 20:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជិត ១ ឆ្នាំ និង​ចូលរួម​សម្ដែង​រឿង​ភាគ​ជា​ច្រើន​រឿង​កន្លង​មក តារា​ស្រី​វ័យ​ក្មេង សូ លីហ្សា បាន​ប្រាប់​ថា ទី​បំផុត​នាង​ក្ដាប់​បាន​តំណែង​តួ​ឯក​លើក​ដំបូង​ហើយ។

 

 

“ការ​ពិត​ទៅ ខ្ញុំ​ទៅ​ធ្វើតេស្ត​សមត្ថភាព​ក្រោយ​គេ​ផង​បង ស្រាប់​តែ​គេ​ទូរសព្ទ​ហៅ​ឱ្យ​ដើរ​ជា​តួ​ឯក​តែ​ម្ដង​ទៅ ព្រោះ​ធ្វើតេស្ត​កន្លង​មក​គេ​រក​អត់​បាន"។ លីហ្សា ថ្លែង​ប្រាប់​មក​កាន់ Sabay ព្រឹក​មិញ។ តារា​រូប​នេះ​បន្ថែម​ថា កន្លង​មក​មិន​ធ្លាប់​គ្រង​តំណែង​បែប​នេះ​ទេ ហើយ​ក៏​ជា​លើក​ដំបូង​ផង​ដែរ សម្រាប់​ការ​សម្ដែង​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៩ តាម​រយៈ​ខ្សែ​រឿង​ភាគ​មាន​ចំណង​ជើង​ថា" អវសាន​ស្នេហ៍"។

 

តារា​ស្រី​វ័យ ១៨ ឆ្នាំ​ដដែល​បញ្ជាក់​ថា មាន​ការ​លំបាក​​មួយ​ចំនួន និង​មាន​ភាព​នឿយ​ហត់​ក្នុង​តំណែង​នេះ ព្រោះ​ត្រូវ​ថត​ប្លង់​ជា​ច្រើន​ជាង​តួ​រឿង​ផ្សេងៗ​ទៀត ក្នុង​នាម​ជា​តួ​ឯក​​ដូច្នេះ។ ប៉ុន្តែ​នាង​អះអាង​ថា អាច​តស៊ូ​បាន​ចំពោះ​ការងារ ដែល​នាង​ស្រលាញ់ ដែល​រហូត​ហ៊ាន​ព្យួរ​ការ​សិក្សា​គ្មាន​ពេល​កំណត់ ព្រោះ​​តែ​មមាញឹក​សម្ដែង ស្រប​គ្នា​ជាមួយ​ការងារ​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​ក្រុម POP Model ក៏​មិន​សូវ​បាន​សម្រាក។

 

តារា​ស្រី​រូប​នេះ អះអាង​ម្យ៉ាង​ទៀត​ថា នៅ​មាន​ស្ថានីយ​ទូរទស្សន៍​ផ្សេង​ទៀត បាន​ទាក់ទង​ទៅ​ចូលរួម​សម្ដែង​ភាពយន្ត​របស់​ពួក​គេ​​ផង​ដែរ ហើយ​គម្រោង​នោះ​ចាប់​ផ្ដើម​ឆាប់ៗ។ ក្រៅ​ពី​នេះ ស្រី​ស្អាត​ខាង​លើ ក៏​កំពុង​ត្រៀម​ចូលរួម​សម្ដែង​រឿង​ថ្មី​របស់​អ្នក​ដឹក​នាំ​រឿង ព្រំ រដ្ឋា ទៀត​ផង។ ការ​សម្ដែង​កន្លង​មក​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ពី​ទស្សនិកជន ជា​មូលហេតុ​នាំ​ឱ្យ​នាង​មាន​ការ​មមាញឹក​មួយ​រយៈ​ចុង​ក្រោយ៕​

 

អាន​អត្ថបទ៖  ព្រាប សុវត្ថិ ថា​ចង់​ចាប់​ដៃគូ​ជាមួយ​អ្នកស្រី ហ៊ឹម ស៊ីវន ជា​ថ្មី!

អាន​អត្ថបទ៖  អ៊ុន សិទ្ធា បង្ហើប​​រឿង​លួច​ស្រលាញ់​​នារី​ម្នាក់​កាល​រៀន​វិទ្យាល័យ

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី