តារា​​សម្ដែង​ប្រុស ​ស្រី​ថៃ​ល្បី​ៗ​១០​រូប​ដែល​ជា​​​កូន​កាត់​​អាស៊ី​និង​អឺរ៉ុប​

  • 2015-09-29 13:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​នេះ ការ​ទៅ​រស់​នៅ​ក្រៅ​ប្រទេស រៀបការ​ជាមួយ​ជនជាតិ​បរទេស​មិន​មែន​ជា​រឿង​​ចម្លែក​ទៀត​ទេ​សម្រាប់​មនុស្ស​ទូទៅ​រួម​ទាំង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី​ផង​ដែរ។ កូន​កាត់​ច្រើន​សាសន៍​តែង​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ដោយ​សារ​តែ​សម្រស់​ស្អាត​ប្លែក ដោយ​កាត់​​រវាង​​​លោក​​ខាង​កើត​និង​លោក​ខាង​លិច។ ខាង​ក្រោម​នេះ​ជា​តារា​ល្បី​ឈ្មោះ​មួយ​ចំនួន​របស់​ប្រទេស​ថៃ​ ដែល​មាន​​សម្រស់​ស្អាត​ប្លែក​ពី​​ការ​លាយ​ឡំ​របស់​វប្បធម៌​​​ជា​ច្រើន។

 

១. Chompoo Araya

 

 

Araya ជា​កូន​កាត់​បី​សាសន៍ ឡាវ ថៃ និង អង់គ្លេស។ សម្រស់​របស់​តារា​​សម្ដែងរូប​​នេះ​ត្រូវ​បាន​​កាត់​យ៉ាង​សមសួន​រវាង​អាស៊ី​និង អឺរ៉ុប។ Chompoo មិន​ត្រឹម​តែ​ត្រូវ​​បាន​គេ​សរសើរ​ដោយ​សម្រស់​របស់​ខ្លួន​នោះ​ទេ តារា​វ័យ ៣៤ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ មាន​ទេពកោសល្យ​​ជា​ច្រើន​នៅ​​ក្នុង​រង្វង់​សិល្បៈ​ផង​ដែរ។

 

 

២. Nadech Kugimiya

 

 

Nadech Kugimiya តែង​តែ​ប្រាប់​គេ​ថា ​ខ្លួន​កាត់​ពីរ​សាសន៍​គឺ ថៃ និង ជប៉ុន។ តែ​ការពិត​ម្ដាយ​របស់​តារា​រូប​​នេះ​គឺ​ជន​ជាតិ​ថៃ​និង​ឪពុក​គឺ​ជនជាតិ​អូទ្រីស​។ Nadech ទទួល​ស្គាល់​ថា ​ខ្លួន​ជា​ជន​ជាតិ​ ជប៉ុន ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​របស់​ខ្លួន​ដល់​មីង​​បង្កើត​និង​ប្ដី​ជនជាតិ​ ជប៉ុន​របស់​គាត់។ អ្នក​ទាំង​ពីរ​បាន​ចិញ្ចឹម​បីបាច់ Nadech ដូច​ជា​កូន​បង្កើត​របស់​ខ្លួន។ ដោយ​សារ​តែ​សមត្ថភាព​ក៏​ដូច​ជា​សម្រស់​ស្រស់​សង្ហា​របស់​ខ្លួន Nadech ឥលូវ​នេះ​ជា​តារា​​មួយ​ក្នុង​​ចំណោម​តារា​ដែល​មាន​ឥទ្ធិពល​ជាង​គេ​ក្នុង​ពិភព​សិល្បៈ​ថៃ។

 

៣. ​Yaya Urassaya Sperbund

 

 

Yaya ជា​​តារា​សម្ដែង​រលក​ក្រោយ​របស់​វិស័យ​ភាពយន្ត​ថៃ។ តារា​សម្ដែង​រូប​នេះ​ក៏​ជា​តារា​សម្ដែង​ស្រី​ដែល​ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​ថត​រឿង​ជាង​គេ ដោយ​ធ្លាប់​លេង​រឿង​ភាគ​បាន​ប្រហែល​ ១៤ រឿង។ មិន​ចាញ់​តារា​រៀម​ច្បង​ដទៃ​ទៀត Yaya ជា​ម្ចាស់​​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​នោះ​រួម​មាន តារា​ដែល​មាន​សក្ដានុពល (២០១១) តួឯក​ស្រី​ល្បី​ឈ្មោះ​​ជាង​គេ​ (២០១២) តារា​សម្ដែង​ស្រី​ល្អ​​ជាង​គេ (២០១២)។ Yaya ជា​កូន​កាត់​ពីរ​សាសន៍​គឺ​ថៃ និង​ន័រវែស។

 

 

៤. Kimmy Kimberley

 

 

Kimmy Kimberley សព្វ​​ថ្ងៃ​ជា​តារា​ស្រី​ដែល​មាន​ឈ្មោះ​ល្បី​ខ្លាំង​នៅ​​ប្រទេស​ថៃ។ តារា​ដែល​មាន​អាយុ ២៣ ឆ្នាំ​រូប​នេះ​ជា​កូន​កាត់ អាល្លឺម៉ង់ និង ថៃ។ ជាមួយ​នឹង​​ជោគជ័យ​នៅ​ក្នុង​អាជីព​របស់​ខ្លួន ជីវិត​ឯកជន​របស់ Kimmy ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ដែរ​​ បន្ទាប់​ពី​សម្ដែង​រឿង "Aeb Rak Online” ជា​មួយ​តារា​សម្ដែង​ប្រុស Mark Prin រួច​មក ពួក​គេ​បាន​ក្លាយ​ជា​គូសង្សារ​នឹង​គ្នា​នៅ​​ខាង​ក្រៅ​មែន។

 

 

៥. Sririta Jensen

 

 

Sririta មាន​កំណើត​នៅ​ប្រទេស​ថៃ​ដោយ​មាន​ម្ដាយ​ជា​ជន​ជាតិ​ថៃ​និង​ឪពុក​ជា​​វិស្វករ​ជន​ជាតិ ដាណឺម៉ាក។ តារា​សម្ដែង​នេះ​ឈាន​ជើង​ចូល​វិថី​សិល្បៈ​ដំបូង​​ដោយ​ចាប់​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ។ ដោយ​មាន​សម្រស់​ដូច​​ជនជាតិ​អឺរ៉ុប​គួប​ផ្សំ​ជា​មួយ​នឹង ភាព​​អាថ៌​កំបាំង​របស់​អាស៊ី Sririta ត្រូវ​បាន​សារ​ព័ត៌មាន​ចាប់​អារម្មណ៍​យ៉ាង​ឆាប់​រហ័ស និង​តែង​តែ​បង្ហាញ​ខ្លួន​នៅ​លើ​គ្រប​មុខ​របស់​ទស្សនាវដ្ដី​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

 

 

៦. Peter Corp Dyrendal

 

 

តារា​សម្ដែង​និង​ចម្រៀង Peter Corp Dyrendal ជា​កូន​កាត់​ពីរ​សាសន៍ ថៃ និង ដាណឺម៉ាក។ Peter ធ្លាប់​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជា​តារា​ប្រុស​ដែល​មាន​រូប​រាង​ស្អាត​ជាង​គេ​ក្នុង​ប្រទេស​​ថៃ។ Peter និង​មិត្ត​ស្រី Ploy បាន​រៀប​ការ​និង​មាន​កូន​ប្រុស​មួយ​ជា​មួយ​គ្នា។ សព្វ​ថ្ងៃ​ពួក​នៅ​តែ​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ក៏​ដូច​ជា​នៅ​តែ​បន្ត​សកម្មភាព​ក្នុង​សិល្បៈ​របស់​ខ្លួន។

 

 

៧. Sara Legge

 

 

Sara Legge ជា​អ្នក​បង្ហាញ​ម៉ូដ និង តារា​សម្ដែង​កើត​ឆ្នាំ ១៩៨៤ នៅ​ចក្រភព​អង់គ្លេស។ ​​តារា​សម្ដែង​​អាយុ ៣១ ឆ្នាំ​នេះ​មាន​ច្រមុះ​ខ្ពស់ បបូរ​មាត់​ក្រាស់ ភ្នែក​ធំ និង​រោម​ភ្នែក​វែង​ង គឺ​ដូច​​នឹង​​សាសន៍​អឺរ៉ុប​​ពិត​ៗ។ Sara ធ្លាប់​ចូល​រួម​សម្ដែង​ក្នុង​រឿង​មួយ​ចំនួន​ដូច​ជា "Rad Jad Te”, “Kratuk Nuad Seua” និង "Tai Rom Bai Pak” ជា​ដើម។​

 

 

៨. Mario Maurer

 

 

រាជបុត្រ​ភាពយន្ត​ថៃ Mario Maurer ត្រូវ​បាន​ទស្សនិកជន​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​ជា​ច្រើនគាំទ្រ​ ​ដោយ​សារ​ភាពយន្ត​ដែល​ខ្លួន​បាន​​សម្ដែង​ដូច​ជា "Friendship”, “First Love”, “Pee Mak”...។ តារា​សម្ដែង​នេះ​មាន​អ្នក​គាំទ្រ​​ច្រើន​លើស​លុប​ដែល​តារា​រូប​ណា​ក៏​ប៉ង​ចង់​បាន។ Mario កើត​ឆ្នាំ ១៩៨៨ និង​ជា​កូន​កាត់​បី​សាសន៍​ អាល្លឺម៉ង់ ចិន និង ថៃ។

 

 

៩. Mai Davika Horne

 

 

Mai Davika Horne កើត​ឆ្នាំ ១៩៩២ តារា​សម្ដែង​រូប​នេះ​​ជា​កូន​កាត់​រវាងថៃ និង​បែលហ្សិក។ តាម​រយៈ​ភាពយន្ត "Pee Mak” កេរ្តិ៍​​ឈ្មោះ​របស់ Mai កាន់​តែ​មាន​ភាព​ល្បី​ល្បាញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ថ្មី​ៗ​នេះ Mai ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​ដណ្ដើម​សង្សារ និង វះ​កាត់​កែ​សម្ផស្ស​ជា​ដើម​ ដែល​ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​​ជីវិត​ឯកជន​របស់​តារា​មួយ​នេះ​ត្រូវ​បាន​គេ​តាម​ដាន​ជាង​គេ។

 

 

១០. New Chaiyapol Pupart

 

 

តារា​សម្ដែង​វ័យ ២៥ឆ្នាំ​រូប​នេះ​ក៏​ជា​កូន​កាត់​ថៃ​ បែលហ្សិក ដូច​ជា Mai Davika ដែរ។ ដោយ​មាន​រូប​រាង​ទាក់ទាញ​ជាមួយ​សាច់​​ដុំ​មាំ​ដែរ​នោះ New បាន​លេច​មុខ​​លើ​ទស្សនាវដ្ដី​ជា​រឿយ​ៗ និង​បាន​សម្ដែង​ភាពយន្ត​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​រឿង "The Scar” , “Threesome” និង "Love You 100k” ជា​ដើម៕

 

 

ចុចអាន៖រូប​ក្រមួន​របស់​​តារា​​ល្បី​អាស៊ី​រូប​ណា​មើល​ទៅ​ដូច​រូប​ដើម​ជាង​គេ?

ចុចអាន៖មើល​តារា​ថៃ​ល្បី​ៗ​ពេល​នៅ​រៀន​និង​ឥលូវ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ខ្លះ?

 

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ kenh14

អត្ថបទថ្មី